ប្រធា​នមន្ទីរសារ​ធារណៈការ និ​ងដឹកជ​ញ្ជូនខេ​ត្តកំពត​ អសមត្ថ​ភាពក្នុង​ការគ្រប់គ្រ​ងលើការជួសជុល​ផ្លូវ ​ចេះតែ​ប្រមូល​លុយ​ធ្វើមា​ន

តាមមតិប្រជាពលរដ្ឋ  និងមន្ត្រីរាជការក្នុងខេត្តកំពត បានរិះគន់ចំពោះលោក លឹម សំបូរ  ប្រធានមន្ទីរសារធារណៈការគ្មាន សមត្ថភាពគ្រប់គ្រង លើគំរោង ជួសជុល ផ្លូវជាតិលេខ៣  ពីទីរួមខេត្តកំពតទៅព្រំប្រទល់ ព្រះសីហនុ ដោយផ្លូវទាំង នេះធ្វើមិនតាមស្តង់ដា  ដូចពាក្យគេថា​ផ្លូវធ្វើជាប់ រហូត ព្រោះលោកលឹម  សំបូរប្រធានមន្ទីរចេះ តែប្រព្រឹត្តអំពើពុករលួយ  បក្សពួក ហើយបណ្តោយអោយលោក  ធនសារ៉ាវុធប្រធានការិយាល័យបច្ចេកទេស  ស្ពាន ថ្នល់ មិនចេះ អីសោះ ជួសជុលផ្លូវ ៣ថ្ងៃក៏ខូចទៀត ។ តើថវិកាជាតិ និងទៅជាយ៉ាងណា? ដូច្នេះសូមលោកលឹម សំបូរចេះតែ កើបលុយធ្វើមានបានប៉ុណ្ណោះ ហើយឯកឧត្តមរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងលោកជំទាវ ឧប្បនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនង មេត្តាពិនិត្យសកម្មភាពបំផ្លាញថវិកាជាតិរបស់លោក លឹម សំបូរ ប្រធានមន្ទីរនេះផង។

ទាក់ទិនក្នុងរឿងខាងលើនេះសារព័ត៌មានស្នាដៃកូនខ្មែរ បានធ្វើសំភាសន៍ ជាមួយលោក លឹម សំបូរ ប្រធានមន្ទីរដោយលោកឆ្លើយថា ភ្លៀងធ្វើអត់កើត ម្យ៉ាងជាប់ទីប្រជុំផង។

មន្ត្រីម្នាក់ក្នុងមន្ទីរសារធារណៈការខេត្តកំពត និងមន្ត្រីរាជការក្នុងខេត្តកំពតបាននិយាយថា ភ្លៀងធ្វើមិនកើតអី ទើបធ្វើបាន៤ថ្ងៃមុន ឥឡូវខូចទៀតហើយ។

ប្រជាពលរដ្ឋទាំងមន្ត្រីរាជការក្នុងខេត្តកំពតរង់ចាំមើលចំណាត់ការ របស់រដ្ឋមន្ត្រីនៃក្រសួងពាក់ព័ន្ធ តើចាត់វិធានការយ៉ាងណាចំពោះលោក លឹម សំបូរ ប្រធានមន្ទីរមហាពុករលួយរូបនេះ។

11202867_912282175484816_2979187785867223621_n