លោកជុំសារុ​នជាមេ​ប៉ុស៏្តនគរ​បាលរដ្ឋបា​លឃុំ​មានរិទ្ធយក​ស្បែកនគរបាលរក​ស៊ីបទល្មើ​សព្រៃ​ឈើ

ខេត្តកំពង់ធំ៖ សេចក្តីរាយការណ៏​ពីប្រជា​ពលរដ្ឋ​ក៏​ដូច​ជា​មន្ត្រី​តូចតាចឲ្យដឹងថានៅស្រុកសណ្តាន់ ខេត្តកំពង់ធំលោក ជុំ សារុនមេប៉ុស៏្តនគរបាលរដ្ឋបាល​ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំជាឈ្មួញឈើ នឹងកាងឈើ ហើយមន្រ្តីរូបនេះតាមដានតែអ្ន​កសារព៌តមាននិងអង្គការទេ ។តែឈើ​ឈ្មួញវិញមិនហ៊ានចាប់និងមិនរាយការណ៏ទៅជំនាញឡើយ។ជាក់ស្តែងយប់ថ្ងៃទី០៥ខែសីហាឆ្នាំ២០​១៥នេះពេលលោកមេឃុំទទួលព៌តមានថាមានគេលើកឈើធ្វើការភ្ញាក់ផ្អើលដល់គាត់ ពេលមន្រ្តីអង្គការ នឹងអ្នកសារព៌តមាន​ទៅដល់លោកមេប៉ុស្តិមិនទៅសួរនាំអ្នកឈើ បែរមកសួរអ្នកសារព៏ត័មានទៅវិញ។
បច្ចុប្បន្ន​មេឈ្មួញ ជុំ សារុន ក្នុង​ការរក​ស៊ី ដឹកជញ្ជូន​​ឈើ​ប្រណីតៗ​នាំចេញ​ទៅ​ស្រុក​យួន តាម​ច្រករបៀង ក្នុង​ដែនដីប៉ុស៏្តនគរបាលរដ្ឋបាលឃុំមានរិ​ទ្ធ ស្រុកសណ្តាន់​ដែល​គាត់​គ្រប់គ្រងក៏ដូចជាបង់លុយឲ្យថ្នាក់លើ ដោយ​គ្មាន​ក្រែង​ញញើ​ត​ច្បាប់អ្វី​ឡើយ ហើយ​ជាទូទៅ ឈើ​របស់មេឈ្មួ​ញ ជុំ សារុន  ដឹកជញ្ជូន​មក​ពី ភាគ​ខាងលើ គឺ​មកពីតំបន់ព្រៃឡង់មានបេង ធ្នង់ គ្រ​ញូង នាងនួន នាង​ចាប ។​
ប្រជាពលរដ្ឋ​រស់នៅ ក្នុង​ស្រុក​សណ្តាន់​បានឲ្យ​ដឹងថា ក្នុង​១​យប់ៗ មាន​រថយន្ត​ម៉ាក កាមរី​ហើម ស្វិត ឡង់​គ្រីស័រ រថយន្ត ម៉ាក​ស៊ាំ​ង​យ៉ុង និង​រថយន្ត​យី​ឌុប ដឹកឈើ​ប្រណីត​ប្រភេ​ទ​ធ្នង់ និ​ង​ប្រភេទ​នាងនួន មិន​ក្រោម ១៥​ទៅ ២០​គ្រឿង នោះទេ។ ប៉ុន្តែ​សមត្ថកិច្ច គ្រប់​ជំនាញ មិន​ដែល​បង្ក្រាប​នោះ​ទេ ចាំតែ​រាប់​ក្បាល​ឡា​ន យ​ក​លុយ​ប៉ុណ្ណោះ​។ ​រឿង​ដែល​លោក ជុំ សារុនពាក់ស្បែកប៉ូលិសស្រួលក្នុងការរកស៊ី​ដឹកឈើ​ប្រណីត យ៉ាង​អនាធិបតេយ្យ នាំឲ្យ​មា​ន​​ការរិះគន់ ជា​ចំហរ​ថា “​គាត់​ជា​មន្ត្រី​ដែល​ផ្គើន​នឹង​ប្រសាសន៍​សម្តេច​តេជោ ដែល​ណែនាំ​មន្ត្រី​ឲ្យ មុជទឹក​ឲ្យដុះ​ក្អែល។
តើ លោក ស្នងការ​នគរបាល ខេត្តកំពង់​ធំទទួល​បាន​ប្រយោជន៍​អ្វីខ្លះ​ពី​លោកជុំ សារុនដែល​កំពុង​យកស្បែកប៉ូលិសទៅរកស៊ី​ឈើ​ខុសច្បាប់ នោះឡើយ​បាន​ជា​​សម្ងំ​ឈឹង​!​ធ្វើ​មិន​ដឹង​ចំពោះ​បទល្មើស​ព្រៃឈើ​ដែល​មេឈ្មួញ ជុំ សារុន​ប្រ ព្រឹត្ត​ខុស៕

11836741_1622435108004736_2414095505271056508_n