ករណីបទល្មើសព្រៃឈើដឹកបានយ៉ាងរលូនគ្មានការបង្ក្រាបនោះ គឺការបើកក្លៀកធូរលុងពីអំណាចលោក ថង សាវុន អភិបាលខេត្តរតនគិរី និងលោក វង្ស សុកសិរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តនេះ ហើយដែលកំពុងប្រឈមនឹងការរិះគន់ ជុំទិស ។ ទាក់ទងទៅនឹងបញ្ហាបទល្មើសព្រៃ ឈើក៏ដូចជា សកម្មភាពដឹកជញ្ជូនឈើប្រណីត និងឈើប្រភេទលេខ១ ខុសច្បាប់ទៅលក់នៅស្រុកយួនយ៉ាងអនាធិបតេយ្យ។
ជនពាក់ព័ន្ធដូចជា លោក ថង សាវុន អភិបាលខេត្តរតនគិរី ដែលមានវ័យក្មេងខ្ចីនោះត្រូវបានប្រជាពលរដ្ឋរិះគន់ថា គិតគូរតែ រឿងផល ប្រយោជន៍ តាំងពីបានកាន់អំណាចមក គឺមិនខ្វល់ពីករណីឈ្មួញកាប់ឈើនិងដឹកជញ្ជូនឈើយកទៅលក់នៅស្រុក យួនខុសច្បាប់នោះទ្បើយ។
យោងករណីជាក់ស្តែងឧកញ៉ា ធី ប្ញទ្ធិសី និងបក្ខពួកកំពុងសម្រុកកាប់ឈើដឹកចេញពីឧទ្យានជាតិ វីរៈជ័យយកទៅស្តុកទុក ក្នុងដីសម្បទាន សេដ្ឋកិច្ចរបស់ក្រុមហ៊ុនម៉ាង យ៉ាងខេ យ៉ាងរលូនដោយមានការឃុបឃិតពីសមត្ថកិច្ចពាក់ព័ន្ធទ្បើយ រហូតធ្វើឱ្យប្រជាពលរដ្ឋក្តៅក្រហាយ និងប្រសិទ្ធហៅគាត់ថា ជាឧក្រិដ្ឋជនព្រៃឈើនោះ ។
បើតាមប្រភពពីប្រជាពលរដ្ឋនិងសមត្ថកិច្ចតូចតាចក្នុងខេត្តរតនគិរីបានឱ្យ ដឹងថាជាញឹកញាប់រថយន្តយីឌុបរបស់មេឈ្មួញធី ប្ញទ្ធិសី បានដឹកឈើចេញពីស្រុកវ៉ឺនសៃ តាមផ្លូវលំលេខ៧៨អា ក្នុងទិសដៅពីជើងមកត្បូង ដោយឆ្លងកាត់ស្រុកបានលុង ឆ្ពោះទៅតាមផ្លូវជាតិលេខ៧៨ ទៅកាន់ឆ្លងអូរយ៉ាដាវ បានយ៉ារលូន និងតែងពោលគំរាមសមត្ថកិច្ចតាមដងផ្លូវថា ពីជនជិតដិត និងអភិបាលខេត្តរតនៈគីរី និងវង្ស សុខសិរី ជាប្រចាំ (sic)។
សកម្មភាពជាក់ស្តែងគេមិនឃើញ មន្ត្រីរដ្ឋបាលព្រៃឈើនិងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចាត់វិធានការទប់ស្កាត់ និងសកម្មភាព ដឹកឈើខុសច្បាប់របស់មេឈ្មួញធី ប្ញទ្ធិសី នោះទេ ព្រោះពួកគេទទួលបានផលប្រយោជន៍ជាប្រចាំទៀតផង ។
ដូចជាប្រការនេះហើយទើបឈើប្រណីតនិងឈើប្រភេទលេខ១ក្នុងឧទ្យានជាតិវីរៈ ជ័យនិងនៅតំបន់ក្បែរនោះ ត្រូវប្រឈមនឹង ការកាប់រំលំអារច្រៀកបំផ្លាញជារៀងរាល់ថ្ងៃ ហើយសូម្បីតែព្រៃសហគមន៍និងព្រៃដែនជម្រកសត្វលំផាត់ ក៏ប្រឈមនឹងការកាប់បំផ្លាញយ៉ាងមហន្តរាយផងដែរ ក្រោមអាណត្តិ វង្ស សុខសិរី និងអភិបាលខេត្ត ថង សាវុន នោះ។
ថ្មីៗនេះ សេចក្តីរាយការណ៍ពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាល និងសកម្មជនព្រៃឈើក្នុងខត្តរតនគិរី បានឱ្យដឹងថាលោក ថង សាវុន អភិបាលខេត្តរតនគិរីនិងលោក វង្ស សុកសិរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តនេះទំនងជាទទួលបានផលប្រយោជន៍ជាប្រចាំ យ៉ាងសុខសាន្ត គ្រប់ទឹកបំផុតពីលើវិនាសសកម្មព្រៃឈើ ពីមេឈ្មួញ ធី ប្ញទ្ធិសី និងបក្ខពួកទើបបណ្តោយឱ្យបទល្មើសបំផ្លាញ ព្រៃឈើនិងដឹកជញ្ជូនឈើ ខុសច្បាប់បន្តកើតមានយ៉ាងរាលដាលជារៀងរាល់ថ្ងៃនេះ។
មិនតែប៉ុណ្ណោះ លើសនេះទៅទៀតលោក ថង សាវុន និងលោក វង្ស សុកសិរី កំពុងជាន់ឈ្លីបទបញ្ជាលេខ០០២ របស់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលដាក់ចុះយ៉ាងកំរោលបំផុត ព្រោះរថយន្តដឹកឈើរបស់មេឈ្មួញធី ប្ញទ្ធិសី នៅតែអាចដឹកឈើទៅស្រុកយួន តាមច្រកអូរយ៉ាដាវ និងច្រកផ្សេងៗទៀតដោយ គ្មានសមត្ថកិច្ចណាប៉ះពាល់ទ្បើយ ដោយសារតែករណីភ្លើងខៀវនោះ ។ គាត់សម្គាល់ថា សូម្បីតែនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តរតនគិរី និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃដែលទៅឈរជើងនៅ ខេត្តរតនគិរី ក៏មិនហ៊ានប៉ះពាល់ជំនួញ ឈើរបស់ឧកញ៉ា ធី ប្ញទ្ធិសី ដែរ ព្រោះតែខ្លាចបាត់បង់ផលប្រយោជន៍ផ្ទាល់ខ្លួនធ្វើមានបាននោះ ។/
Recent Comments