ខេត្តស្វាយរៀង ៖ អង្កេតឈរលើកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងមហាផ្ទៃ បានត្រឹមដកតំណែង ស័ក្តិ៥ អ៊ឹង សុងយូ ដែលបាន កាន់តំណែងជានាយប៉ុស្តិ៍ច្រក ទ្វារព្រំដែនបាវិត ស្វាយរៀងដែលជាប់រឿងអាស្រូវខាងប្រព្រឹត្តអំពើពុករលួយឱ្យ ទៅកាន់ តំណែងជាមេប៉ុស្តិ៍អន្តោប្រវេសន៍ នៅឃុំ កោះរការ ស្រុកពាមជ័រ ខេត្តព្រៃវែងទល់មុខខ្អមសំណរ ដូចឱ្យគាត់បន្តតំណែងពុករលួយដដែល ។
ផ្ទុយពីមហិច្ឆតារបស់ស័ក្តិ៥ ខាត់ សារ៉ាត់ ជាអតីតនាយប៉ុស្តិ៍ នគរបាលអន្តោប្រវេសន៍ប្រចាំ ច្រកព្រំដែនអន្តរជាតិក្អមសំណ នៃស្រុកលើកដែក ខេត្តកណ្តាលដែលក៏ល្បីឈ្មោះខាងសម្រួលពុករលួយឃ្លាទំនិញខុសច្បាប់ឆ្លងដែននោះ វិញត្រឡប់ត្រូវបាន តែងតាំងជាប្រធាននគរបាលអន្តោប្រវេសន៍ប្រចាំ ច្រកបាវិតជំនួសលោក អ៊ឹង សុង យូ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ កន្លងទៅនេះ យ៉ាងត្រូវប៉ាន់បំផុត ហើយដែលក្រោយមានរឿងអាស្រូវដោយមានបង្អែកខ្ពស់នោះ ក្រសួងមហាផ្ទៃគេចផុតពី ការពិន័យ បែរជារត់ការតូដេញថ្លៃបានតំណែងជាមេប៉ុស្តិ៍ស្រង់ដើមលើសដើម បង្កើតអោយមានអំពើពុករលួយផ្គើនទៅនឹង ការកែទម្រង់ស៊ីជម្រៅយ៉ាងពេញបន្ទុកមិនគួរបើក្រសួងមហាផ្ទៃ មើលរំលងសកម្មភាពរបស់គាត់នោះទេ !។
ថ្មីៗនេះយោងសេចក្តីរាយការណ៍ ពីខេត្តស្វាយរៀង បានឱ្យដឹងថា ច្រកអន្តរជាតិបាវិត គឺជាតំបន់ យុទ្ធសាស្ត្រដ៏សំខាន់មួយ ដែលមានក្រុមឧកញ៉ា ឧត្តមសេនីយ៍ ទីប្រឹក្សានាយករដ្ឋមន្ត្រី និងឈ្មួញធំៗមុខដដែលៗ បានដឹកជញ្ជូន ទំនិញគេចពន្ធនិងទំនិញ ខុសច្បាប់ចូលប្រទេសកម្ពុជាយ៉ាង គគ្រឹកគគ្រេងក្រោមឃ្លៀកភ្នែកច្រមុះធ្វើមិនដឹងមិនឮជាអាទិ៍មន្ត្រីអាជ្ញាធរខេត្ត មេប៉ុស្តិ៍អន្តោប្រវេសន៍កាំកុងត្រូលគយប្រធាន ស្នាក់ការក្តាប់រួមខេត្តនេះផ្ទាល់យ៉ាងព្រហើនបំផុត ។
ផ្ទុយទៅវិញពាក់ព័ន្ធនឹងការងារព្រងើយកន្តើយរបស់ក្រុមជំនាញមន្ត្រីពាក់ព័ន្ធនេះបានបណ្តោយឱ្យទំនិញខុសច្បាប់របស់ ឈ្មួញធំៗហូរចូលមកក្នុងប្រទេសកម្ពុជា ត្រូវបានគេក្លែងបន្លំជាទំនិញវិនិយោគដែលគេច ពីបន្ទុកពន្ធអាកជារបស់រដ្ឋតាម រយៈជ្រកក្រោមមេដឹកនាំស្ថាប័ន អស់នោះ នាំឱ្យខាតបង់ចំណូលថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ដោយគ្មានការទទួលខុស ត្រូវនោះទេ ។ ហើយអ្វីជាការទទួលខុសត្រូវ នោះគឺលោកមេប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារឈ្មោះ ខាត់ សារ៉ាត់ រូបនេះបែរជា សកម្មដើរតួជាអ្នកសម្របសម្រួលឱ្យទំនិញគេចពន្ធបង់តែ ១០% អស់នោះហូរចូលដូចទឹកបាក់ទំនប់ក្រោមលេសពុករលួយ របស់ក្រុមហ៊ុន និងជំនាញ។
ប្រភពពីក្រុមឈ្មួញបានទម្លាយថា តាមការដឹកជញ្ជូនទំនិញ គេចពន្ធបង្កប់ជាមួយរថយន្ត ក្រុង នៅតែកើតមានជាហូរហែ តាមច្រកអន្តរជាតិបាវិតដែលក្នុងមួយថ្ងៃៗ ទំហំនៃការដឹកជញ្ជូនទំនិញគេចពន្ធនិងទំនិញខុសច្បាប់បង្កប់តាមរថយន្តក្រុងរថយន្តកូរ៉េ និងយីឌុប កុងតឺន័រ ជាច្រើន ក្រុមហ៊ុនមិនតិចជាង ១០០០គ្រឿងនោះទេ ក្នុង១ថ្ងៃៗនោះ បើគិតជាប្រាក់ពន្ធវិញមួយថ្ងៃៗរដ្ឋខាតបង់ចំណូល ថវិកាជាតិ ដល់ទៅរាប់លានដុល្លារឯណោះ នោះបើតាមការពិពណ៌នារបស់ឈ្មួញបង់ពន្ធស្របច្បាប់ ។
ករណីដដែលជុំវិញករណីបែកធ្លាយតាមគោលការណ៍ចាស់ដែល លោក ខាត់ សារ៉ាត់ បានឃុបឃិតបន្តបិទភ្នែកឱ្យ មន្ត្រីក្រោមឱវាទរបស់ ខ្លួនបន្តចេញប័ណ្ណ ឬរក្សាទុកប័ណ្ណ វីអាយភីឱ្យឈ្មួញឆ្លងដែន និងឱ្យជនជាតិយួន ចូលមកធ្វើការ តាមកាស៊ីណូជាប់ព្រំដែន បាវិតប្រើប្រាស់ចេញចូលឆ្លង កាត់ព្រំដែនថ្មើណាក៏បានដោយក្នុងពេលដែលក្រសួងមហាផ្ទៃ កំពុងតែពង្រឹងច្បាប់អន្តោប្រវេសន៍នេះ គឺជាករណីប្រឆាំង និងគោលនយោបាយរបស់រដ្ឋាភិបាល និងនយោបាយរបស់អគ្គ នាយកដ្ឋានអន្តោប្រវេសន៍ក្រោមការដឹកនាំរបស់នាយឧត្តមសេនីយ៍ សុខ ផល ដែលគួរណាស់ ត្រូវបានស៊ើបអង្កេតជាបន្ទាន់ ផង ។
អ្វីជាការកត់សម្គាល់ការចេញ ប័ណ្ណ វីអាយភី ទៅឱ្យជនជាតិយួន ប្រើប្រាស់ក្នុងការឆ្លងដែនមក បម្រើការនៅកាស៊ីណូលើក ទឹកដីខ្មែរដែលមានសុពលភាពរយៈ ពេល ៦ខែ ឬ ១ឆ្នាំហាក់ដូចជា ផ្ទុយពីគោលការណ៍របស់ក្រសួងមហាផ្ទៃដែលជាមូលហេតុឱ្យមានអន្តោប្រវេសន៍ឆ្លងដែនយ៉ាងអនាធិបតេយ្យបំផុត ដែលអាជ្ញាធរ អន្តោប្រវេសន៍ភ្នំពេញតែងតែបង្ក្រាបករណីខុសច្បាប់នេះបានជាបន្តបន្ទាប់ ។ ហើយដែលគេដឹង ថា ការចេញប័ណ្ណ វីអាយភី ឱ្យ ជនជាតិយួនឆ្លងកាត់ព្រំដែន ដោយសេរីនោះនិងមានលក្ខណៈ ពិសេស ប្រមូលបានលុយច្រើន សន្ធឹកសន្ធាប់យកទៅច្រកហោ ប៉ៅផ្ទាល់ខ្លួនធ្វើមានបានដែល រហូតមកដល់ពេលនេះ គឺលោក ខាត់ សារ៉ាត់ មិនមានឆន្ទៈលុប បំបាត់នោះទេ គឺនៅបន្តអោយមន្ត្រីក្រោមឱវាទអនុវត្តន៍គោលការ ណ៍ចាស់របស់ អ៊ឹង សុងយូ ក្នុង ការប្រមូលលុយយកទៅ ចែក គ្នាច្រកហោប៉ៅធ្វើមានធ្វើបានផ្ទាល់ខ្លួនមិនខ្វល់ ខ្វាយពីចំណាត់ការរបស់អង្គភាព ប្រឆាំងអំពើពុករលួយ និងគោលការណ៍អគ្គនាយក អន្តោប្រវេសន៍ដាក់ចុះនោះទេ។
ជាងនេះទៅទៀតបើតាមក្រុមប្រជាពលរដ្ឋ ឈ្មួញអ្នកជំងឺដែល ឆ្លងដែនកាត់ច្រកអន្តរជាតិបាវិតបាន បង្ហើបឱ្យដឹងថាសម្រាប់ ប្រជាពលរដ្ឋដែលមានការចាំបាច់ត្រូវឆ្លងដែនមានជំងឺត្រូវសង្គ្រោះបន្ទាន់ ឬជូនបងប្អូនទៅព្យាបាលជំងឺជាបន្ទាន់នោះ ដែល គ្មានលិខិតឆ្លងដែនដាច់ខាតត្រូវបង់លុយសម្របសម្រួលនោះឱ្យមន្ត្រីនគរបាលអន្តោប្រវេសន៍របស់លោក ខាត់ សារ៉ាត់ ចាប់ពី ចំនួន ២០-៣០-៥០ ដុល្លារអាមេរិក ហើយមានការ កោសរូសឱ្យបង់លុយតាមរយៈ អ្នកគួកជេរមួយចំនួនទៀតទើប អាចឆ្លងដែនចេញទៅស្រុកយួន បានបើមិនដូច្នេះទេនឹងជួបឧប សគ្គខាតបង់ពេលវេលា និងអ្នកជំងឺជួបបង្កឈឺរឹតតែធ្ងន់ទៅ ទៀតដែលកត្តានេះកើតឡើងដោយសារក្រុមមន្ត្រីប៉ូលិសជាដៃជើងរបស់លោក ខាត់ សារ៉ាត់ នោះតែម្តង ។
មានការលើកឡើងថា ពេលត្រឡប់ចូលប្រទេស កម្ពុជាវិញ សម្រាប់ប្រជាពលរដ្ឋ ដែលគ្មានលិខិតឆ្លងដែនត្រូវបង់ ប្រាក់ចំនួន ២០ ដុល្លារបន្ថែម ទៀត ។ ហើយបើសរុបថ្លៃបង់ សេវា នៅច្រកអន្តរជាតិបាវិត សម្រាប់ប្រជាពលរដ្ឋដែលគ្មាន លិខិតឆ្លងដែនម្នាក់ៗគឺត្រូវចំណាយយ៉ាងតិចចាប់ពី ៥០-៧០ដុល្លារអាមេរិក ទាំង ទៅទាំងមក ដែលជាពិសេសមួយធ្វើឱ្យមន្ត្រី ខាត់ សារ៉ាត់ ត្រូវប៉ាន់បំផុត ។
តាមគេឱ្យដឹងលើសនេះទៅទៀតនគរបាល អន្តោប្រវេសន៍ប្រចាំច្រកអន្តរ ជាតិបាវិតបានតម្រូវឱ្យរថយន្តដឹក ទំនិញ និងរថយន្តក្រុង ដែលត្រូវ ធ្វើដំណើរឆ្លងកាត់ព្រំដែនបង់ លុយថ្លៃបារ៉ាស់ ក្នុងកម្រិតខ្ពស់ មិនអាចប្រកែកតវ៉ាឬសុំចុះថ្លៃ បានទេ ព្រោះតែសិទ្ធិអំណាចគ្រប់គ្រងច្រកព្រំដែនអន្តរជាតិបាវិតស្ថិត នៅក្រោមកណ្តាប់ដៃនគរបាល អន្តោ ប្រវេសន៍ជាអ្នក សម្របសម្រួលទាំងអស់ សូម្បីតែគណៈបញ្ជាការឯកភាពខេត្តស្វាយរេង ក៏មិនហ៊ានប៉ះពាល់ ខាត់ សារ៉ាត់ ដែរ ។/
Recent Comments