លោក​អ៊ុក នឿន​ ប្រធា​ន​មន្ទីរ​​វប្បធ​ម៌​ខេ​ត្ត​កោះកុ​ង អនុ​ប្រធាន​កូ​នក្លាយ​ជា​​មន្ទីរ​​គ្រួសារនិ​យម

កោះកុងៈ តាម​ក្រុម​មន្ត្រី​ជាច្រើន​នៅ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​កោះកុង បច្ចុប្បន្ន​កំពុងតែ​ធុញថប់ កើត​ការក្តៅក្រហាយ និង​លោក​ប្រធាន​មន្ទីរ អ៊ុក នឿន ដោយសារ​ប្រធាន​មន្ទីរ​រូបនេះ ពោរពេញ​ទៅដោយ អំពើពុករលួយ និង​គ្រួសារនិយម​និង​មិន​បាន​គិត​អំពី​គុណសម្បត្តិ​របស់​មន្ត្រី​ផ្សេងៗ​ដែល​មិន មែន​ជា​សាច់ញាតិ​របស់ ខ្លួន​ដែល​ខិតខំ​ធ្វើការ​អោយ​កាន់​តំណាង​ខ្ពស់ ទេ​បែរជា​យក​កូនស្រី​បង្កើត​ដែល​ទើបតែ​ជាប់​ជា​មន្ត្រី​ស៊ប់​ឱ្យ​កាន់តំណា ង​ជា​អនុប្រធាន​មន្ទីរ​និង​កូនស្រី​ម្នាក់​ទៀត​ធ្វើ​ជា​ប្រធានការិយាល័យ​យ៉ាង​ពេញបន្ទុក​ទៅវិញ​។​

​បើ​តាម​ប្រភព​បាន​អោយដឹងថា​នៅ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​កោះកុង​ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​មកនេះ​គឺ​លោក​ប្រធាន​មន្ទីរ អ៊ុក នឿន បាន​ឃុបឃិត​ជាមួយ​លោក អូន សុគា​ម ដែល​ជា​ប្រធាន​ការិយាល័យ​រដ្ឋបាល និង​ហិរិញ្ញ វត្ថុ​របស់​មន្ទីរ​និ ង​ដែល​ត្រូវជា​បងប្អូន​ជីដូនមួយ​របស់​លោក​ប្រធាន​បាន​រួមដៃគ្នា​ប្រព្រឹត្តិ​អំពើពុករលួយ​កឹបកេង​ថវិកា ជាតិ​លើ​គ្រប់​ជំពូក​ដែល​ក្នុង​មួយ​ឆ្នាំៗ​រដ្ឋ​ខាត់​បង់​ថវិកា​យ៉ាង​តិច ២០០​លាន​រៀល​។​

​តាម​ប្រភព​បាន​អោយដឹងទៀតថា ដូចជា​នៅ​ឆ្នាំ​២០១៤ គឺ​គាត់​បាន​ប្រព្រឹត្ត​អំពើពុករលួយ​រត់ការ​តែងតាំង​កូនស្រី បង្កើត​ម្នាក់​ឈ្មោះ សម្បូរ ដាលីន ដែល​ទើបតែ​ជាប់​ជា​មន្ត្រី​អោយ​កាន់​តំណែង​ជា​អនុប្រធាន​មន្ទីរ ដោយ​ពុំ​បាន ធ្វើ​ការប្រជុំ​វាយ​តំលៃ ពី​មន្ត្រី​ក្នុង​មន្ទី​រឡើ ។ ហើយ​គាត់​ក៏​បាន​តែងតាំង​កូនស្រី​បង្កើត​ម្នាក់ទៀត ឱ្យធ្វើ​ជា​ប្រធាន ការិយាល័យ​បេតិក​ភ័​ណ្ឌ ហើយ​ដោយសារ​តែ​អាង​អំណាច​ជា​ប្រធាន​តែងតាំង​កូនចៅ​សាច់ញាតិ​តាមតែ​អំពើ​ចិត្ត និង​ទំនើងចិត្ត​នេះ បាន​ធ្វើឱ្យ​មន្ត្រី​ចាស់ៗ​ជាច្រើន​កើត​ការក្តៅក្រហាយ​យ៉ាង​ខ្លាំង​ដែល​មិនចេះ​សោះ ។  ព្រោះថា លោក​ប្រធាន​គិតតែ​ពី​គ្រួសារ​និង​សាច់ញាតិ ដោយ​មិន​គិត​ពី​គុណសម្បត្តិ​របស់​មន្ត្រី​ចាស់ៗ ដែល​ខិតខំ​បំរើ ការងារ​មាន​អតីតភាព​យូរ​ឆ្នាំ​នោះ​ទេ​។

​មិនតែប៉ុណ្ណោះ ការតែងតាំង​នេះ​ពោ​ពេញ​ទៅ​ដោយ​ភាពអយុត្តិធម៌​ពុករលួយ​យ៉ាង​ពេញបន្ទុក​មិនគួរ​ថ្នាក់លើ​ជា​រដ្ឋមន្ត្រី​ក្រសួង​នេះ មើលរំលង​នោះទេ ។ ដូចជា​ចំពោះ​ការដឹកនាំ​មន្ទីរ​វិញ គឺ​រាល់​ការ និង​គម្រោង​ណា​ដែល​មាន​ផល ប្រយោជន៍​គឺ​លោក​ប្រធាន​មន្ទីរ និង​លោក​ប្រធាន​ការិយាល័យ​រដ្ឋបាល​ប្រមូល​យក​ទៅ​ក្តោប​ទាំងអស់​។

​ជាងនេះទៅទៀត តាម​ប្រភព​បាន​អោយដឹងថា ដោយសារតែ​ការដឹកនាំ​មន្ទីរ​តាមបែប​គ្រួសារនិយម និង​ការ ប្រព្រឹត្តិ​អំពើ​ពុករលួយ​យ៉ាង​ពេញបន្ទុក​នោះ បាន​ធ្វើ​អោយ​រដ្ឋ​បាត់បង់​ថវិកា​ដោយ​ឥត​ប្រយោជន៍​ក្នុង​មួយ​ឆ្នាំ យ៉ាងតិច ២០០​លាន​រៀល ហើយ​ថវិកា​ទាំងនេះ​បាន​ធ្លាក់​ចូល​ក្នុង​ដៃ​លោក​ប្រធាន​មន្ទីរ អ៊ុក នឿន និង​បក្ខពួក​របស់​លោក ប្រធាន​២-៣​នាក់​តែ​ប៉ុណ្ណោះ​។

​ឯ​ចំណែក​មន្ត្រី​ភាគច្រើន​ក្នុង​ចំណោម​មន្ត្រី​សរុប​ជាង​២០​នាក់​គឺ​មិន​មាន​គុណសម្បត្តិ​ឱ្យ​គាត់​ប្រើប្រាស់​ទេ ក្រៅពី​គ្រួសារ​របស់គាត់ ព្រោះ​គាត់​ខ្លាច​បែក​ការប្រព្រឹត្ត​អំពើពុករលួយ​របស់​លោក​ប្រធាន​មន្ទីរ​ចេញ​ក្រៅ​នោះ ។ ហើយ​ដែល​អំពើពុករលួយ​របស់​គាត់​កើតឡើង​ស្ទើរ​គ្រប់​រូបភាព​ដូច​ជា​ការកឹបកេង​ប្រាក់​ថែទាំ​ជួសជុល របប​បេសកម្ម ប្រាក់​មន្ត្រី​មាន​ជំងឺ និង​ប្រាក់​ទិញ​សំភារៈ​ផ្សេងៗ​មួយចំនួន​ធំ​ថែម​ទៀត​។

​ផ្ទៃក្នុង​មន្ត្រី​បាន​ទម្លាយ​ទៀតថា​នៅ​ឆ្នាំ​២០១៤​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​កោះកុង​បាន​ចំណាយ​ថវិកាជាតិ សរុប​ជិត​៨០០​លាន​រៀល ក្នុង​នោះ​ជាង​២០០​លាន​រៀល ត្រូវ​គេ​បំប៉ោង​ឱ្យទៅ​ជា​បន្ទុក​របស់​បុគ្គលិក​។ ក្រៅពីនោះ ប្រាក់​ជាង ៥០០​លាន​រៀល​ទៀត ដែល​មិនមែន​ជា​បន្ទុក​បុគ្គលិក គឺ​ត្រូវបាន​គេ​កឹបកេងអ​ស់​យ៉ាងតិច​ក៏ ២០០​លាន រៀល​ដែរ ។ ហើយ​ប្រាក់​ដែល​នៅ​សេសសល់​ទើប​ត្រូវបាន​គេ​យក​ទៅ​ចំណាយ​លើ​ការងាររដ្ឋបាល​និង​កិច្ចការ​ផ្សេងៗ​។
​ហើយ​ចំពោះ​ប្រាក់​ដែល​គេ​កឹបកេង​បាន​ច្រើន​ជាង​គេ​នៅ​ឆ្នាំ​២០១៤​នេះ គឺ​ប្រាក់​សំរាប់​ថែទាំ និង​ជួសជុល​ដោយ​គេ ចំណាយ​អស់​រហូត​ដល់​ជាង​៣០០​លាន​រៀល ប៉ុន្តែ​ការចំណាយ​ជាក់ស្តែង​លើ​ការធ្វើ​របង​មន្ទីរ​និង​ចាក់សាប​ក្នុង​មន្ទីរ អស់ ត្រឹមតែ ១០០​លាន​រៀល​តែប៉ុណ្ណោះ​។​

​គួរ​រំលឹកថា​នៅ​ឆ្នាំ​២០១៤​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេ​ត​ត​កោះកុង​មាន​គំរោង​ថវិកាជាតិ​សំរាប់​ចំណាយ​សរុប​827​លាន​រៀល​ក្នុងនោះ​ជំពូក​60​មាន​ចំនួន​120​លាន​រៀល ជំពូក​61​មាន​ចំនួន​350​លាន​រៀល ជំពូក​62​មាន​ចំនួន​80​លាន​រៀល និង​ជំពូក​64​មាន​ថវិកា​ចំនួន​277​លាន​រៀល​។ ហើយ​ដែល​សុទ្ធ​តែ​លោក​ប្រធាន​ដក យក​ទៅ​ចាយ​ក្នុង​ភាពមិនប្រក្រតី​ទាំងអស់ ។

​មានការ​ថ្លែង​ឱ្យដឹងទៀតថា សំរាប់​ការចំណាយ​ជាក់ស្តែង​ពី​ដើម​ឆ្នាំ​រហូត​ដល់​ចុង​ឆ្នាំ​២០១៤​គឺ​មន្ទីរ​ខាងលើ បាន​ចំណាយ​ថវិកា​សរុប​អស់​ជិត ៨០០ លាន​រៀល ហើយ​ការចំណាយ​ដែល​នៅសល់​នេះ មិនមែន​លោក​ប្រធាន មន្ទីរ​និង​បក្ខពួក​របស់​គាត់​ចង់​ទុក្ខ​អោយ​សល់​ទេ ប៉ុន្តែ​ដោយសារ​និតិ​វិធី​ហិរិញ្ញ​វត្ថុ​តែប៉ុណ្ណោះ ឬ​គាត់​ធ្វើ​គម្រោង​បំប៉ោង​ចាយ​មិនទាន់​ក្រោយពេល​បែកការ​នោះ​បណ្តាលឱ្យ​សល់​លុយ​គម្រោង​នេះ​ច្រើន​ទៅ ។​

​ដោយឡែក ដោយសារតែ​មាន​ភាពអយុត្តិធម៌​និង​អំពើពុករលួយ​យ៉ាងធ្ងន់ធ្ងរ​យ៉ាង​ពេញបន្ទុក​នៅ​មន្ទី​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​កោះកុង នោះ​ទើប​បានជា​មាន​មន្ត្រី​ជាច្រើន​បាន​សូម​សំណូម​អោយ​លោកស្រី រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរ​បើក​ការស៊ើបអង្កេត​លើ ការចំណាយ​ថវិកាជាតិ​និង​កា រ​តែងតាំង​កូនស្រី និង​បក្ខពួក​របស់​លោក​ប្រធាន​មន្ទីរ​អោយ​ក្លាយ​ជា​អនុប្រធាន​មន្ទីរ​នោះ​ឡើង​វិញ​ផង តើ​ពិត​ជា​ត្រឹមត្រូវ​តាមច្បាប់ និង​សហលក្ខន្តិកៈ​របស់​មន្ត្រី ឬទេ ។​
​ជុំវិញ​បញ្ហា​នេះ​គួរតែ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បើក​ការស្រាវជ្រាវ និង​ចុះ​អង្កេត​ជុំវិញ​អំពើពុករលួយ និង​គ្រួសារនិយម​លោក ប្រធាន អ៊ុក នឿន ជា​បន្ទាន់​ផង ។​/ ដោយ ឆ្លាម​ស​

84