លោក ​ខៀវ សំអាន ​មេគយ​ច្រកទ្វា​រព្រលា​នយន្ត​ហោះអ​ន្តរជា​តិភ្នំពេញ​ប្រព្រឹ​ត្តអំពើពុ​ករលួយជិ​ត២០ឆ្នាំ?

ប្រភពពីមន្ត្រី​គយ​ការិយាល័យ​គយ​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ក្នុង​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រក​នេះ​ជិត​២០​ឆ្នាំ​លោក ខៀវ សំអាន ប្រព្រឹត្ត​អំពើពុករលួយ​តាម​គ្រប់​រូបភាព រហូត​ក្លាយទៅជា​អ្នកមាន​ទ្រព្យសម្បត្តិ​យ៉ាង​មហាសាល​។ ក្រុមហ៊ុន និង​ឈ្មួញ​នាំ​ទំនិញ​វិនិយោគ​ចូល​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ត្រូវ​លោក ខៀវ សំអាន និង​បក្ខពួក​តម្រូវ​ឲ្យ​បង់លុយ​តាម​ការកំណត់ បើ​មិន​ដូច្នេះ​ទេ​ទំនិញ​ទាំងនោះ​នឹងត្រូវ​កកស្ទះ​ជាមិនខាន​។ អាច​និយាយបានថា លោក ខៀវ សំអាន កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​ដល់​ឆ្អឹង ក្នុងខណៈដែល​លោក គុណ ញឹម ជា​អគ្គនាយក​គយ និង​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច មិន​ខ្វល់​ពី​គោលនយោបាយ​កែទម្រង់​ស៊ីជម្រៅ​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន នោះឡើយ​។

តាមសេចក្ដីរាយការណ៍ ​ពី​មន្ត្រី​គយ​តូចតាច​នៃ​ការិយាល័យ​គយ ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ក្នុង​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រក​នេះ​ជិត​២០​ឆ្នាំ លោក ខៀវ សំអាន ប្រើប្រាស់​អំណាច និង​តួនាទី​ប្រព្រឹត្ត​អំពើពុករលួយ ដោយ​គ្មាន​ខ្លាចក្រែង​អ្វី​ទាំងអស់​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមាន​លោក ឱម យ៉ិនទៀង ជា​ប្រធាន​មិនដែល​ចាត់វិធានការ​ស៊ើបអង្កេត​រាវ​ស្ទាប​រក​អំពើពុករលួយ​របស់លោក ខៀវ សំអាន មេ​គយ​ប្រចាំ​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​នោះទេ​។ ប្រការ​នេះហើយ​ទើប​លោក ខៀវ សំអាន ទទួលបាន​ប្លង់រឹង​ក្នុង​តំណែង​ជា​មេ​គយ​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ជិត​២០​ឆ្នាំ និង​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​សុខ​ស្រួល​។

​រឿងអាស្រូវ​ពុករលួយ​របស់លោក ខៀវ សំអាន ត្រូវបាន​មន្ត្រីក្រោមឱវាទ​បើក​កកាយ​ជា​បន្តបន្ទាប់ ជាពិសេស​ពាក់ព័ន្ធ​ទៅនឹង​ការឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ដូចជា ថ្នាំពេទ្យ ទូរស័ព្ទដៃ​ទំនើបៗ គ្រឿងបន្លាស់​ទូរស័ព្ទ គ្រឿងអលង្ការ និង​ទំនិញ​ជាច្រើន​ប្រភេទ​ទៀត ធើ្វ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ មិន​ចាត់វិធានការ​លើ​មន្ត្រី​គយ​ពុករលួយ ដូចជា​លោក ខៀវ សំអាន នោះឡើយ ។ សូម្បីតែ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏​មិន​ចាត់វិធានការ​លើ​មន្ត្រី​ពុករលួយ​ដូចជា​លោក ខៀវ សំអាន នោះដែរ​ហើយ​បណ្ដោយ​ឲ្យ​បុគ្គល​នេះ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ ​ ​៕

1488150_413522845469235_4339751423067069054_n1