មេ​ច្រកអន្ត​រជាតិចាំ​យាម ​កៅ សា​រ៉ាណា ​ប្រព្រឹត្តអំ​ពើពុករលួ​យតាមអំ​ពើ​ចិត្ត

ប្រភពពី​មន្ត្រីនគរបាល​ច្រក​ចាំ​យាម បាន​ឲ្យ​ដឹងថា ក្នុងនាម​ជា​មេ​កើយ​លោក កៅ សា​រ៉ា​ណា មិនសូវ​មានមុខ​នៅ​ប៉ុស្តិ៍​ប្រចាំការ​ទេ ហើយ​ភាគច្រើន​នៅ​រាជធានី​ភ្នំពេញ ដើរលេង​ ​ជិត​ដាច់​ខែ​ទើប​ទៅ​ប្រមូល​លុយ​។ លោក កៅ សា​រ៉ា​ណា បានកំណត់​ឲ្យ​កូនចៅ​រកលុយ​ឲ្យ​ខ្លួន​ក្នុង​មួយខែ​ជាង​១​ម៉ឺន​ដុល្លារ បើ​មិន​ដូច្នេះ​ទេ​អាច​ប្រឈម​នឹង​ការដក​ចេញពី​ប៉ុស្តិ៍​ ។ ដោយមាន​ការគាបសង្កត់​បែបនេះហើយ​ទើប​កូនចៅ​លោក កៅ សា​រ៉ា​ណា តម្រូវ​ឲ្យ​រថយន្ត​ដឹកទំនិញ​ចូល​ពី​ប្រទេស​សៀម បង់លុយ​ក្នុង​១​គ្រឿង​៥​ម៉ឺន​រៀល ដោយមាន​ការបែងចែក​ជា​បី​គោលដៅ​។ សូម្បីតែ​លុយ​ប្រថាប់ត្រា​ក៏​លោក កៅ សា​រ៉ា​ណា កំណត់​ឲ្យ​កូនចៅ​រក​ឲ្យ​បាន​៤៣​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ ។​

រឿងអាស្រូវ​ពុករលួយ​របស់លោក កៅ សា​រ៉ា​ណា មេ​ប៉ុស្តិ៍​ច្រក​អន្តរជាតិ​ចាំ​យាម ត្រូវបាន​កូនចៅ​ក្រោម​ឱវាទ​លាតត្រដាង​ជា​យូរ​មកហើយ ប៉ុន្តែ​មិនទាន់​ឃើញ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​លើ​មន្ត្រីនគរបាល​ពុករលួយ​រូបនេះ​នៅឡើយ​ទេ​។ បញ្ហា​នេះ​បានធ្វើ​ឲ្យ​លោក កៅ សា​រ៉ា​ណា បន្ត​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ឡើងៗ ហើយ​ស៊ីដាច់​លុយ​កូនចៅ​ក្រោម​ឱវាទ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​។ លោក កៅ សា​រ៉ា​ណា បាន​ប្រើប្រាស់​តួនាទី​ជា​មេ​ប៉ុស្តិ៍​ច្រក​អន្តរជាតិ​ចាំ​យាម ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​ស៊ីចាយ​ហ៊ឺហា មិន​ខ្វល់​ពី​ទុក្ខលំបាក​របស់​មន្ត្រីក្រោមឱវាទ​ទេ​។

ប្រភពពី​មន្ត្រីនគរបាល​ប៉ុស្តិ៍​ច្រក​អន្តរជាតិ​ចាំ​យាម បាន​ឲ្យ​ដឹងថា ក្រៅពី​បង្ខំ​ឲ្យ​កូនចៅ​រក​ចំណូល​ឲ្យ​ខ្លួន​ក្នុង​មួយខែ​ជាង​១​ម៉ឺន​ដុល្លារ គឺ​លោក កៅ សា​រ៉ា​ណា បាន​ទទួលបាន​ផលប្រយោជន៍ ពី​ឈ្មួញ និង​ក្រុមហ៊ុន​ដែល​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់​ផងដែរ​។ ​អំពើពុករលួយ​របស់លោក កៅ សា​រ៉ា​ណា ក្នុង​ការទទួល​សំណូក​ពី​ក្រុមហ៊ុន និង​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ បានធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ បញ្ហា​នេះ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ត្រូវ​ចាត់វិធានការ​លើ​បុគ្គល កៅ សា​រ៉ា​ណា ជាបន្ទាន់​ផង ​៕

art33.1-150x150