ឧកញ៉ា​ សឹង សំ​អុលដឹ​កជញ្ជូន​ឈើ​ខុសច្បាប់​និងត្រូ​វច្បាប់​ឆ្លងកា​ត់ស្រុកស្នួ​លខេត​ត្តក្រចេះទៅ​លក់ស្រុក​យួនទាំ​ងយប់​ទាំង​ថ្ងៃ

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​មួយចំនួន​បាន​ឲ្យ​ដឹងថា ឈើ​ប្រណីត​ក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ តំបន់​អភិរក្ស​ជីវៈចម្រុះ ព្រៃ​ការពារ និង​ព្រៃ​ដែន​ជម្រក​សត្វ ក្នុង​ខេត្ត​ទាំង​៤​ខាងលើ​ចៀស​មិន​ផុតពី​រលាយ​សាបសូន្យ ដោយសារ​ស្នាដៃ​មេ​ឈ្មួញ សឹង សំអុល នោះទេ​។ ជាក់ស្ដែង​រថយន្ត​ដែល​ក្រឡាប​នៅ​ចំណុច​ភ្នំ​ព្រេច ហើយ​សារព័ត៌មាន​នានា យកមក​ចុះផ្សាយ​នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៥ នេះ​គឺមាន​ដឹកឈើ​ប្រណីត​រាប់រយ​ម៉ែត្រគូប​ទៅ​លក់​នៅ​ស្រុក​យួន​។ ដូច្នេះ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​របស់​មេ​ឈ្មួញ សឹង សំអុល ជាបន្ទាន់​ព្រោះ​មេ​ឈ្មួញ​រូបនេះ​កំពុង​បង្ក​មហន្តរាយ​ព្រៃឈើ​នៅក្នុង​ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី យ៉ាង​គឃ្លើន​។

ប្រភពពី​ឈ្ម​ញ​មួយចំនួន​បាន​ឲ្យ​ដឹងថា មេ​ឈ្មួញ សឹង សំអុល មាន​ជាប់​ពាក់ព័ន្ធ​យ៉ាងជ្រៅ​ក្នុងការ​បំផ្លាញ​ព្រៃឈើ​នៅ​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ហើយ​ដឹកជញ្ជូន​ឆ្លងកាត់​ទឹកដី​ខេត្តរតនគិរី និង​ខេត្តក្រចេះ យកទៅលក់​នៅ​ស្រុក​យួន យ៉ាង​រលូន​។ សមត្ថកិច្ច​តាម​ដងផ្លូវ​មិនដែល​ហ៊ាន​បង្ក្រាប​រថយន្ត​ដឹកឈើ​របស់​មេ​ឈ្មួញ សឹង សំអុល ម្ដងណា​ឡើយ​ព្រោះ​មេ​ឈ្មួញ​រូបនេះ​ចេះ​បែងចែក​ផលប្រយោជន៍ ដល់​សមត្ថកិច្ច​តាម​ដងផ្លូវ​ដើម្បី​ឲ្យ​មុខ​ជំនួញ​របស់ខ្លួន​ប្រព្រឹត្តទៅ​យ៉ាង​រលូន​។ ប្រការនេះ​ធ្វើ​ឲ្យ​ឈើ​ប្រណីត និង​ឈើ​ប្រភេទ​លេខ​១ ក្នុង​ឧទ្យាន​ជាតិ​វីរៈ​ជ័យ ក៏ដូចជា​ព្រៃ​ការពារ​ក្នុង​ខេត្តមណ្ឌលគិរី ត្រូវ​ប្រឈម​នឹង​ការកាប់បំផ្លាញ​យ៉ាង​ពេញបន្ទុក ដោយមាន​ការបើក​ដៃ​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​។

ថ្មីៗ​នេះ​រថយន្ត​យី​ឌុប​ចំណុះ​ជាង​១០០​តោន​ដែល​ដឹកឈើ​ខុសច្បាប់​របស់​មេ​ឈ្មួញ សឹង សំអុល បាន​ក្រឡាប់​ធ្លាក់​ឈើ​ចេញ​រាប់រយ​ម៉ែត្រគូប​នៅ​ចំណុច​ភ្នំ​ព្រេច ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ តាមផ្លូវ​ជាតិ​លេខ​៨ ហើយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​និយាយ​អ្វី​ទាំងអស់​។ រថយន្ត​ដែល​ក្រឡាប់​នោះ គឺជា​រថយន្ត​មួយ​ក្នុងចំណោម​រថយន្ត​ជាច្រើន​គ្រឿង​ទៀត​ដែល​មេ​ឈ្មួញ សឹង សំអុល ដឹកឈើ​ទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​ពេញបន្ទុក​។ ឈើ​ដែល​មេ​ឈ្មួញ សឹង សំអុល ដឹកជញ្ជូន​ទៅ​ស្រុក​យួន​នោះ​ត្រូវបាន​គេ​កាប់​នៅក្នុង​ឧទ្យាន​ជាតិ តំបន់​អភិរក្ស​ជីវៈចម្រុះ និង​តំបន់​ដែន​ជម្រក​សត្វ​នៃ​ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និង​ស្ទឹងត្រែង​ ៕

A-CAR-SIN-500x375