លោក ហ៊ុយ​ សុជាតិ ​នឹងប្រព្រឹត្តអំ​ពើពុករលួ​យនៅច្រ​កប៉ោយប៉ែត​បន្តពី​លោក ​ឈួន ​ហៃ?

ការដកហូត​លោក ឈួន ហៃ ហើយ​ដាក់​លោក ហ៊ុយ សុជាតិ ជំនួស​គ្រាន់តែ​ជាការ​ផ្លាស់ប្ដូរ​ឲ្យ​ល្អមើល​ប៉ុណ្ណោះ ហើយ​លោក ហ៊ុយ សុជាតិ នឹង​បន្ត​ប្រព្រឹត្ត​អំពើពុក រលួយ​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​មិន​ខុសពី​ អ្នក​មុន​នោះទេ​ការដកហូត​តំណែង​លោក ឈួន ហៃ គឺ​ដោយសារតែ​មន្ត្រី​គយ​រូបនេះ​ប្រព្រឹត្ត​អំពើពុករលួយ​ហួសហេតុ រហូតដល់​កម្មករ​អូស​រទេះ​ធ្វើបាតុកម្ម​ប្រឆាំង​យ៉ាង​ពេញបន្ទុក និង​មានការ​វាយកម្ទេច​ស្នាក់ការ​ការិយាល័យ​គយ​ក្រុង​ប៉ោយប៉ែត កាលពី​ខែឧសភា កន្លងទៅ​។ ដូច្នេះ​គេ​រំពឹងទុក​ថា​លោក ហ៊ុយ សុជាតិ ប្រហែលជា​មិន​ហ៊ាន​ធ្វើបាប​កម្មករ​អូស​រទេះ​យ៉ាង​កំរោល​ដូច​អ្វីដែល​លោក ឈួន ហៃ ប្រព្រឹត្ត​នាពេល​កន្លងមក​នោះទេ​។ បើទោះបី​លោក ហ៊ុយ សុជាតិ បន្ត​អាជីព​ពុករលួយ​ពី​លោក ឈួន ហៃ ក៏ត្រូវ​មានការ​យោគយល់​ខ្លះៗ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ជា​កម្មករ​អូស​រទេះ​ ខ្លះ​ផង​។

ក្រោយពេល​លោក ហ៊ុយ សុជាតិ ចូលកាន់​តំណែង​ជា​ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ជំនួស​លោក ឈួន ហៃ កាលពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៥ រួចមក​មជ្ឈដ្ឋាន​នានា​បាន​វាយតម្លៃថា​លោក ហ៊ុយ សុជាតិ នឹង​ប្រព្រឹត្ត​អំពើពុករលួយ​បន្ត​ពី​លោក ឈួន ហៃ យ៉ាង​ពេញបន្ទុក​ជាមិនខាន​។ ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ប៉ោយប៉ែត ក៏បាន​វាយតម្លៃ​ដែលថា រាល់​មន្ត្រី​គយ​ដែល​មកកាន់​តំណែង​ជា​ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ក្រុង​ប៉ោយប៉ែត ពួកគេ​តែងតែ​ឃុបឃិត​ប្រព្រឹត្ត​អំពើពុករលួយ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ មន្ត្រី​គយ​ទាំងនោះ​តែង​ឃុបឃិត​បើកដៃ​ឲ្យ​ ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​កែប​ន្លំ​ប្រភេទ​ទំនិញ ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​រាប់សិប​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​។

​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ក្រោយពេល​ទទួលបាន​តំណែង​ជា​មេ​គយ​ប្រចាំ​ច្រក​ប៉ោយប៉ែត​រួចមក​លោក ហ៊ុយ សុជាតិ ប្រាកដជា​ពង្រឹង​អំណាច​ដើម្បី​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ធ្វើ​មាន​ ធ្វើបាន​ដូច​អ្នក​មុនៗ​ជាមិនខាន​។ បញ្ហា​នេះ​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ត្រូវ​ណែនាំ​កូនចៅ​កុំ​ឲ្យ​ប្រព្រឹត្ត​អំពើពុករលួយ​ហួសហេតុ​ពេក ព្រោះ​កន្លងមក​មាន​សេចក្ដីរាយការណ៍​ថា អំពើពុករលួយ​របស់​មន្ត្រី​គយ​នៃ​ច្រក​ប៉ោយប៉ែត បានធ្វើ​ឲ្យ​រដ្ឋ​បាត់បង់​ប្រាក់ចំណូល​ក្នុង​មួយឆ្នាំៗ​រាប់លាន​ដុល្លារ​។ អ្វីដែល​គេ​វាយតម្លៃ​ទុកជាមុន​អាច​នឹង​ខ្លាច​ទៅជា​ការពិត​ទាំ​ស្រុង ហើយ​ជំហាន​ដំបូង​លោក ហ៊ុយ សុជាតិ ត្រុ​វ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​កែប​ន្លំ​ប្រភេទ​ទំនិញ ដើម្បី​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​ក្រអឺតក្រទម​ជាមិនខាន ​៕

9657 (1)