រថយន្ដយីឌុបខ្នា ត់ធំដឹកឈើប្រណិតរបស់ឧកញ្ញ៉ា សឹងអុលបាននិងកំពុង ក្រឡាប់ផ្ងាជើងនៅចំណុច ជើងភ្នំព្រិចស្ថិត នៅភូមិស្រែរនាម ឃុំស្វាយជ្រះស្រុកស្នូលខេត្ត ក្រចេះតាំងពីម៉ោង ៥ព្រឹកព្រឹកថ្ងៃទី២១ ខែកក្កដាឆ្នាំ២០១៥រ ហួតដល់ម៉ោង ១រសៀលថ្ងៃ
ដដែ ល តែគេមិន ឃើញមានមន្ទ្រីជំនាញពាក់ពន្ធ័ ណាមួយទៅក្បែរឬអើត សួនាំអ្វីឡើយដែលធ្វើឲ្យគេជឿច្បាស់ថាពួកសមត្តកិច្ចអស់នោះពាក់វែនតាខ្មៅ ដោយសារដុល្លាររបស់ម្ចាស់ឈើទៅហើយ។ បើតាមការឲ្យដឹងពីកម្មករនឹងតៃកុងឡានឡានដឹកឈើប្រណិតខុសច្បាប់នេះបានឲ្យដឹងថារថយន្ដដឹងឈើនេះជារបស់លោក ឧកញ្ញាសឹង សំអុលដឹកចេញពីរក្រុមហ៊ុនដាយថាងស្ថិតក្នុងក្នុងឃុំស្រែឈូកស្រុកកែវសីមាខេត្តមណ្ឌលគីរី។ ប្រភពពីប្រជាសហគមន៍រស់នៅឃុំស្រែព្រះ និងឃុំស្រែឈូក រាយការណ៍មកថា ក្នុងមួយថ្ងៃៗមានក្រុមឈ្មួញបាននាំគ្នាកាប់បំផ្លិចបំផ្លាញដើម្បីប្រមូលផលអនុផលព្រៃឈើពីព្រៃត្រណម ជនជាតិព្រៃសហគមន៍ និងពីដីព្រៃអភិរក្សរាប់សិបគ្រឿងយកទៅលក់ឲ្យថៅកែដ៏ធំម្នាក់ ប្រចាំនៅក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ឈ្មោះ ប៊ិញ ហ្វឿក១ របស់យួន មានទីតាំងនៅឃុំស្រែឈូក ស្រុកកែវសីមាហើយមេឈ្មួញសឹង្ហ សំអុលជាអ្នកសហការឃុបឃិតជាមួយក្រុមហ៊ុនយួនមួយនេះ ។
បានន័យថា សកម្ម ភាពកាប់ទន្ទ្រានព្រៃឈើខុសច្បាប់នេះធ្វើឡើងដោយយកច្បាប់ដីសម្បទានសេដ្ឋកិច្ចធ្វើជា សំអាង បិទបាំងក្នុងការដឹកឈើមកពីក្រៅដែនដីរបស់ក្រុមហ៊ុនដីសម្បទាន សេដ្ឋកិច្ច ដែលជាដីព្រៃរេចរឹល មានឈើតូចៗរកតែប្រភេទឈើប្រណីតមួយដើមគ្មាននោះ ។ ការដឹកជញ្ជូនឈើប្រណីតនោះទៀតសោត គឺគេធ្វើឡើងជ្រកក្រោមលិខិតអនុញ្ញាតអាជីវកម្មឈើក្រហម ។
ឈើសឹងសំអុល ដឹកចេញពី ព្រៃអភិរក្សត្រូវបានគេរាយការណ៍ថាដឹកជញ្ជូនឈើប្រណីតតាមរថយន្តយីឌុបទាំងខ្សែៗទៅ កាន់ប្រទេសយួនចេញពីស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាត់តាមស្រុកស្នួល ខេត្តក្រចេះ ឆ្ពោះទៅកាន់ស្រុកមេមត់ខេត្តត្បូងឃ្មុំ ចេញតាមច្រករបៀងទន្លេចាម ក្នុងឃុំជាំក្រវៀន ច្រកដូង៧ដើម និងច្រករបៀងបឹងជ្រោងជាដើម ដោយ ឧកញ៉ាម្នាក់នេះមានសាច់ថ្លៃម្នាក់ឈ្មោះ«ខន» ជាមន្ត្រីប៉េអឹមនិង ជាមេការប្រចាំ នៅតំបន់ច្រកព្រំដែន នោះជួយសម្រួលសេវាផងដែរ។ សូមបញ្ជាក់ថាឡានដឹកឈើប្រណិតខុសច្បាប់របស់ឧកញ៉ាសឹងសំអុលដោយសាការដឹកលើសទម្ងន់ធ្លាប់ធ្វើឲ្យបាក់ស្ពានមួយកន្លែងនៅចំណុចដាយថាំងម្តងនិងក្រឡាប់ម្តងដែរតែគ្មានអាជ្រុញណាហ៊ានបង្រ្កាប ។
Recent Comments