ពល​រដ្ឋចោទគ​យច្រក​ទ្វារ​បឹងត្រ​កួន​ដាក់កុង​ត្រូលជ​ជុះជំរិត​ទារ​លុយពី​ឈ្មួញ​ដឹកក​សិផ​​លតាមអំ​ពើចិត្ត?

ប្រជាពលរដ្ឋ​រស់នៅ ឃុំ​គោក​មៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បាន​អះអាង​ថា ក្រៅពី​កសិផល​ដែល​នាំ​ចេញទៅ​លក់​នៅ​ប្រទេស​សៀម សូម្បីតែ​ទំនិញ​បន្តិចបន្តួច​ដែល​ប្រជាពលរដ្ឋ ទៅ​ទិញ​ពី​ប្រទេស​សៀម​យកមក​លក់​នៅតាម​ផ្ទះ ក៏​ត្រូវតែ​បង់លុយ​ដែរ បើ​មិន​ព្រម​បង់លុយ​ដូច​ការកំណត់​ខាងលើ នោះ​មន្ត្រី​ខិលខូច​នឹង​ឃាត់​រថយន្ត​មិន​ឲ្យ​ទៅណា​ឡើយ ។ ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា បើ​រថយន្ត​កាមរី​ដឹកទំនិញ​គេចពន្ធ​ដូចជា ហ្គាស សាំង ទំនិញ​ចាប់ហួយ និង​ទំនិញគេចពន្ធ ជាច្រើន​ទៀត​ដែល​បាន​បង់លុយ​ជូន​មន្ត្រី​គយ​រួចរាល់ គឺអាច​ឆ្លងដែន​បាន​យ៉ាង​ស្រួលហើយមានអ្នកចាំបើកបារ៉ាសឲទៀតផង ​។​

ឈ្មួញ​ខ្មែរ​នាំ​ស្រូវ​ចេញទៅ​លក់​ឲ្យ​ឈ្មួញ​សៀម តាម​ច្រករបៀង​ជាច្រើនរូប​បាន​រិះគន់​ដូចៗ​គ្នា​ថា មេ​គយ​ច្រក​តំបន់​បឹង​ត្រកួន បាន​ប្រើ​មនុស្ស​មិនមែនជា​មន្ត្រី​គយ​ចាំ​ស្ទាក់​យកលុយ​ពី​រថយន្ត​ដែល​ដឹកទំនិញ​កសិផល​ដូចជា ស្រូវ ដំឡូង  តាមរយៈ​ការដាក់​កុងត្រូលជជុះ​មួយកន្លែង​ដែល​នៅ​ឆ្ងាយ​ពី​មាត់​ច្រកទ្វារ​តំបន់​បឹង​ត្រកួន ក្នុង​ឃុំ​គោក​មៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។ ប្រភព​បាន​ ឲដឹងថាសម្រាប់​ករណី​ដែល​បាន​រៀបរាប់​នេះ ក្នុង​មួយ​រថយន្ត​យី​ឌុប ត្រូវ​បង់លុយ​ជូន​មន្ត្រី​គយ​តាមរយៈ​ចៃ​គយ​ដែល​ប្រចាំការ​នៅ​ទីនោះ ៥០០​បាត ឬ​៥​ម៉ឺន​រៀល ចំណែក​រថយន្ត​កង់​៦ គឺ​បង់​៣​ម៉ឺន​រៀល  ហើយ​បើ​ឈ្មួញ​មិន​បង់ មន្ត្រី​គយ​នឹង​បង្កបញ្ហា​មិន​ឲ្យ​រថយន្ត​ចេញរួច​នោះឡើយ។​

​ ​ជុំវិញ​បញ្ហា​នេះ ប្រធាន​ការ​រិ​យា​ល័យ​គយ​ច្រកទ្វារ​តំបន់​បឹង​ត្រកួន លោក ឡាំ ប៊ុនថន ត្រូវបាន​ប្រជាពលរដ្ឋ​បញ្ជាក់ថា គឺ​អ្នក​នៅ​ពីក្រោយ​ការដាក់​ប៉ុស្តិ៍​ជជុះ តាមផ្លូវ​ដែល​មិនមែន​នៅ​មាត់ច្រក​យកលុយ​ពី​ឈ្មួញ​ដឹក​កសិផល​នាំ​ចេញទៅ​លក់​នៅ​ប្រទេស​សៀម តាម​ច្រករបៀង ក្នុងភូមិ​សាស្ត្រ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ទីតាំង​ដែល​គយ​ច្រកទ្វារ​តំបន់​បឹង​ត្រកួន​ដាក់​ប៉ុស្តិ៍​ចាំ​យកលុយ​ពី​ឈ្មួញ​នាំចេញ​នាំចូល​ទំនិញគេចពន្ធ ឬក៏​កសិផល​ឆ្លងដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​សៀម គឺ​ស្ថិតនៅ​តាមផ្លូវ​ទៅកាន់​ច្រក​បឹង​ត្រកួន​ក្នុង ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ មាន​ចម្ងាយ​ពី​ច្រក​បឹង​ត្រកួន​ប្រមាណ​ជា​៦​គីឡូម៉ែត្រ៕

btv-a19