លោក​អធិ​ការស្រុ​កកំពង់​ត្រឡាច​ ហ៊ុល វា​សនាត្រូវបានកូន​សិស្ស​សាលាអាយុ ​១៩ឆ្នាំ ប្តឹ​ងពីបទចាប់រំលោភ

ខេត្តកំពង់ឆ្នាំង ៖ សិស្ស ឈ្មោះ យស​ភ អាយុ ១៩​ឆ្នាំ រៀន​ថ្នាក់​ទី​១២ នៅ​វិទ្យាល័យ ហ៊ុន សែន ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មក​ស្នាក់នៅ​ផ្ទះជួល ដែលមាន​ម្តាយ​ឈ្មោះ ឌី ឡៃហេង ឪពុក​ឈ្មោះ ពិន សុផាត មាន​ទីលំនៅ​ភូមិគ​ជ្រុំ ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គី​រី ខេត្តកំពង់ឆ្នាំង នៅ​រសៀល​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៥ បាន​ប្រាប់​ឲ្យ​ដឹងថា រូបនាង​បាន​រង​នូវ​កា​រំលោភ និង​គំរាមកំហែង ដោយ​ប្រើ​អំពើហិង្សា យ៉ាង​ព្រៃផ្សៃ ពី​សំណាក់​លោក ហ៊ុល វាសនា  អធិការ​ស្រុក​កំពង់ត្រឡាច ដែល​បានធ្វើ​សកម្មភាព ចាប់រំលោភ​រូបនាង នៅក្នុង​បន្ទប់ធ្វើការ និង​បាន​ប្រើ​កាំភ្លើងខ្លី វាយ​ចិញ្ចើម​ភ្នែក​ខាងស្តាំ  រួមទាំង​បាន​ទះ ២​កំភ្លៀង ថែម​ទៀតផង បើទោះបី​នាង​ខំប្រឹង​ប្រកែក យ៉ាងណាក៏ដោយ​។

សិស្ស​សា​លា​​ថ្នាក់​​ទី​​១២ រៀន​នៅ​​​វិ​ទ្យា​ល័យ ហ៊ុន សែន ស្រុក​​កំ​ពង់​ត្រ​ឡាច ខេត្ត​កំព​ង់​ឆ្នាំង​​ម្នាក់ បាន​ប្តឹង​​​អ​ធិ​ការ ស្រុក​​កំព​ង់​ត្រ​ឡាច ឈ្មោះ ហ៊ុល វាស​នា ហៅ​ជ្រុ​​យ ចាប់រំ​លោ​ភ​​នៅ​ក្នុង​​ប​ន្ទប់ ធ្វើ​ការ​រ​បស់​ខ្លួន នៅ​វេ​លា ​​ម៉ោង ១២​ថ្ងៃត្រង់ ក្នុង​ខ​ណះ​ដែល លោក ហ៊ុល វាសនា ហៅ​នាង​ឲ្យ​មក​យក​ម៉ូតូ នៅ​កន្លែងធ្វើការ របស់ខ្លួន​ផ្ទាល់​តែម្តង ដែល​ហេតុការណ៍​នេះ បានកើត​ឡើង​នៅ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៥ នៅក្នុង​អធិការដ្ឋាន នគរបាល​ស្រុក​កំពង់ត្រឡាច ។​

យោងតាម​បណ្តឹង របស់​ក្មេងស្រី​រងគ្រោះ បាន​រៀបរាប់ថា ហេតុការណ៍​ទំនាក់ទំនង តាមរយះ​ទូរ​សព្ទ័ នៅក្នុង​ពិធី​ដង្ហែ​ក្បួន ទិវា​ប្រឆាំង​គ្រឿងញៀន ហើយ​ដល់​ថ្ងៃទី​៣០ ខែមិថុនា ២០១៥ បាន​ហៅ​នាង តាមរយះ​ទូរ​សព្ទ័ មក​ហូបបាយ​ថ្ងៃត្រង់ នៅពេលនោះ គាត់​បាន​ចាប់ដៃ​ឆ្វេង ទាញ​ទៅលើ​គ្រែ នាង​បាន​រើ​បំរាស់ និង​ខ្វាច​ដាច់ពោះ ហើយ​ខ្ទប់មាត់ មិនអោយ​នាង​ស្រែក ខ​ណះ​ដែល​នាង​រើ​បំរាស់  គាត់​បាន​យក​អាវុធខ្លី ភ្ជុង​និង​វាយ។

​ ​ចំណែក លោក ហ៊ុល វាសនា អធិការនគរបាល ស្រុក​កំពង់ត្រឡាច បាន​ច្រានចោល ការចោទប្រកាន់ថា វា​មិនមាន​ករណី ដូច​ការចោទប្រកាន់ រំលោភ​នាង​ឡើយ និង​មិនបាន​វាយ​លើ​រូបនាង និង​កាំភ្លើង​៕

84