ក្រុម​ហ៊ុន​ធ្វើអាជី​វកម្មខ្សា​ច់2 នៅ​ឃុំរលាំ​ងកែន ​ស្រុកក​ណ្តាលស្ទឹង ​បង្កប៉ះ​ពាល់ដល់ប្រជាព​លរដ្ឋយ៉ាងខ្លាំង

ប្រជាពលរដ្ឋ​ បាន​ឲ្យ​ដឹង​ថានៅពេល​ មេឃ​រាំងផ្លូវ​ក្នុងភូមិ​របស់​ ពួកគាត់​ហុយ​សំពោង ចូល​ភ្នែក​ចូល​ច្រមុះ​ អ្នកធ្វើដំណើរ​តាម ផ្លូវ​ដកដង្ហើម​មិន​រួច  ហើយ​ពេល​ភ្លៀង​ផ្លូវ​មាន ​សភាព​រអិល​ពិបាក​ជិះ​កង់ ​ម៉ូតូ​ខ្លាំងណាស់​។  ឥឡូវនេះ​ពួកគាត់​មិន​ហ៊ាន​ បណ្តោយ​ឲ្យ​កូនចៅ​តូចៗ​ ជិះ​កង់​ឬ​ដើរទៅ​រៀន​ដោយ ​ខ្លួនឯង​ទៀត​ទេ  ព្រោះ​ខ្លាច​រថយន្ត​ ដឹក​ខ្សាច់​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ នៅតាម​ផ្លូវ​។ រថយន្ត​ដឹក​ខ្សាច់​ធំៗ ​មិន​ត្រឹម​តែមាន​សំឡេង​ រំខាន​ដល់​ប្រជាពលរដ្ឋ​ ទាំងយប់​ទាំង​ថ្ងៃ ​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង ​បើកបរ​ក្នុង​ល្បឿន​លឿនៗ​ លើផ្លូវ​ក្នុងភូមិ​រហូតដល់ ​ប្រជាពលរដ្ឋ​ភាគច្រើន​សុខចិត្ត​ជូន​កូនចៅ​ទៅ​សាលារៀន​ទាំង​ព្រឹក​ទាំង​ល្ងាច​ដើម្បី​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ដោយសារតែ​រថយន្ត​ដឹក​ខ្សាច់​យ៉ាង​អនាធិបតេយ្យ​។​

ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តា​ភូមិ​នា ក្នុង​ឃុំ​រលាំង​កែន ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល បាន​ឲ្យ​ដឹងថា​អាជីវកម្ម​ខ្សាច់​របស់​ឈ្មួញ​២​ក្រុម​កំពុងតែ​បំផ្លាញ​ផ្លូវថ្នល់​ក្នុង​មូលដ្ឋាន ហើយ​បង្ក​ផលប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគាត់​យ៉ា​អ​ពេញបន្ទុក​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា រណ្តៅ​កើប​ខ្សាច់​ទាំង​២​កន្លែង​នោះ​ក្បែរ​សាលាបឋមសិក្សា​ពោធិ៍​ព្រឹក ហើយ​កំពុង​ធ្វើ​សកម្មភាព បូម​ខ្សាច់​កើប​ខ្សាច់  ដឹកជញ្ជូន​តាម​រថយន្ត​ធំៗ​ទាំងយប់​ទាំង​ថ្ងៃ ស្ទើរ​ខូច​ផ្លូវ​ក្នុងភូមិ​អស់​ទៅហើយ​។ ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្តកណ្តាល​និង​ក្រសួង​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ​ជាបន្ទាន់​ព្រោះ​ម្ចាស់​ទីតាំង​បូម​ខ្សាច់​កើប​ខ្សាច់ គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ធ្វើ​ឲ្យ​ផ្លូវ​ជាច្រើន​ខ្សែ​ក្នុង​ឃុំ​រលាំង​កែន ខូចខាត​ស្ទើរតែ​ធ្វើដំណើរ​លែងកើត​។​

​ម្ចាស់​ការដ្ឋាន​បូម​ខ្សាច់​ទាំង​២​កន្លែង​ដែល​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​រលាំង​កែន ស្រុក​កណ្តាលស្ទឹង​នោះ គឺ​ទី​១-​ឈ្មោះ តា​ឡាយ ធ្វើ​សកម្មភាព​បូម​ខ្សាច់​ជាប់​សាលា​ពោធិ៍​ព្រឹក ដាក់​ម៉ាស៊ីន​បូម​ខ្សាច់​នៅ​ប៉ែក​ខាងលិច​ឆៀង​ខាងត្បូង​ធ្វើ​ឲ្យ​សំឡេង​ម៉ាស៊ីន​ខ្ទ័រ​ដល់​ក្នុង​សាលារៀន​។​ទី​២-​ឈ្មោះ តា​ប៊ុន ដាក់​ម៉ាស៊ីន​បូម​ខ្សាច់​នៅ​ប៉ែក​ខាងត្បូង​សាលារៀន ធ្វើ​ឲ្យ​មាន​សំឡេង​រំខាន​ដល់​ការរៀនសូត្រ​របស់​សិស្ស​ក្នុង​សាលា​ពោធិ៍​ព្រឹក​យ៉ាង​ពេញបន្ទុក​តែម្តង​។ បញ្ហា​នេះ​អាជ្ញាធរ​ស្រុក​កណ្តាលស្ទឹង និង​អាជ្ញាធរ​ខេត្តកណ្តាល ត្រូវ​ចាត់វិធានការ​លើ​ឈ្មួញ​បូម​ខ្សាច់​ឈ្មោះ តា​ឡាយ និង​ឈ្មោះ តា​ប៊ុន ជាបន្ទាន់​ព្រោះ​ពួកគេ​កំពុង​បំផ្លាញ​ផ្លូវ​ក្នុង​ឃុំ​រលាំង​កែន ឲ្យ​រលត់រលាយ និង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ការរៀនសូត្រ​របស់​សិស្សសាលា​បឋមសិក្សា​ពោធិ៍​ព្រឹក​ទាំងមូល​៕

CH-00328