ភ្នំពេញ៖ការបើកអោយ ដំណើរការ ល្បែងស៊ីសង និងបៀរ អាប៉ោង ក្នុងនោះ ក៍មានករណីគ្រឿងញៀន កំពុងតែកើតឡើង ពេញបន្ទុក យ៉ាងអានាធិបតេយ្យ នៅលើដែនដីខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ល្បែងស៊ីសង នេះបានបើកអោយដំណើរ ការយ៉ាងរលូនដែល គេស្គាល់ឈ្មោះរតនៈហៅរ៉ា ជាមន្រ្តីPMពត៌មាននិងមានខ្នង បង្អែកជាបងបង្កើត ជាមេPMរងក្រុងក៏ជារត់ការបង់ឲ្យ សមត្ថកិច្ចពាក់ព័ន្ធហើយក៏ល្បី ក្នុងការជំរុញនឹង បង្កើត ឲ្យមានល្បែងស៊ីសង និងបៀរ អាប៉ោង នៅចំណុចអតីតឃ្លាំង ឡាន៧៧៧៧និង អតីតវិទ្យុជាតិជាប់ការ៉ាស់ឡាន១៨៨ទីតាំងនេះស្ថិតផ្លូវលេខ១០២ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញដោយមានលោកអធិការ ខណ្ឌនិងចៅហ្វាយដូនពេញរាជធានីភ្នំពេញជាអ្នកនៅពីក្រោយខ្នងនិងមានមន្រ្តីនគរបាលប៉ុស្តិ៍ចាំកាងមើលផ្លូវខណៈពេលមានសមត្ថកិច្ចផ្សេងឬថ្នាក់លើចុះត្រួតពិនិត្យ។ សេចក្តីរាយការណ៍បានបញ្ជាក់អះអាងថាវង់ល្បែងស៊ីសងខាងលើបើកលេងជារៀងរាល់ថ្ងៃខណះលោកស្នងការនគរបាលរាជធានីភ្នំពេញមិនហ៊ានបង្រ្កាបល្បែងស៊ីសងជាប់ការ៉ាស់ឡាន១៨៨អតីត៧៧៧៧និងវិទ្យុជាតិព្រោះខ្លាចបែកឆ្នាំងបាយ ។
ល្បែងស៊ីសង កំពុងតែប្រព្រឹត្តទៅយ៉ាងរលូនដោយមិនមានសមត្ថកិច្ចណាហ៊ានអើពើចេញមកបង្ក្រាបឡើយ។ ករណីនេះត្រូវបានគេបញ្ជាក់អះអាងថា មានឈ្មោះរតនៈហៅរ៉ាជាអ្នកនៅពីក្រោយខ្នងរត់ការកាងល្បែងស៊ីសងខាងលើនេះ ។ ទីតាំងល្បែងស៊ីសងនេះ មានរាប់បញ្ជូលទាំងបៀរ អាប៉ោងនិងគ្រឿងញៀន ផងដែរ។ ប៉ុន្តែគ្មានសមត្ថកិច្ចពាក់ព័ន្ធមួយណា ហ៊ានក្អកចេញមុខមកបិទ និងបង្ក្រាបអោយមានប្រសិទ្ធភាពឡើយ ។ កត្តាទាំងនេះធ្វើអោយប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយខ្លាចកើតមានអំពើចោរកម្ម ប្លន់ និងអសន្តិសុខសង្គម ព្រោះថាម្នាក់ៗអ្នកឈ្នះមុខខ្លាញ់ រីឯអ្នកចាញ់រាប់ម៉ឺនដុល្លារ មុខសេះរកអ្វី មិនបានក្រៅពីបែកគំនិតឆក់ប្លន់ និងប្រព្រឹត្តបទល្មើសផ្សេងៗទៀត ។ប្រជាពលរដ្ឋរិះគន់បន្តថា គោលនយោបាយភូមិឃុំ មានសុវត្ថិភាព នឹងត្រូវលោកអធិការខ័ណ្ឌដូនពេញក៏ដូចជាស្នងការបាន យកមកធ្វើអាជីវកម្ម ជាន់ឈ្លីគ្មានញញើតបើកអោយមានល្បែងស៊ីសងទាំងនេះដើម្បីទទួលសំណូកក្រោមតុបានច្រើនដាក់ហោប៉ៅផ្ទាល់ខ្លួន តែប៉ុណ្ណោះ។
ពាក់ព័ន្ធ និង ការចោទប្រកាន់ខាងលើនេះ ប្រជាពលរដ្ឋសំណូមពរសូមអោយ ថ្នាក់លើ មេត្តាចាត់វិធានការបង្ក្រាបជាបន្ទាន់ព្រោះល្បែងគ្រប់ប្រភេទកំពុងប្រព្រឹត្តទៅហាក់គ្មានកោត ញញើតអ្វីឡើយ ។ អ្នកយកពត៌មានយើងពុំទាន់អាចទំនាក់ទំនងសុំការបំភ្លឺណាមួយ ពីលោកអធិការនគរបាលខណ័្ឌនិងស្នងការរាជធានីនៅឡើយទេ រសៀលថ្ងៃនេះ ការិយាសារព័ត៌មានយើងស្វាគមន៏ការបកស្រាយគ្រប់រាល់ម៉ោងធ្វើការ៕
Recent Comments