ភ្នំពេញ ៖ ករណីពុំប្រក្រតីពីគម្រោង សាងសង់ទំនប់ចំនួន ៨ កន្លែង ជាជំនួយរបស់ធនាគារអភិវឌ្ឍន៍ អាស៊ី ADB ដែលសម្រេចដាក់ ឱ្យដេញថ្លៃកាលពីថ្ងៃទី១៥ខែមីនា ឆ្នាំ២០១៥ នៅក្រសួងធនធាន ទឹកកន្លងទៅនេះ ហាក់បង្ហាញសញ្ញាអវិជ្ជមានតាមរយៈនៃការ បិទបាំងពីមន្ត្រីប្រធានគម្រោងនៃ ក្រសួងធនធានទឹកដែលជាហេតុ ធ្វើឱ្យមានការរិះគន់យ៉ាងចំៗថា បានឃុបឃិតប្រព្រឹត្តអំពើពុក រលួយយ៉ាងពេញបន្ទុកជាករណី ដេញថ្លៃចងមុងដើម្បីកើបយក ផលប្រយោជន៍ចែកឱ្យបក្ខពួក គ្រួសារនិយមធ្វើមានបានគ្មាន គិតផលប្រយោជន៍ជាតិសោះ ។
មានការបង្ហើបឱ្យដឹងថា បើផ្អែកលើគោលការណ៍ម្ចាស់ គម្រោង ADB គឺតម្រូវឱ្យមាន ការផ្សព្វផ្សាយផ្តល់ដំណឹងឱ្យ ក្រុមហ៊ុនចូលមកដេញថ្លៃរយៈ ពេលមួយខែជាមុនដោយតម្រូវ ឱ្យក្រុមហ៊ុនមានបទពិសោធន៍ រយៈពេល ៥ឆ្នាំ ក្នុងការសាង សង់ទំនប់យ៉ាងតិចហើយតម្រូវ ឱ្យមកទិញពាក្យដេញថ្លៃមិន លើស ៥៥ដុល្លារ ក្នុងបិលល មួយ ។
ផ្ទុយទៅវិញ រឿងដែលចម្លែកនោះ គឺមន្ត្រីប្រធានគម្រោងក្នុង ក្រសួងធនធានទឹកហាក់មាន ចេតនាបិទបាំងព័ត៌មានដេញថ្លៃ ដើម្បីឃុបឃិតជាមួយក្រុមហ៊ុន មួយចំនួនដែលខ្លួនរំពឹងថាអាច ស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន ជាប្រចាំនោះ ដែលគេហៅថា ជាក្រុមហ៊ុនដៃគូសម្រាប់ងាយ ស្រួលប្រព្រឹត្តអំពើពុករលួយក្នុង គម្រោងកឹបកេងបច្ចេកទេស ដើម្បីយកលុយចែកគ្នាយ៉ាង ព្រហើនបំផុត ។ ហើយដែលគេ សង្ស័យថាអាចមានការបើក ភ្លើងខៀវពីលោក លឹម គានហោ ព្រោះថា ករណីនេះកើតមាន ដដែលៗឡើងស៊ាំគ្មានកំណែ ទម្រង់ស្អីសោះ ដែលលោក ហ៊ុន សែន បានដាស់តឿនដាក់ ចុះឱ្យមន្ត្រីធំដូច លឹម គានហោ អនុវត្តនោះ ។
តាមប្រភពច្បាស់ការណ៍ មួយបានធ្វើការអះអាងយ៉ាង ច្បាស់ក្រឡាញថាទោះបីមាន ការផ្សព្វផ្សាយស្តីពីការដេញថ្លៃ នៅក្នុងកាសែតក្នុងស្រុកដ៏ធំមួយ តាមការកំណត់ក្តី ប៉ុន្តែធាតុពិត គឺគ្រាន់តែប្រើបច្ចេកវិជ្ជាមក ក្លែងបន្លំធ្វើជាភស្តុតាងឱ្យម្ចាស់ ជំនួយគេបានឃើញតែប៉ុណ្ណោះ ព្រោះនៅក្នុងលេខកាសែតដែល ចេញផ្សាយនៅថ្ងៃនោះគឺមិន មានចុះផ្សាយពីគម្រោងដាក់ឱ្យ ដេញថ្លៃនោះឡើយ (INVITATION FOR BIDS)ដែលផ្សព្វផ្សាយតាមកាសែតជាប្រចាំ នោះ។ គឺជារូបភាពបំភ័ន្តភ្នែក ប៉ុណ្ណោះ ព្រោះថា គេមានក្រុម ហ៊ុនសម្រាប់ចងមងទូកឱ្យស្រាប់ទៅហើយ ។ គ្រាន់តែចំណាយ លុយគម្រោងពុករលួយនោះទៅបិតមាត់ក្រុមហ៊ុនចូលរួម ដេញថ្លៃឱ្យ OK មិនតវ៉ាតាម គម្រោងលុយតិចច្រើននៃការ អភិវឌ្ឍន៍តូច-ធំ ចាយលុយ ស្រោម សំបុត្រលួង ២០០០ដុល្លារ ទៅ ៤០០០ដុល្លារ ជាការ ស្រេចនេះជាការពិត ដែលគេ ធ្វើបានស្ទើរតែគ្រប់ក្រសួងមន្ទីរ និយាយរួមមិនថាតែក្រសួងធន ធានទឹកនោះទេគឺឥតខ្វល់ពីផលប្រយោជន៍ជាតិនោះឡើយ ។
ជាងនេះទៅទៀតដោយ មើលឃើញពីចេតនាបិទបាំង របស់មន្ត្រីប្រធានគម្រោងក្នុង ក្រសួងធនធានទឹកប្រើអាវិធី ដេញថ្លៃចងមុងដើម្បីស្វែងរក លាភសក្ការៈនេះហើយ ទើប រយៈកាលកន្លងមកមានទំនប់ មួយចំនួនរងការបាក់ធ្លាយដូច ករណីទំនប់អាងកំពីងពួយនៅ ខេត្តបាត់ដំបងជាភស្តុតាងស្រាប់។ ព្រោះបើផ្អែកលើការកំណត់ តាមការដេញថ្លៃ ពិតណាស់ថា ក្រុមហ៊ុនសាងសង់ពិតជាមាន លទ្ធភាពធានាលើគុណភាព ទំនប់សំណង់ប្រកបដោយការ ទទួលខុសត្រូវបាន ។ ប៉ុន្តែបើ ការដេញថ្លៃត្រូវយកទៅបែង ចែកតាមការបិទបាំងព័ត៌មាន ដូចករណីដែលមន្ត្រីប្រធាន គម្រោងក្រសួងធនធានទឹកកំពុង អនុវត្តតាមរបៀបបិទបាំងព័ត៌ មាននាពេលនេះ គឺពិតជាមិន អាចធានាបានលើគុណភាព សំណង់នោះឡើយ ។ ម្យ៉ាងវិញ ទៀត ម្ចាស់គម្រោងដែលផ្តល់ ដោយធនាគារអភិវឌ្ឍន៍អាស៊ី ADB គឺពិតជាមានការខកចិត្ត ជានិច្ច ដូច្នេះហើយគួរណាស់តែ តម្រូវឱ្យមានការស៊ើបអង្កេត យ៉ាងដិតដល់បំផុតពីស្ថាប័នអង្គ ភាពប្រឆាំងអំពើពុករលួយមាន ចេតនាមិនអាច និងលើកលែង បានទាល់តែសោះ ។
ដូចជាផ្អែកតាមប្រភពដែលគួរឱ្យជឿទុកចិត្តបានលើភាពមិន ប្រក្រតីចំពោះករណីដេញថ្លៃ របស់មន្ត្រីប្រធានគម្រោងនៃ ក្រសួងធនធានទឹក គឺពិតជាមិន ពីបាកស្វែងរកការពិតមកបញ្ជាក់ នោះឡើយ ។ ព្រោះមានចំណុច ជាច្រើន ដែលអាចលើកយកមក ធ្វើការផ្ទៀងផ្ទាត់ដោយការិយា ល័យរបស់យើងធ្លាប់បានទទួល ឯកសារពីប្រភព និងក្រុមហ៊ុន មន្ត្រីហើយហ៊ានធានាថាការ ប្រើព័ត៌មានក្លែងបន្លំដើម្បីបិទ បាំងការពិតនឹងត្រូវលាតត្រដាង ពីព្រោះថា ប្រសិនជាមានក្រោយ ការវែកមុខចង្អុលមុខហើយ អង្គភាពប្រឆាំងអំពើពុករលួយ ហ៊ានចាប់ខ្លួនមន្ត្រីធំៗអស់នោះ ហើយធានាដោយច្បាប់និងតម្លា ភាពដូចចាប់ខ្លួនមន្ត្រីតូចតាចនោះ គេជឿថាប្រាកដជាត្រូវបានលាត ត្រដាងនិងឆ្លុះបញ្ចាំងពីកំណែ ទម្រង់ដ៏មានតម្លភាពក្រោមការ ដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមិនខាន ។ ប៉ុន្តែ គេមិនជឿថាអង្គភាពប្រឆាំង អំពើពុករលួយហ៊ានធ្វើ និងចាប់ ខ្លួនពួកមន្ត្រីធំពូករលួយអស់នោះ ទេ ! ។ តែអាថ៌កំបាំងនៃការ ផ្សព្វផ្សាយយើងនឹងបន្តព្រោះថា ក្រសួងនេះមន្ត្រីទម្លាយឱ្យដឹងថា ក្រៅពីបំប៉ោងគម្រោងចាយនិង បក្ខពួកនិយមគ្រួសារនិយមនោះ គេពុំឃើញទេ ! សម្រាប់ជួយ ដោះស្រាយបន្ទុកការអភិវឌ្ឍន៍ ជាតិនោះ ៕
ដោយ ៖ សជាតិ
Recent Comments