តាមថ្មីៗនេះទាហានថៃ បានបាញ់សម្លាប់ពលករខ្មែរដូចសត្វធាតុ ខណៈដែលចូលទៅក្នុងទឹកដីដៃ ដោយខុសច្បាប់ តាមរយៈ ការធូរលុងបើកដៃពីសំណាក់មន្ត្រីពុករលួយមួយចំណួនតាមច្រកទ្វារព្រំដែន ។
ដូចជា តាមរាល់សកម្មភាពបាញ់សម្លាប់ ពលរដ្ឋខ្មែរ ដោយកងទាហានថៃនេះ គឺបានកើតមាន នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃស្ទើរជារៀងរាល់ថ្ងៃ ។ ហើយដែលបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាមិនមានវិធានការអ្វី បានត្រឹមតែថ្កោលទោសចំពោះ អំពើអមនុស្សធម៌ របស់កងទាហានថៃដែលបាញ់សម្លាប់មកលើប្រជាពលរដ្ឋខ្មែរតែប៉ុណ្ណោះ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា មិនដែលប្តឹងរាជរដ្ឋាភិបាលថៃម្តងណាទេមកទល់ពេលនេះ។
ជាចម្លើយពាក់ព័ន្ធនឹងករណីបាញ់ សម្លាប់ពលរដ្ឋរបស់ខ្លួនខាងលើវិញ ឯចំណែកភាគីថៃវិញ គេសង្កេតឃើញ គ្រាន់តែ ចេញមុខ សូមទោស ចំពោះអំពើអមនុស្សធម៌របស់ខ្លួនតែប៉ុណ្ណោះ មានពេលខ្លះទៀត ថៃខ្លួនឯងបានច្រានចោល ការចោទ ប្រកាន់របស់កម្ពុជាទៀតផង ។
ផ្ទុយទៅវិញ ពាក់ព័ន្ធនឹងករណីនេះក្រុមប្រជាពលរដ្ឋខ្មែរ ដែលមានលំនៅដ្ឋាន ក្បែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានរាយការណ៍ មកថា លោកវរៈសេនីយ៍ឯកឃុន ជឿន មេបញ្ជាការ វរៈសេនាតូចថ្មើរជើងលេខ ៥០៣ ចំ ណុះឱ្យកងពលតូចថ្មើរជើងលេខ ៥១ ប្រចាំការនៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានបើកច្រករបៀង ខុសច្បាប់ជាច្រើនកន្លែង ដើម្បីនាំពលករខ្មែរ ខុសច្បាប់ឆ្លងដែនទៅប្រទេសថៃជាប្រចាំមិនគួរបើរដ្ឋាភិបាលមើលរំលងសកម្មភាពរបស់លោក ឃុន ជឿន មេវរៈសេនាតូច ថ្មើជើងលេខ ៥០៣ នោះទែ ។
តាមសេចក្តីរាយការណ៍បានបន្តទៀតថា ច្រករបៀងដែលបើកលួចលាក់ របស់លោក ឃុន ជឿន នោះគឺនៅចំណុចភូមិជោគ ជ័យ ឃុំអូរបីជាន់ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ហើយឯចំណែកមធ្យោ បាយពលករត្រូវបានគេដឹកជញ្ចូន តាម រថយន្តធុនតូច និងធុន១២កៅអីយក ទៅលាក់ទុកនៅផ្ទះ ប្ញុរោងសម្រាប់ ស្តុកពលករ នៅចំណុចភូមិណងចាន់ ក្បែរព្រំដែន ថៃ មុនពេលចេញទៅប្រទេសថៃជានិច្ច ។ ហើយឯក្រុមពលករខ្មែរត្រូវបានមេខ្យល់ បង្គាប់ឱ្យបង់ប្រាក់ថ្លៃដឹកជញ្ជូន និងថ្លៃ នាំផ្លូវសរុប ក្នុងម្នាក់អស់ប្រាក់មិនក្រោម ៣០០០បាត (ប្រាក់ថៃ)នោះទេ ។
ជុំវិញការអសមត្ថភាពរបស់ ឃុន ជឿន នោះ ប្រភពបានបន្តថាៈ ពលករខ្មែរ ដែលមេខ្យល់នាំចូលទៅ ប្រទេសថៃដោយខុសច្បាប់ ភាគច្រើន ត្វ្រូបានចាញ់បោកមេខ្យល់ ប្ញុត្រូវគេជួញ ដូរបែបណាក៏ដោយ ពាក់ព័ន្ធនឹងករណី ខាងលើនេះ គេនៅមិនទាន់ដឹងនៅ ឡើយទេថាៈលោកឃុន ជឿន អាច ជាប់ ពាក់ព័ន្ធនិងករណីជួញដូរមនុស្ស ខុសច្បាប់នេះដែរប្ញុយ៉ាងណា ព្រោះ ច្រករបៀង ដែលនាំមនុស្សឆ្លងដែនខុស ច្បាប់ទាំងនោះគ្រប់គ្រង ដោយលោក មេបញ្ជាការយោធាឈ្មោះឃុន ជឿន។
បញ្ហាខាងលើយោងតាមច្បាប់ ស្តីពីការជួញដូរ ត្រង់ជំពូកទី០២ អំពើលក់ដូរមនុស្ស ត្រង់មាត្រា៨ និងមាត្រា៩ជននោះ ត្រូវមានទោស ដាក់ពន្ធធានាគារពី២ ឆ្នាំទៅ៥ឆ្នាំ ។ ជាងនេះទៅទៀតចំណែកលោក ឃុន ជឿន ដែលរងការចោទប្រកាន់ពី ពករដ្ឋថាបានឃុបឃិតគ្នា លួចលាក់ បើកច្រករបៀងខុសច្បាប់នោះថ្ងៃនេះដែរ អង្គភាព សារព័ត៌មានរបស់យើងមិនអាច សុំការអធិប្បាយបំភ្លឺបានទេក្នុងថ្ងៃនេះ ។/
ដោយ ៖ មើធ្លាយ
Recent Comments