ខេត្តបន្ទាយមានជ័យ ៖ ក្រោយការនិវត្តន៍របស់ លោក អាត់ ខែម ទៅកាន់ជា នាយស្នងការខេត្តបន្ទាយមានជ័យ ថ្មីៗនេះ គេសង្កេតឃើញបទ ល្មើសសេដ្ឋកិច្ចស្ទើរគ្រប់ច្រកល្ហក កើតមានចេញតាមច្រករបៀង នូវតាមព្រំដែនកម្ពុជា-សៀម យ៉ាងសកម្មបំផុត ។ ហើយដែល គេដឹងថា ឧត្តមសេនីយ៍ អាត់ ខែម និងឧត្តមសេនីយ៍ត្រី សំ ជិត មានការត្រូវរ៉ូវគ្នា ជាពិសេស ដើម្បីក្តោបក្តាប់បទល្មើសសេដ្ឋ កិច្ចគ្រប់ច្រកល្ហកព្រំដែនទាំងនោះ មួយដែល សំ ជិត កំពុងតែកើប ក្តោបយកលុយបទល្មើសទាំង នោះ ទៅធ្វើមានបានផ្ទាល់ខ្លួន មុនពេលដែលខ្លួនចូលនិវត្តន៍ក្នុង ពេលខាងមុខ និងករណីដែល លោក អាត់ ខែម កំពុងតែសម្ងំ សុខយកចិត្តយកថ្លើមផ្កាយ១ សំ ជិត ដែលជាបុរសក្តោបភូមិ សាស្ត្របទល្មើសសេដ្ឋកិច្ចជុំជិត នោះគឺក៏កំពុងប្រឹងក្រសោបប្រ- មូលយកបទល្មើសសេដ្ឋកិច្ចឱ្យ មូលក្នុងដៃត្រៀមតូយកតំណែង ជាអភិបាលខេត្តបន្ទាយមានជ័យ ឱ្យបានតាមមហិច្ឆតាអ្វីដែលបាន គ្រោងទុក ដើម្បីស្តារកិត្តិយស លើកមុខចំពោះទឹកដីកំណើត របស់ខ្លួននោះ ។
តាមមន្ត្រីទម្លាយឱ្យដឹង ទៀតថាជាមួយទំនិញបទល្មើស និងហ្គាសគេចពន្ធនាំចូលពីថៃ ក្រោយការចេញផ្សាយរបស់ កាសែតនិងគេហទំព័ររបស់ការិ យាល័យរបស់យើងផ្ទួនៗមកនេះ ចេះតែមានក្រុមមន្ត្រីប៉ូលិសតាម តំបន់ព្រំដែនក្នុងខេត្តបន្ទាយមាន ជ័យបានទម្លាយឱ្យយើងដឹងទៀត ថា គេបានប្រសិទ្ធិនាមហៅ លោក សំ ជិត ថាជានាយផ្កាយ ១ ដែលមានអំណាចលើបទល្មើស ទំនិញគេចពន្ធនិងហ្គាសគេចពន្ធ នាំចូលពីថៃយ៉ាងត្រូវប៉ាន់យូរឆ្នាំ មកហើយ ទោះជាមេខេត្តថ្មី គោ ស៊ុំសារឿត និងស្នងការ អាត់ ខែម ដែលមានស្រុកកំណើត ក្នុងខេត្តនេះក៏មិនអាចក្តោបក្តាប់ ភូមិសាស្ត្រ បទល្មើសសេដ្ឋកិច្ច ច្រកណាអត់ច្រកណាមានហើយ នរណានាំចេញមេប៉ុស្តិ៍ណាលួច បើកចរាចរបទល្មើសនិងឈើ បទល្មើសចេញចូលច្រកណាបាន ជាងឧត្តមសេនីយ៍ត្រី សំ ជិត នោះ ។ ដូច្នេះនេះហើយជាមូល ហេតុដែលលោក អាត់ ខែម មិនហ៊ានប៉ះពាល់ផ្កាយ ១ សំ ជិត នោះ ។
ក្រៅពីនោះបទល្មើសនាំ ហ្គាសគេចពន្ធចូលពីប្រទេសថៃ តាមច្រករបៀងតាមស្រុកចំនួន ពីរ ក្នុងខេត្តបន្ទាយមានជ័យ មិនត្រូវបានស្ថាប័នមានសមត្ថកិច្ច ណាមួយមានវិធានការបែបណា ទៅលើបទល្មើសទាំងនោះឡើយ ព្រោះថា បទល្មើសដ៏ ខ្លាញ់នេះ វាខ្លាចអំណាចតែផ្កាយ១ សំ ជិត ម្នាក់គត់ ។
ជាក់ស្តែងក្នុងអណាចក្រ ខេត្តបន្ទាយមានជ័យមានស្រុក- ក្រុងចំនួន ០៥ ជាប់ព្រំដែនថៃ ហើយមានច្រកសេដ្ឋកិច្ចអន្តរជាតិ ចំនួន ៣ គឺច្រកអន្តរជាតិប៉ោយ ប៉ែត ក្នុងក្រុងប៉ោយប៉ែតច្រក តំបន់ព្រំដែនម៉ាឡៃ ក្នុងស្រុកម៉ា ឡៃ និងច្រកតំបន់បឹងត្រកួន ក្នុងស្រុកថ្មពួកជាដើមនោះ ។
ជាងនេះទៅទៀត បើ និយាយពីច្រករបៀងខុសច្បាប់ គឺមានរាប់សិបកន្លែងឱ្យតែមាន ផ្លូវដែលបើកដៃពីស្ថាប័នមាន សមត្ថកិច្ចទាំងសៀម និងកម្ពុជា ហើយទំនិញខុសច្បាប់ត្រូវបាន លួចនាំចូលយ៉ាងគគ្រឹកគគ្រេង តាមបន្ទាត់ព្រំដែន មានដូចជា ច្រករបៀងនៅស្រុកម៉ាឡៃ ស្រុកអូរជ្រៅនិងច្រករបៀងនៅ ក្រុងប៉ោយប៉ែតដែលមានសកម្ម ភាពឈ្មួញនាំចូលហ្គាសគេចពន្ធ ទំនិញឆ្លងដែនគេចពន្ធស្ទើរគ្រប់ ប្រភេទនៅតែមានការឃុបឃិត លួចចេញនៅពេលយប់ស្ងាត់ ដឹកចូលឆ្លងកាត់ទីរួមខេត្តដោយ សេរី មិនរំខានស្នងការ អាត់ ខែម និងលោកផ្កាយ ១ សំ ជិត ដែលល្បីថាជិតចូលនិវត្តន៍នោះ ទេ ព្រោះតែគេថារាល់ក្រុម ទំនិញបទល្មើសសេដ្ឋកិច្ចទាំង នោះសុទ្ធតែខ្សឹបជូនដំណឹងជា មុនហើយ ។
តាមប្រភពព័ត៌មានពីអ្នករក ស៊ីដឹកហ្គាសនិងទំនិញគេចពន្ធ ថា មូលហេតុដែលពួកគេហ៊ាន ទិញហ្គាសគេចពន្ធនាំចូលតាម ច្រករបៀងគឺមកពីពួកគេបាន បង់ប្រាក់ឱ្យមន្ត្រីឈរជើងតាម បន្ទាត់ព្រំដែនដែលមានកម្លាំង យោធា និង កម្លាំងនគរបាល ការពារព្រំដែនដោយក្នុងរថយន្ត ធុនធំមួយគ្រឿងចំណាយយ៉ាង ហោចណាស់ជាង ១លានទៅ ៣លានរៀលទើបនាំចូលមកលក់ ឱ្យតាមស្តង់ក្នុងស្រុកបាន ។
មិនតែប៉ុណ្ណោះក្រុមឈ្មួញក៏បានអះអាងទៀត រកស៊ីតំបន់ ណាក៏បានដែរ ឱ្យតែមានលុយ ហ៊ានចាយលុយឱ្យជំនាញនិងមេ ប៉ុស្តិ៍តាមគោលដៅនិងមានខ្សែ នោះប្រាកដជានាំទំនិញចូលបាន ដោយសេរីមិនខាន ។
បញ្ហាខាងលើប្រភពក៏បាន បង្ហើបទៀតថា ដោយសារតែ យល់ថាខ្លួនជិតចូលអាត្រែតពី ការងារជំនាញនោះ គឺផ្កាយ ១ សំ ជិត លែងខ្វល់អ្វីខាចអ្វីពីការ ព្រមានរបស់ថ្នាក់លើដែលនាយ ឧត្តមសេនីយ៍ ខេង សុមេធ អគ្គ ស្នងការរងទទួលបន្ទុកជាមេ បញ្ជាការព្រំដែនប្រចាំការយោធ ភូមិភាគ ៤ ភូមិភាគ ៥ ធ្លាប់ បានព្រមានឱ្យគ្រប់មន្ត្រីក្រោម ឱវាទដកខ្លួនឱ្យឆ្ងាយចេញពីរាល់ បទល្មើស គ្រប់ប្រភេទនោះ ។
ផ្ទុយទៅវិញ គឺផ្កាយ១ សំ ជិត ថែមទាំងក្រអឺតក្រទម ព្រម ទាំងចាត់ទុកការព្រមានរបស់ ថ្នាក់លើជាឈ្នាន់ក្នុងការរឹត បន្តឹងក្តោបក្តាប់ចំណូលបទល្មើស ឱ្យរឹតតែឡើងថ្លៃសេវាធ្វើមាន ផ្ទាល់ខ្លួនហើយដូចគ្នានិងប្រភព ក៏ហែកទម្លាយពីរឿងផ្កាយ១ អាត់ ខែម ចាំស៊ីឡាកបទល្មើស ពីផ្កាយ១ ស្នងការរង សំ ជិត ធ្វើមិនដឹងមិនឮនិងចាំក្តោបយក ចំណូលបទល្មើសទាំងនោះធ្វើ មានបានដើម្បីជាទន់ដណ្តើម អំណាចជាចៅហ្វាយខេត្តតាម រយៈឧបនាយករដ្ឋមន្ត្រីមួយនោះ ដែលបានសន្យាថានិងយកតំណែង មេខេត្តនេះ ពីលោក គោ ស៊ុម សារឿត ទៅឱ្យគាត់ដោយសារ តែលោក គោ ស៊ុមសារឿត ហ៊ានធ្វើឱ្យប៉ះពាល់ប្រយោជន៍ របស់គាត់និងបក្ខពួកក្នុងខេត្ត បន្ទាយមានជ័យនោះ ។
ដោយឡែក ពាក់ព័ន្ធនឹងព័ត៌មានដ៏រសើបនេះដែរក្នុងថ្ងៃនេះ ការិយាល័យរបស់យើងពុំអាច ទាក់ទងសុំការបំភ្លឺពីលោកស្នង ការ អាត់ ខែម និងស្នងការរង ផ្កាយ ១ សំ ជិត បានឡើយ ព្រោះថា ទូរស័ព្ទចូលមិនមាន អ្នកលើក ៕
ដោយ ៖ គីង្គក់
Recent Comments