លោក​ទៀ វិ​ញ យក​នាវា​ចម្បាំ​ងទំនើបរបស់រ​ដ្ធទៅដឹ​កគ្រឿង​សំណង់​ផ្ទាល់​ខ្លួន​យ៉ាងរំ​ភើយ?

តាម​ប្រភព ពី​មន្ត្រី​យោធា​ជើង​ទឹក ​មួយចំនួន​បាន​ឲ្យ​ដឹងថា  ក្រៅពី​យក​នាវាចម្បាំង​ ទៅ​ស៊ីឈ្នួល​ដឹក​សម្ភារៈ​ សំណង់​និង​ កម្មករ​ទៅធ្វើ​ការងារ ​នៅលើ​កោះក្របី  គឺ​លោក ទៀ វិញ ថែមទាំង​ លក់​នាវាចម្បាំង​អស់​ ជាច្រើន​គ្រឿង​ ថែមទៀត ហើយ​ មិនដឹងថា យកលុយ​ ទៅណា​នោះឡើយ​ ។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា  នាវាចម្បាំង​ទាំង នោះ​អាច​យកទៅ​ជួសជុល ​ប្រើប្រាស់​ដើម្បី​ការពារ ​ដែន​កោះ ដែនសមុទ្រ​របស់​ខ្មែរ  ប៉ុន្តែ​លោក ទៀ វិញ បាន​យកទៅលក់​ជា​បន្តបន្ទាប់​។ នាយ​ទាហានជើងទឹក​មួ​យ​ចំនួន​បាន​អំពាវនាវ​ឲ្យ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាត់វិធានការ​លើ​លោក ទៀ វិញ ជាបន្ទាន់​បើ​មិន​ដូច្នេះ​ទេ នាវាចម្បាំង​ដែលមាន​តម្លៃ​រាប់លាន​ដុល្លារ​នឹងត្រូវ​លោក ទៀ វិញ យកទៅ​ប្រើប្រាស់​និង​លក់​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ​។​

រឿងអាស្រូវ​របស់លោក ទៀ វិញ មេបញ្ជាការ​កងទ័ពជើងទឹក​ដែលជា​ប្អូនបង្កើត​របស់លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ត្រូវបាន​គេ​ទម្លាយ​ជា​បន្តបន្ទាប់​ដើម្បី​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹងឮ​នូវ​រឿង​ទាំងអស់នោះ​។ ជាក់ស្តែង ករណី​កងទ័ពជើងទឹក​មូលដ្ឋាន​បឹង​ទន្លេសាប​យក​នាវា​ទៅ​ជួល​ឲ្យ​គេ​បើក​លេងល្បែង​មិនទាន់​ត្រូវបាន​ដោះស្រាយ​នៅឡើយ ស្រាប់តែ​លេចចេញ​ករណី​លោក ទៀ វិញ មេបញ្ជាការ​កងទ័ពជើងទឹក​យក​នាវាចម្បាំង​ដែលមាន​តម្លៃ​រាប់លាន​ដុល្លារ​ទៅ​ស៊ីឈ្នួល​ដឹក​សម្ភារៈ​សំណង់​និង​កម្មករ​ទៅធ្វើ​ការ​នៅលើ​កោះក្របី​ទៅវិញ​។ បញ្ហា​នេះ​លោក ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​មិនត្រូវ​បណ្តែតបណ្តោយ​តទៅទៀត​ទេ គឺ​ត្រូវតែមាន​វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា​។

​នាយ​ទាហានជើងទឹក​មួ​យ​ចំនួន​បាន​អះអាងថា ពួកគេ​មានការ​រន្ធត់ចិត្ត​យ៉ាងខ្លាំង​នៅពេលដែល​ឃើញ​លោក ទៀ វិញ យក​នាវាចម្បាំង​ទៅ​ស៊ីឈ្នួល​ដឹក​សម្ភារៈ​សំណង់​និង​កម្មករ​ទៅធ្វើ​ការ​នៅលើ​កោះក្របី​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ជាងនេះទៅទៀត មាន​មនុស្ស​ជិតស្និទ្ធ​នឹង​លោក ទៀ វិញ មួយចំនួន​ហ៊ាន​យក​នាវា​របស់​យោធា​ជើង​ទឹក​ទៅធ្វើជា​កន្លែង​លេងល្បែង​ស៊ីសង​ខុសច្បាប់​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ដូច្នេះ​លោក ទៀ បាញ់ ដែលជា​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​និង​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​គួរតែមាន​វិធានការ​ក្តៅ​ព្រមាន​លោក ទៀ វិញ កុំ​ឲ្យ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​។ ជាងនេះទៅទៀត លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏ត្រូវ​ពិនិត្យមើល​ការដឹកនាំ​មិន​ប្រក្រតី បក្ខពួកនិយម គ្រួសារនិយម​របស់លោក ទៀ វិញ ផង ​៕​

680