ខេត្តត្បូងឃ្មុំៈ ថ្មីៗនេះព័ត៌មាន ពឹស្តារមួយទម្លាយ ចេញដោយ ផ្ទៃក្នុងមន្ត្រី ប៉េអឹមនិងក្រុមឈ្មួញ ឈើផឹកស៊ីសប្បាយបាន ឱ្យការិយា ល័យរបស់ យើងដឹងថា គឺអតីតៈ មេឈ្មួញព្រៃឈើ រ័ត្ន ចាន់ណា និងបច្ចុប្បន្នជាមេបញ្ជាការរង ប៉េអឹមខេត្តត្បូងឃ្មុំនេះ ត្រូវបាន គេទម្លាយថាជា មេក្លោងនៅពី ក្រោយជំនួញបទ ល្មើសព្រៃឈើ ដឹកចូលទៅប្រទេស យួនជាប្រចាំ ទៀតផង ។
តាមប្រភពព័ត៌ មានបាន ប្រាប់ឱ្យដឹងថា ឈ្មួញឈើដ៏ល្បី ល្បាញ រ័ត្ន ចាន់ណា ដែលជា មេបញ្ជាការរងកង រាជអាវុធ ហត្ថ ខេត្តត្បូងឃ្មុំ ទើបបង្កើត ឡើងថ្មី គឺគាត់ខ្លាំងក្លារឿង ជំនួញបទល្មើសព្រៃឈើនេះ ដោយមនុស្សជំនិត ២នាក់ គឺ ឈ្មោះ លីន និងឈ្មោះ វុធ ឱ្យ ចាំប្រមូលទិញនិងដឹកជញ្ជូនឈើ ប្រណីតយ៉ាងអនាធិបតេយ្យ ស្ទើររាល់យប់ថ្ងៃយកទៅលក់ នៅប្រទេសវៀតណាមតាមច្រក ដូនរ័ត្ន, ច្រកទន្លេចាម ច្រកចាន់ មូល,ច្រកបឹងជ្រោង និងច្រកជាំ ក្រវៀន…ជាដើមដើម្បីប្រយោជន៍ ផ្ទាល់ខ្លួននិងបក្ខពួកមួយក្តាប់តូច ដោយមិនខ្វល់ពីបទបញ្ជា របស់ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជាការណែនាំ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេសផងទេ ។
បើតាមប្រភពបានបញ្ជាក់ ឱ្យដឹងទៀតថាបន្ទាប់ពីបានឡើង ជាមេបញ្ជាការរងកងរាជអាវុធ ហត្ថខេត្តត្បូងឃ្មុំ ពេលណាមកគឺ មេបញ្ជាការរងប៉េអឹមរូបនេះក៏ បានផ្លាស់ប្តូររូបភាពពីការ“រក ស៊ីដឹកជញ្ជូនឈើ ដោយខ្លួនឯង ទៅជាការប្រើប្រាស់ដៃជើងកូន ចៅឱ្យរកស៊ីដឹកជញ្ជូនឈើជំនួស ខ្លួន(រ័ត្ន ចាន់ណា) វិញ” ។
តាមសកម្មភាពរបស់ រ័ត្ន ចាន់ណា គឺបិទបាំងដើម្បីឱ្យគេ មើលឃើញថាខ្លួន(រ័ត្នចាន់ណា) លែងរកស៊ីដឹកជញ្ជូនឈើដូច កាលនៅធ្វើជាមន្ត្រីកងរាជ អាវុធហត្ថស្នាក់ការ៧០១ ទៀត ហើយ ។
ផ្ទុយទៅវិញ គេបានដឹងថា មេបញ្ជាការរង រ័ត្ន ចាន់ណា នៅតែ និងតែងតែបានប្រើប្រាស់ មនុស្សជំនិតៗរបស់ខ្លួនឱ្យរកស៊ីដឹកជញ្ជូនបទល្មើស ព្រៃឈើយ៉ាង ទ្រង់ទ្រាយធំដដែល ។ ហើយ ដោយមានរូបគាត់(រ័ត្នចាន់ណា) ជាអ្នកកាងពីក្រោយខ្នងចាំជួយ ដោះស្រាយបញ្ហាទាំងឡាយ សម្របសម្រួលជាមួយសមត្ថកិច្ច ពាក់ព័ន្ធគ្រប់ជំនាញ ។
ប្រភពប្រជាពលរដ្ឋថាមាន មន្ត្រីមួយចំនួនក្នុងជួរកម្លាំងប្រដាប់អាវុធ បាននិងកំពុងរកស៊ី ប្រព្រិត្តបទល្មើសព្រៃឈើខុស ច្បាប់ជាការផ្ទុយទាំងស្រុងទៅ នឹងតួនាទីរបស់ខ្លួនដែលថ្នាក់លើ បានប្រគល់ជូន…ជាក់ស្តែងដូច ជាឈ្មោះ រ័ត្ន ចាន់ណា មាន តួនាទីជាមន្ត្រីកងរាជអាវុធហត្ថ ស្នាក់ការសន្តិសុខលេខ ៧០១ អតីត ជាដើម ។
លើសពីនេះទៀត លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថ លើផ្ទៃប្រទេសក៏តែងបានធ្វើការ ណែនាំចំពោះមន្ត្រីៗកងរាជ អាវុធហត្ថ នៅគ្រប់លំដាប់ថ្នាក់ និងគ្រប់រាជធានី,ខេត្តជារឿយៗ …មិនត្រូវឃុបឃិតប្រព្រឹត្តបទ ល្មើសផ្សេងៗដូចជា បទល្មើស ព្រៃឈើ…៘ ធ្វើឱ្យប៉ះពាល់ ដល់កិត្តិយសអង្គភាពជាដាច់ ខាត ។ ប៉ុន្តែផ្ទុយពីនាយរងប៉េ អឹមខេត្តត្បូងឃ្មុំឈ្មោះ រ័ត្ន ចាន់ ណា នេះមិនដឹងជាអាងស្អីបាន ជាហានបំពានបំរាមនិងអនុ សាសន៍របស់នាយករដមន្ត្រីបែប នេះ មិនគួរបើផ្ទៃប្រទេសមើល រំលងនោះទេ ! ។
គួររម្លឹកថា កន្លងមកលោក តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងបានអំពាវនាវផងនិងព្រមាន ខ្លាំងៗជាបន្តបន្ទាប់ផងថា សូម ឱ្យថ្នាក់ដឹកនាំ,មន្ត្រីរាជការទាំង ឡាយ និងកងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទត្រូវតែបញ្ឈប់ ឬដកខ្លួនជាបន្ទាន់…កុំឱ្យជាប់ ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ បើមិនអញ្ចឹងទេ នឹងត្រូវដក បុណ្យសក្តិឬធ្លាក់ពីតំណែងដែល អាចឈានដល់ចាប់ខ្លួនបញ្ជូន ទៅឱ្យតុលាការកាត់ទោសដាក់ គុក ជាមិនខានទៀតផង ។
ផ្ទុយទៅវិញ ចំពោះនាយរងប៉េអឹមខេត្តត្បូងឃ្មុំឈ្មោះ រ័ត្ន ចាន់ណា នេះមិនដឹងថា អាងស្អី ឬអាងអំណាចលុយពុករលួយ នោះកម្រិតណាក្នុងការចងមាត់ មន្ត្រីជំនាញឱ្យបិទបាំងបទល្មើស នេះប៉ិនណានោះទេ បានជា បុគ្គលនេះហ៊ានជាន់ឈ្លីការណែ នាំរបស់មេបញ្ជាប៉េអឹមផ្ទៃប្រទេស និងអនុសាសន៍របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាង ព្រហើនបែបនេះ ។
ដោយឡែក ជុំវិញរឿងដ៏អា ម៉ាស់មុខមាត់ប៉េអឹមថ្នាក់ខេត្ត ត្បូងឃ្មុំទៅក្នុងជំនួញបទល្មើស ព្រៃឈើជាន់ឈ្លីកំណែទម្រង់ រដ្ឋាភិបាលបែបនេះព័ត៌មានខាង លើយើងពុំអាចសុំការបំភ្លឺពី លោក វ៉ា សារិទ្ធ បានឡើយក្នុង ថ្ងៃនេះ ៕
Recent Comments