ពន្ធ​នា​គា​រព្រៃ​ស(ម​១)ប្រ​ព្រឹត្ត​អំពើ​ពុក​រលួ​យជា​ចំហ​រ

មន្ត្រី​អង្គកា រក្រៅរដ្ឋាភិបាល  និង​អ្នក​ធ្លាប់​ជាប់ ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃ​ស  មួយចំនួន​បាន​ អំពាវនាវ​ឲ្យ  លោក គុយ ប៊ុនសន  អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន ​ពន្ធនាគា​រ​ក្រសួង មហាផ្ទៃ​ចាត់វិធាន ការ​ទៅលើ​ប្រធាន​ ពន្ធនាគារ​ព្រៃ​ស  (​ម​១)​លោក  ស្រ៊ុន លាង ជាបន្ទាន់​ដើម្បី​ កុំ​ឲ្យ​អំពើពុករលួយ ​បន្ត​រាលដាល​ កាន់តែខ្លាំង​ថែមទៀត​។ ភស្តុតាង​ជាក់ស្តែង​គឺ​នៅក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​១០ ខែឧសភា ឆ្នាំ​២០១៥ ព្រះ​តេជគុណ សឺ​ន ហាយ ដែល​ទើប​រួច​ពី​ការឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស បាន​មាន​សង្ឃដីកា​ថា អ្នក​ដែល​ត្រូវគេ​ឃុំខ្លួន​ម្នាក់ ត្រូវ​បង់ប្រាក់​ឲ្យ​មន្ត្រី​ពន្ធនាគារ​៥៥០០០​រៀល ក្នុង​មួយខែ​ដើម្បី​បាន​ទឹក​ភ្លើង​ប្រើប្រាស់​នៅក្នុង​បន្ទប់​ឃុំឃាំង​។ ព្រះ​តេជគុណ សឺ​ន ហាយ បាន​ជំរុញ​ឲ្យ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ ចុះ​អង្កេត​ករណីនេះ​ផងដែរ ដើម្បី​កុំ​ឲ្យ​មន្ត្រី​ពន្ធនាគារ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។​
លោក ហ៊ុន សែន ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​កែទម្រង់​ស៊ីជម្រៅហើយ​ផ្តោត​សំខាន់​ទៅលើ​ការលុបបំបាត់​អំពើពុករលួយ​យ៉ាងណាក៏ដោយក៏​អំពើពុករលួយ​នៅតែ​បន្ត​រាលដាល​យ៉ាង​ពេញបន្ទុក​ហើយ​សូម្បីតែ​នៅក្នុង​ពន្ធនាគារ​ព្រៃ​ស​(​ម​១)​ក៏មាន​អំពើពុករលួយ​កើតឡើង​ដែរ​។​ជាក់ស្តែង​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម ដែល​ទើប​ចេញពី​ពន្ធនាគារ​ព្រៃ​ស បាន​ជំរុញ​ឲ្យ​គណបក្សនយោបាយ​ដែលមាន​អាសនៈ​នៅក្នុង​រដ្ឋសភា ចាត់វិធានការ​ប្រកប​ដោយ​ប្រសិទ្ធភាព ទៅលើ​មន្ត្រី​ខិលខូច​ដែល​ជំរិត​យកប្រាក់​ពី​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ដើម្បី​ធានាថា​ការអនុវត្ត​ច្បាប់ ក្នុង​មន្ទីរឃុំឃាំង​មិន​ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ​។

​ទាក់ទង​បញ្ហា​ខាងលើនេះ​លោក គុយ ប៊ុនសន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួងមហាផ្ទៃ ត្រូវ​ចាត់វិធានការ​លើ លោក ស្រ៊ុន លាង ប្រធាន​ពន្ធនាគារ​ព្រៃ​ស​(​ម​១)​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ខូច​ឈ្មោះ​ដល់​ស្ថាប័ន​ពន្ធនាគារ​ទូទាំងប្រទេស​។ ជាពិសេស លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏ត្រូវ​ចាត់វិធានការ​លុបបំបាត់​អំពើពុករលួយ ក្នុង​ពន្ធនាគារ​ផងដែរ ដើម្បី​កុំ​ឲ្យ​មន្ត្រី​ពន្ធនាគារ ធ្វើបាប​អ្នកទោស​តាម​អំពើ​ចិត្ត​ទៀត​៕

cwcle49y