ខេត្តក្រចេះ ៖ ទោះជាខំដោះ ខ្លួនយ៉ាងណាក៏ក្រុមហ៊ុន ច័ន្ទ សុភា គេចមិនផុតពីការរិះគន់ ថា ជាជនបិទមុខនូវពីក្រោយ ការឆក់ប្លន់និងរំលោភយកដីធ្លី របស់ក្រុមប្រជាពលរដ្ឋរងគ្រោះ ដែលទទួលបានដីសម្បទានព្រះ រាជក្រឹត្យ និងអនុក្រឹត្យ ក្នុងតំបន់ ដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ នោះដែរ ។
គួររំលឹកថា ក្រុមប្រជាពលរដ្ឋរងគ្រោះប្រមាណជាង ៩៩៨ គ្រួសារ រស់នៅក្នុងឃុំខ្សាច់ អណ្តែត ឃុំពង្រ ឃុំព្រែកសាម៉ុន ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ បានដាក់ពាក្យបណ្តឹងនិងចោទ ប្រកាន់ក្រុមអាជ្ញាធរដែនដីខេត្ត ក្រចេះ ដែលដឹកនាំដោយលោក ស ចំរ៉ុង និងអភិបាលរង ខណ្ឌ ចំណាន ពីបទប្រព្រឹត្តអំពើពុក រលួយឃុបឃិតជាមួយក្រុមហ៊ុន ច័ន្ទ សុភា ដែលមានតែឈ្មោះ បោកនិងសង្ស័យថាក្រុមហ៊ុននេះ អាចមានមន្ត្រីថ្នាក់ខេត្តនេះនូវពី ក្រោយ ព្រោះថា ក្រុមហ៊ុននេះ មិនមានឈ្មោះចុះបញ្ជីការក្នុង បញ្ជីក្រុមហ៊ុនរបស់ក្រសួងពាណិ ជ្ជកម្មនៅឡើយទេ ។
តាមមន្ត្រីអាជ្ញាធរដែលស្អប់ ខ្ពើមក្រុមមន្ត្រីឈ្លើងធ្វើបាបឆក់ ប្លន់ដីធ្លីស្រែចំការរបស់ក្រុម ប្រជាពលរដ្ឋបានឱ្យដឹងថាករណី ដែលមិនមានគល់បញ្ជីនិងចុះ បញ្ជីក្រុមហ៊ុនក្នុងក្រសួងពាណិជ្ជ កម្មនេះ វាអាចគឺជាក្រុមហ៊ុន ខ្មោចដែលគេប្រឌិតឡើងស៊ុម គ្រល៊ុមលេបយកដីធ្លីរដ្ឋទុកលក់ ហើយយកលេសងាយស្រួលឆក់ ប្លន់ដីស្រែរបស់ប្រជាពលរដ្ឋ ដែលកន្លងមកកើតមានឡើងជា ញឹកញាប់ក្នុងទឹកដីជម្លោះដីធ្លី ហើយងាយស្រួលឱ្យក្រុមមន្ត្រី ពុករលួយនូវពីក្រោយផង ។ ហើយដែលមិនគួរក្រសួងនិង ជំនាញពាក់ព័ន្ធនិងក្រសួងមហា ផ្ទៃមើលរំលងសកម្មភាពរបស់ អាជ្ញាធរខណ្ឌ ចំណាន និងក្រុម ហ៊ុន ច័ន្ទ សុភា នោះទេ ។
ជាពិសេស គួរតែក្រសួងមហាផ្ទៃចុះស្រាវជ្រាវពីភាពមិន ប្រក្រតីនិងសកម្មភាពតាំងខ្លួនជា ក្រុមហ៊ុន ហើយឆក់ប្លន់ដីធ្លីប្រជាពលរដ្ឋ ហើយបែរជាតុលាការ កោះហៅទៅសួររកមិនឃើញ ចុះបញ្ជីការទៅវិញនោះ គឺជា លក្ខណៈគួរឱ្យសង្ស័យបំផុតដែល គួរតែមានការស៊ើបអង្កេតឡើង វិញ ។
ផ្ទុយទៅវិញ រឿងដែលគួរឱ្យភ្ញាក់ផ្អើលខ្លាំងនោះ គេបែរជាឃើញក្រុមអាជ្ញាធរខេត្តក្រចេះ ទំនងដូចជា ស្លន់ស្លោររឿងបន្លំ ដោះដូរដីព្រះរាជក្រឹត្យនិងអនុ ក្រឹត្យម្តងជាពីរដងនេះ ដែល ព្រះមហាក្សត្រ និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីផ្តល់ដីឱ្យ ប្រជាពលរដ្ឋក្នុងតំបន់ឃុំចំនួន ៤ នោះដូចជា ឃុំខ្សាច់អណ្តែត ឃុំពង្រ ឃុំព្រែកសាម៉ុន និងឃុំ ដំរីផុង ក្នុងស្រុកឆ្លូង ហើយត្រូវ បានពួកគេឃុបឃិតលួចដោះដូរ លក់ឱ្យឈ្មួញអស់ ។ ហើយត្រូវ បានក្រុមប្រជាពលរដ្ឋរងគ្រោះ ប្រតិកម្មប្តឹងទាមទារយកដីធ្លី តាមអនុក្រឹត្យនិងព្រះរាជក្រឹត្យ ជាបន្តបន្ទាប់នោះ ។
មិនតែប៉ុណ្ណោះ ទំនងបែបវ័ណ្ឌ.កខ្លាំងជាមួយប្រជាពលរដ្ឋ រងគ្រោះដល់ទៅរាប់ពាន់គ្រួសារ នោះ ដឹងគេបែរជាឃើញ បុរស ខណ្ឌ ចំណាន អភិបាលរងខេត្ត ក្រចេះ ជាសេនាធិការឱ្យលោក ស ចំរ៉ុង នោះដុតដៃដុតជើងយ៉ាង គួរឱ្យភ្ញាក់ផ្អើលបំផុតថា ខ្លួននិង ពុំមានរឿងអាស្រូវពាក់ព័ន្ធការ រំលោភយកដីធ្លីរបស់ប្រជាពល រដ្ឋជាមួយក្រុមហ៊ុន ច័ន្ទ សុភា នោះ ។ ប៉ុន្តែធាតុពិតផ្ទុយទៅ វិញ គឺលោក ស ចំរ៉ុង និងខណ្ឌ ចំណានគឺពុំអាចគេចផុតពីការ សង្ស័យជាមេក្លោងនៅពីក្រោយ ការរំលោភលើព្រះក្រឹត្យនិងអនុ ក្រឹត្យរំលោភយកដីប្រជាពលរដ្ឋ រងគ្រោះក្នុងតំបន់ដំរីផុងជាមួយ ក្រុមហ៊ុន ច័ន្ទ សុភា ឡើយ ។
បើតាមសកម្មជនដីធ្លីនិងបក្សប្រជាជនកម្ពុជាខេត្តក្រចេះ ១ រូប បានថ្លែងខ្សឹបៗថា រឿង រំលោភបន្លំដោះដូរដីអនុក្រឹត្យ ព្រះរាជក្រឹត្យម្តងជាពីរដងនេះ កំពុងតែជាប់គាំងនៅលើដៃ របស់ក្រសួងកសិកម្មនូវឡើយ ។ ដែលជាងនេះទៅទៀត បើគេ មិនភ្លេចទេ ទង្វើរបស់លោក ស ចំរ៉ុង និងខណ្ឌ ចំណាន ធ្វើឱ្យ ប្រជាពលរដ្ឋក្តៅក្រហាយជាបន្ត បន្ទាប់បែបនេះបានបំពានទៅ លើនាយករដ្ឋមន្ត្រី ហ៊ុន សែន យ៉ាងព្រហើនបំផុត ។ ហើយ រឿងនេះលោក ហ៊ុន សែន ក៏ ធ្លាប់បានប្រតិកម្ម និងអាជ្ញាធរ ខេត្តក្រចេះនេះយ៉ាងខ្លាំងក្លាដែរ ដែលធ្វើអោយលោក ហ៊ុន សែន ក្លាយជាកម្មវត្ថុ និងផ្ទាំងស៊ីពរិះគន់ ដោយឥតសំចៃមាត់ពីក្រុមសិទ្ធិ មនុស្ស និងអ្នកកាសែតរឿង អសមត្ថភាពក្នុងការរកដំណោះ ស្រាយដីធ្លីឱ្យប្រជាពលរដ្ឋរង គ្រោះតាមខេត្ត-ក្រុងនោះ ។
ដូចជាមកដល់តំណាក់កាល បច្ចុប្បន្ននេះ ខេត្តក្រចេះស្ថិតនៅ តែជាកម្មវត្ថុយ៉ាងក្តៅគគុករឿង ឆក់ប្លន់រំលោភយកដីធ្លីនិងបន្លំប្តូរ ដីព្រះរាជក្រឹត្យនិងអនុក្រឹត្យផ្តល់ ឱ្យប្រជាពលរដ្ឋរឿងថ្លើមធំហ៊ាន ឃុបឃិតលួចលក់ដីឱ្យឈ្មួញនិង ក្រុមហ៊ុនអស់ឧទាហរណ៍ដូចជា ករណីក្រុមហ៊ុន ច័ន្ទ សុភា ស្រាប់ ដែលមិនគួរស្ថាប័នអង្គភាព ប្រឆាំងអំពើពុករលួយមើល រំលងនោះទេ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ តំណាងប្រជាពលរដ្ឋចំនួន៩៩៨ គ្រួសារនិងមន្ត្រីសិទ្ធិមនុស្សក៏បាន សំណូមពរឱ្យក្រសួងមហាផ្ទៃនិង ក្រសួងពាក់ព័ន្ធពិនិត្យិនិងពន្លឿន នីតិវិធីជួយដល់ក្រុមប្រជាពលរដ្ឋ រងគ្រោះខាងលើផង ។ ឯបញ្ហា មិនប្រក្រតីរឿងបន្លំដោះដូរដី ព្រះរាជក្រឹត្យ និងអនុក្រឹត្យនោះ ក្រុមប្រជាពលរដ្ឋក៏បានសំណូម ពរដល់លោក ហ៊ុន សែន នាយក រដ្ឋមន្ត្រី មេត្តាមានវិធានការដាក់ ការពិនិត្យអំពើពុករលួយពីលើ គណៈកម្មការដីធ្លីជាតិ លោក អ៊ឹម ឈុនលឹម និងស ចំរ៉ុង និង ខណ្ឌ ចំណាន ផង ព្រោះរឿង អំពើពុករលួយក្នុងតំបន់ដំរីផុង នោះគឺជារឿងធ្វើឱ្យរដ្ឋាភិបាល អាម៉ាស់មុខខ្លាំងណាស់ដោយ សារតែ ស ចំរ៉ុង និងខណ្ឌ ចំណាន នោះ ៕
Recent Comments