ម៉ូតូ​គេច​ពន្ធ​គ្រប់ប្រភេ​ទនាំចូល​តាមច្រករបៀង​ទាំង​ថ្ងៃទាំង​យប់កំ​ពុងធ្វើ​ចរាចរណ៏នៅ​លើទី​ផ្សារក្រុង​ប៉ោយប៉ែ​តសម​ត្ថកិច្ចពា​ក់ពន្ធ័​សំងំដា​ក់​ខែ

បន្ទាយមានជ័យ៖  ​ ទីតាំង​មួយ ចំនួននៅក្រុង ប៉ោយប៉ែតបាន​ក្លាយ ទៅជា​ទី​  ផ្សារ​លក់​ម៉ូតូអត់  ពន្ធដ៏អនា ធិបតេយ្យពេញ  ទំហឹងចំណែក ទីតាំង ខ្លះបានទិញម៉ូតូ  អត់ ពន្ធ  ដែលក្រុមឈ្មួញបាន  ផ្សំគំនិតជាមួយ សមត្ថកិច្ច​តាម បន្ទាត់ព្រំដែន​ ភាគ​ខាង​លិច ​និងខាងកើត ​​រក្សា​​​​​​​​​​​​​​​​ទុក​លក់ ​ចែកចាយ​ម៉ូតូ​គេចពន្ធ ​ក្រោម​ក្រសែភ្នែ ក​សមត្ថកិច្ច​ជា​ច្រើន​  ស្ថាប័ន ​​ពិសេសប៉ូលិស សេដ្ឋកិច្ចខេត្តបន្ទាយមានជ័យ ​មន្ដ្រី​គយ​គ្រប់គ្រង​នៅ​ ​ដែល​គេ​ដាក់​ការ​  សង្ស័យ​ថា​ ទីតាំង​លក់​ម៉ូតូអត់ ពន្ធមួយចំនួននៅក្រុងប៉ោយប៉ែតនេះ​អាច​ជា​ប្រភព​សេដ្ឋកិច្ច​ឆ្នាំងបាយ​ របស់​មន្ដ្រី​ពាក់ព័ន្ធ​។ ​អាជីវករលក់​ម៉ូតូស្រប​ច្បាប់បាន​លើក​ឡើងថាបើសិន​ណាប៉ូលិសសេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​ដែគ្រប់​គ្រង​ដោយលោក​ចាបសុផារទ្ធ​​​​​​​​​និង​ មន្ដ្រី​គយ​ គ្មាន​វិធានការ​ទប់ស្កាត់​បង្ក្រាប​ការ​លក់​ម៉ូតូ​អត់​ពន្ធ​ដ៏​អ​នា​ធិ​ប​ តេ​យ្យ​​​​​​ទាំងនេះ​ទេ​ពួក​គេ​ដែល​ជា​អ្នករក​ ស៊ី​លក់​ម៉ូតូ​ស្របច្បាប់​ មិន​អាច​រក​ចំណូល​ បានពេលដែល ​ម៉ូតូ​អត់​ពន្ធវាយលុក​លក់​ក្នុង​តម្លៃ​ថោកពេញទីផ្សារ​ហើយ​ជា​ការ​រកស៊ី​ប្​រណាំងប្រជែង​ពាណិជ្ជកម្មសុទ្ធតែគ្មាន​ភាពស្មោះត្រង់​បែបនេះម្យ៉ាង​ក៏មានមេ​បញ្ជារ​ការងប៉ូលិសខ្លះ​នៅភាគព្រំដែនខាងលិច​រកស៊ីជាមួយ​ឈ្មួញធ្វើ​ឧ្យបាត់បង់​ថវិការ​រដ្ឋ​ផងដែរចំពោះមេ​បញ្ជាររងដែលរកស៊ីម៉ូតូ​គេចពន្ធជាមួយឈ្មួញនោះ​នៅលេខ​ក្រោយ​គេហទំពរ័យើងនិងលើកយកមកសរសេរឧ្យចំឈ្មោះតែម្ដង។​

ប្រភព​នៅ​ទីនោះ​​​​​​​​​​​​​​​​​​​​​​​​​បញ្ជាក់​ថា​ ក្នុងខេត្តបន្ទាយមានជ័យក៏ដូចជាក្រុងប៉ោយប៉ែត ​ ​លក់​ម៉ូតូ​អត់​ពន្ធ​គ្រប់​ប្រភេទ​ ប៉ុណ្ណោះ​ទេ ហើយទីតាំង​ទាំងនេះ​បាន​ទទួល​ទិញ​ ម៉ូតូ​លោត​ឆ័ត្រ​បាន​មក​ពី​បទល្មើស​ផ្សេងៗ​ដូច​ជា​ម៉ូតូ​ឈូស​ស្លាក​លេខ​ជាដើម​ ។​
​សមត្ថកិច្ច​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មូលដ្ឋាន​ខ្លះ​បង្ហើប​ថា​ បើ​ទោះជា​មានការ​លក់​ម៉ូតូ​អត់​ពន្ធ​យ៉ាង​ណា​ក៏​សមត្ថ​កិច្ចមូលដ្ឋានមិន​ហ៊ានប៉ះពាល់ដែរ​ព្រោះម្ចាស់ទីតាំង​អ្នកលក់ដែរ​ព្រើខ្លះ​អាងខ្នង​អ្នក​ធំអ្នក​នោះក៏ត្រូវឧ្យខែទៅប៉ូលិស​សេដ្ឋកិច្ចខេត្ត​បន្ទាយមានជ័យ​និងសមត្ថកិច្ច​ក្នុង​មូលដ្ឋានដែរ ​ ។​ ប៉ុន្ដែ​ទីតាំង​លក់​​ម៉ូតូ​អត់​ពន្ធ​ការ​ទទួល​ទិញ​ និង​បញ្ចាំ​ម៉ូតូ​ឈូស​លេខ​ទាំងនេះ​​សុទ្ធតែ​ជា​មធ្យោបាយ​ឱ្យ​ជនល្មើស​មានឱកាស​ធ្វើ​សកម្មភាព​ប្រព្រឹត្ដ​អំពើ​លួច​ ឆក់​ ប្លន់​​​​យក​មក​លក់​នៅ​ទី​នេះ​បាន​យ៉ាង​ស្រួល​ហើយ​បទល្មើស​នឹង​បន្ដ​កើត​​​​​មាន​ប៉ះពាល់​ដល់​សន្ដិសុខ​សណ្ដាប់ធ្នាប់​ភាព​ភ័យ​ខ្លាច​ដ៏​រងា​ដល់​ប្រជាពលរដ្ឋ​ ។​
​ពាក់ព័ន្ធ​នឹងករណីនេះលោក​ចាបសុផារិទ្ធនគរ​បាលប្រឆាំបទ​ល្មើសសេ​ដ្ឋកិច្ច​ខេត្ត​​បន្ទាយមានជ័យមិន​អាចសុំការបំភ្លឺបាន​ឡើយព្រោះទូរ​សព្ទ័លោកមិន​អាច​ទំនាក់​ទំនងបាន៕

timthumb