មេ​ការ​សូសំណា​ងជាមេឧ​ក្រិដ្ឋក​ម្មបំផ្លាញព្រៃ​ឈើនៅក្នុ​ងដែនវរ​ជ័យខេ​ត្តស្ទឹង​ត្រែង​និងរតនគីរីយ៉ា​ងអ​នាធិតេ​យ្យ

គេបានដឹង និងល្បីរន្ទឺថាលោក សូសំណា​ងជាមេការធំ នៅក្នុងដែនវរជ័យ ខេត្តស្ទឹងត្រែង និងរតនគីរី  នឹងបាន
ប្រមូល កាប់និងទិញឈើ ប្រណិតយ៉ាង​​​​​ អ​នាធិប​តេ​យ្យដឹក​ជញ្ជូន កក្រើកពេញខេត្តស្ទឹងត្រែង និងខេត្តរតនគិរី លោក សូសំណាង ក្រោយ​ពី​ការកាប់ ​បំ​ផ្លាញ​ព្រៃ​ឈើ
​​​ជិត ​រ​​​លាយ​​អស់ ​ទៅ​ហើយ​នៅ​ខេត្តស្ទឹងត្រែ​ងនិងខេត្តរតនគិរី ។សព្វ​ថ្ងៃ បានកំពុង​ ត្រូវ​ប៉ាន់​​ក្នុងការ បំផុស​ប្រជាពលរដ្ឋចូលទៅក្នុងព្រៃកាប់បំផ្លាញ​​​​​ឈើ​ លក់​ឲ្យ​បក្ខពួករបស់ខ្លួន
តាមតម្លៃថោកបំផុត។ ​លោ​ក​​សូសំណាងសព្វ​ថ្ងៃកំពុងប្រ​​មូល​ ទិញ​ឈើ​ប្រណិត​ដូចជាធ្នង់បេងនិង នាង​​នួននៅក្នុង​ខេត្តស្ទឹងត្រែង.រតនគិរីមិនមានការរំខានពីសំ
​ណាក់​ស​មត្ថកិច្ចពាក់ព័ន្ធក្នុងខេត្ត​ស្ទឹង​ត្រែងនិ​ងរតនគិរី ​​​​​​​​​ពិសេសរដ្ឋបាល​ព្រៃឈើមិនត្រឹមតែមិនបង្រ្កាប​ថែម ​ទាំង​ជួយសំរួលដល់ការងារ​​សូសំណាងក្នុងការប្រមូ​ល​ផល
​អនុ​ផលព្រៃឈើទៀតផ​ង។
​ប្រជាពល​រដ្ឋ ​​​នៅដែន​វរជ័យ​បានឲ្យដឹងថា​ជា រៀងរាល់ថ្ងៃ​ពួកគាត់​តែងតែ​សង្កេតឃើ​ញ ​មាន​រថយន្តប៉ា​កុង(រថយន្ត​កែឆ្នៃ) និង​​គោ​​​យ​​ន្ត​ក​ន្ត្រៃរាប់សិប
​​គ្រឿងបានធ្វើ​សកម្មភា​ព​ដឹក​ជ​ញ្ជូន​​ឈើប្រណិត​ចេញពី​ព្រៃ​យ៉ាង​គគ្រឹកគគ្រេងនិង អានាធិ​បតេ​​​យ្យ​​​បំ​ផុត (ឈើហ្នឹង​ដឹ​ក​ចេញ​ពី​តំបន់​សួន​ឧទ្យាន​ជាតិ​វីរៈ​ជ័យ​ហ្នឹ​ង
ជាតំបន់ព្រៃជាប់​ព្រំប្រ​ទល់​នៃ​ខេត្ត រតនៈគិរី និង​តំបន់​ព្រៃ​សហ​គមន៏ហ្នឹងអញ្ចឹង ​ដែល​​​​​​ព្រៃការ​ពារ​ដោយ​អនុ​​ក្រឹ​តហ្នឹង) គេនាំគ្នាកាប់ឈើ​ដើម្បី​យកទៅ​លក់ឲ្យក្រុមហ៊ុ​នទ្រីភាព​​គ្មាន​ស​​​ម​ត្ថ​កិ​​​ច្ច ឬ​​មន្ត្រី​ជំនាញ​​ណា​​ធ្វើ​ការ​ទប់ស្កាត់ ​​និង​ប​ង្រ្កាប​ទាល់តែសោះ។មេការសូសំណាងបាន​ជះលុយទៅឲ្យអ្នក
ស្រុកក្រីក្រចូល​ទៅ​កាប់​ឈើប្រណិតយកមកលក់ឲ្យខ្លួន ដូចជាតំបន់១០១និងតំប​ន់​ឧទ្យានជាតិវរជ័យ​ជាប់​និង​ខេត្តរតនគិរី។
គេរាយ​ការ​​​ណ៏​​ឲ្យ​​​ដឹងថា លោកសូសំណាង​ជា​មេ​ការធំនៅដែនវរជ័យប្រមូលទិញ​​ឈើប្រណិតជាច្រើន​ឆ្នាំ​មក​ហើ​យ​​​​​ដោយ​សារតែ​គាត់​ចេះ​ចែករំលែក​ផលប្រយោជន៍ ថែមទាំង​មា​ន​ទំ​​​នាក់​​ទំ​នង​ល្អ​ជាមួយ ​សម​​ត្ថ​កិច្ច​ពាក់​ព័​ន្ធ ហើយ​នឹង​មន្ត្រីជំនាញ​ខណ្ឌ​រដ្ឋ
បាល​ព្រៃឈើ​នោះ ទើប​គេ​មិនដែល​ឃើ​ញ​មា​​​នកា​​រ​ចុះ​ប​ង្រ្កា​ប​មុខ​ជំនួញ​រកស៊ី ឈើ​​និង​ការប្រមូលទិញ​ឈើ​ខុសច្បាប់​ទាំងនេះ​ឡើ​យ​បច្ចុ​ប្ប​ន្ន​​​​ព្រៃ​ឈើ​ជាច្រើន​កន្លែង
នៅ​ក្នុង​​​​តំបន់​​​​មួយ​ចំនួន​​ក្នុង​ខេត្តស្ទឹងត្រែងនិងរតនគិរី កំពុង​រង​ការ​ទន្ទ្រាន​កាប់​បំ​ផ្លា​ញ​​យ៉ាង​រង្គាល ហើយ​ប្រជាពលរដ្ឋ​មួយចំនួន​បាននាំ​គ្នា​​​​ចាប់មុខ​រ​​​បប​ជា​អ្នក​រកស៊ី​កាប់​ ឈើ
​ប្រ​ណិតដើម្បី​យកមក​លក់​ឲ្យ​ឈ្មួញធំៗ ឬ​ក្រុមហ៊ុន​តាមរយៈការ​បំផុសបំផុល​ពី​​សំ​​​​ណា​​​ក់​ក្រុម​មេកា​ររូប​នោះ។ សេចក្ដីរាយការណ៏បន្តថាប្រជាពលរដ្ឋរកស៊ីតូចតាច
គ្រាន់​តែពួកគាត់ដឹក​ឈើ​បន្តិចបន្ទួចត្រូវក្រុមមេការខាងលើដឹកនាំកម្លាំងដែលជាឆ្មាំ​ការពារក្រុមហ៊ុន ចេញប្រម៉ាញ់ស្ទាក់ចាប់ដោយមិនឲ្យសុខឡើយកន្លងទៅថ្មីៗនេះ
ពួកគេដេញចាប់គោយន្តដឹកឈើរបស់ប្រជាពលរដ្ឋ នាំយកទៅរក្សា​ទុកនៅក្នុងឃ្លាំ​ង ។
ទៅថ្មីៗនេះ​បានចេ​ញសេចក្ដីប្រ​កា​សរបស់ខ្លួន​​ឲ្យ​ដឹង​ថាមាន​​ជន​ខិ​ល​ខូច​មួយ​ចំនួ​ន​ ​បាន​​ប្រើ​ឈ្មោះ​ក្រុម​​ហ៊ុនទ្រីភាពនិង​រថ​យន្ត​ស្រ​ដៀង​គ្នា ​​ក្នុង​កា​រ​ដឹកជ​ញ្ជូន​​ឈើដោយខុ​ស​ច្បា​ប់
ដែល​​នាំឲ្យ​មា​ន​កា​រយល់ច្រឡំ ពីអាជ្ញាធរហើយខាង​ក្រុម​ហ៊ុនបាន​អំពាវនាវ​សុំឲ្យ​សមត្ថកិច្ចធ្វើការចុះបង្រ្កាប។​
​កន្លង​ទៅ​ក្រុម​​ហ៊ុន​​បាន​សង្កេត​ឃើញ​មាន​ជន​ខិល​ខូច​ខ្លះ​​បាន​រក​ស៊ី​ជួញ​ដូរ​ឈើ ​ព្រម​ទាំង​​ប្រើ​ប្រា​ស់​​មធ្យោបាយ​ដឹក​​ជញ្ជូន​ខុស​ច្បាប់ ​ដោយ​យក​ឈ្មោះ​ក្រុម​ហ៊ុ​ន​ទ្រីភាពគ្រុប
ដែល​ធ្វើ​ឲ្យ​អាជ្ញា​ធ​​រ​មាន​សមត្ថកិច្ច​មាន​ការ​យល់​​ច្រឡំ​។ សេចក្តីប្រកាស​បន្ត​ថានៅពេលអាជ្ញាធរមាន​សមត្ថ​កិច្ច​របស់រាជរដ្ឋាភិបា​លបានបង្រ្កាប ទៅលើស​កម្មភាពរកស៊ីជួញ
ដូរឈើនិងការដឹកជញ្ជូន​ឈើដោយខុសច្បាប់ពួកជនខិលខូច ទាំងនោះតែងតែប្រើប្រា​ស់ឈ្មោះរបស់ក្រុមហ៊ុនទ្រីភា​ពគ្រុបដែលធ្វើឲ្យប៉ះពាល់ យ៉ា​ងធ្ងន់ធ្ងរបំផុតទៅដល់កិត្តិ
យសរបស់ក្រុមហ៊ុន។​ក្រុម​ហ៊ុន​​ទ្រីភាពគ្រុប​​បាន​​អំពាវនាវ​ដោយ​ទទូច​ចំពោះ​អាជ្ញាធរ ​មាន​សមត្ថ​កិច្ច​របស់​រាជ​រដ្ឋាភិបាល​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់ ​ចំពោះ​ជន​ខិល​ខូច​ព្រ​ម
​ទាំង​បញ្ជូន​ពួក​គេ​ទៅ​កាន់​តុលា​ការដើម្បី​ផ្តន្ទា​ទោស​ទៅ​តាម​ច្បាប់ ​ជា​ធរ​មាន​និង​រឹប​អូស​មធ្យោ​បាយ​ទាំង​នោះ​ទុក​ជា​សម្បត្តិ​រដ្ឋ។ ក្រុមហ៊ុនទ្រីភាពសូម​ការស​ហ​​ការយ៉ាងពេញ
ទំហឹងពីអាជ្ញាធមានសមត្ថកិច្ច​គ្រប់លំដាប់ថ្នាក់ របស់រាជរដ្ឋាភិបាលប្រសិនបើជនល្មើសទាំងនោះប្រើប្រាស់មធ្យោបាយ ដឹកជញ្ជូនដោយក្លែងបន្លំឈ្មោះ​របស់ក្រុមហ៊ុន។
ក្រុមហ៊ុនទ្រីភាពគ្រុបមានរថយ​ន្តដឹកទំនិញពណ៌ទឹកប៊ិចនិងសំគាល់ដោយស្លាកលេខ១១៦៨។
គួររម្លឹកថាអង្គការ​ធ្វើ​ការ​លើ​ផ្នែ​ក​​បរិស្ថាន​(GlobalWitness)ដែល​​មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់​គ្លេសបានផ្សាយថា ​លោកទ្រីភាព​ជា​អ្នក​រក​​ស៊ី​ឈើ​ខុសច្បាប់និង​​នាំចេញ​ឈើ
​ជា​ច្រើន​រយម៉ែត្រ​គូ​ប​ក្នុង​មួយថ្ងៃៗ​ទៅ​ក្រៅ​ប្រទេស។ ​​របាយការណ៍​(GlobalWitness)បន្ត​ថា​​ឧកញ៉ា​ទ្រីភាពជាអ្នក​គ្រប់គ្រង នៃបណ្តាញកាប់ឈើ​​ខុសច្បាប់ដែលពឹងផ្នែកលើ
ការចូលដៃពីសំណាក់​មន្រ្តីរដ្ឋាភិបាល​​កង​​ប្រដាប់អាវុធ​ នគរបាលនិង​គយ​ដើម្បី​កាប់​​ឈើដ៏ក​ម្រ​នៅ​​ទូទាំងប្រទេស និង​បញ្ជូន​ដាក់ក​ប៉ាល់​ទៅ​ទីក្រុង​​ហុងកុង។
របាយការណ៍លើកឡើ​ងបន្តថាទ្រីភាពនិងបណ្តាញរបស់គាត់កំពុងតែ បំផ្លាញព្រៃឈើចុងក្រោយ​​របស់​កម្ពុជានិងទន្ទ្រាន​​ការ​រស់​នៅ ​របស់​​សហគ​មន៍ជន​​ជាតិ
​ដើមភាគតិចផ​ងដែរ​។​ជាមួយ​គ្នា​នេះ​ដែរ​មន្រ្តីនៅកម្ពុជា​ដែល​មានអំណាច​បញ្ឈប់​ក្រុម​ទ្រីភាព ​បាន​ចូល​ដៃជាមួយ​​​ពួកគេដើម្បី​ធា​នា​​ថា​ការ​រត់ពន្ធ ឈើ​ដោ​យ
​សុវត្ថិភាព​។អង្គ​ការ​នេះ​បាន​​ស្នើ​រាជ​រដ្ឋាភិបាល​កម្ពុជាស៊ើប​អង្កេត​ទ្រ​ព្យ​​សម្បត្តិ​និង ​ការ​រក​ស៊ីឈើ​រប​​ស់​​លោក​ឧកញ៉ា​ទ្រីភាព។ តែបើតាម​ចម្លើយរ​បស់លោ​​កអ៊ុករ៉ាប៊ុ​ន
រដ្ឋមន្ត្រីក្រសួ​ងក​សិកម្មរុក្ខា​ប្រម៉ាញ់កាលពីកន្លងទៅបានប្រាប់អ្នក​កាសែតថា ក្រុ​មហ៊ុនទ្រីភាពនាំ​ចេញឈើ​ប្រ​ណិតដោយស្របច្បាប់។ មជ្ឈដ្ឋានទូទៅរិះ​គន់ថា​ការពិភ
​លោកអ៊ុករ៉ាប៊ុន​​និយាយ​មិន​ខុសឡើយគឺក្រុមហ៊ុនទ្រីភាពទិញឈើពីរដ្ឋបាលព្រៃឈើទូទាំងខេត្ត ដើម្បីបានអាជ្ញា​ប័ណ្ណ​ក្រោមលេសនាំ​ចេញឈើដែល​កាប់មិនស្រប
ច្បាប់​ទៅលក់​នៅក្រៅប្រទេស។ពាក់ព័ន្ឋពត៌មា​នចោទប្រកាន់ខា​ងលើនេះសារព​ត៌មានយើងមិនអាចទាក់ទងពន្យល់ពីមេ​ការបំផ្លាញព្រៃឈើនៅដែនវរ​ជ័យទេ៕

11081098_1570435536538027_5330713349267766311_n