ខេត្ត​បន្ទាយ​មាន​ជ័យស​ណ្ឋាគារស​ន្តិភាព​មានបើក​ល្បែងស៊ី​សងជា​ច្រើនប្រភេ​ទហើ​យបើកជាចំហរឲ​ភ្ញៀវជាតិ​និងអន្ត​រជាតិចូ​លលេ​ងម៉ាស​ម្បាយ

ប្រភពព័ត៌មាន ​ពី​ញៀនល្បែង ​ បាន​ឲ្យ​ដឹងថា ​ជា​យូរ​មកហើយ ​សណ្ឋាគារ​ស​ន្តិ​ភាព  ដែល​ស្ថិតនៅ តាម​បណ្តោយ​ផ្លូវជាតិ ​លេខ​៥​ក្នុងភូមិ ​សែ​សិន សង្កាត់ ​អូរ​អំបិល  ក្រុង​សិរីសោភ័ណ  មាន​បើក​លេង​ល្បែង ស៊ីសង​ជាច្រើន​ប្រភេទ​ យ៉ាង​អនាធិបតេយ្យ  គ្មាន​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច ​ណា ​ចាត់វិធានកា រ​បង្ក្រាប​ទ្បើ​យ​ ។ ជាក់ស្តែងក ន្លែង​លេងល្បែង​ស៊ីសង ​ក្នុង​សណ្ឋាគារ​សន្តិភាព  បាន​បង្ក​ឲ្យ​មាន​សំ​ទ្បេ​ង​ហ៊ោកញ្ជ្រៀវ​ កងរំពង​រំខាន​ដល់ ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតខាង ប៉ុន្តែ​សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​មើលរំលង ព្រោះតែ​ជា​ប្រភព​ចំណូល​ប្រចាំថ្ងៃ​ឬ​ប្រចាំខែ​របស់​ពួកគេ​។ អ្នកបើក​ល្បែងស៊ីសង​នៅ​ផ្នែក​ខាងក្រោយ​នៃ​សណ្ឋាគារ​សន្តិភាព ត្រូវគេ​ស្គាល់​ថា​ឈ្មោះ ឆាយ ភេទ​ប្រុស ហើយ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​បាន ​។

លោក គោ ស៊ុំ​សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​និង​ជា​គណៈបញ្ជាការ​ឯកភាព​ខេត្ត ព្រម​ទាំ​ង​បទបញ្ជា​របស់លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ក្នុងការ​ពង្រឹង​សន្តិសុខ​សង្គម ត្រូវបាន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបន្ទាយ​មាន​ជ័យ​រិះគន់ថា​ជា​រឿង​លេងសើច​ឥតប្រយោជន៍​។ ដោយហេតុថា​រហូតមក​ដល់ពេលនេះ​ទាំង​នៅ​ក្រុង​ប៉ោយប៉ែត​និង​នៅ​ក្រុង​សិរីសោភ័ណ ល្បែងស៊ីសង កំពុង​កើត​ទ្បើង​យ៉ាង​អនាធិបតេយ្យ ហើយ​បទល្មើស​គ្រឿងញៀន​និង​អំពើចោរកម្ម​ក៏​រាលដាល​គួរ​ឲ្យ​ភ័យខ្លាច​ដែរ​។ បញ្ហា​នេះ​ក្រសួងមហាផ្ទៃ​និង​អគ្គស្នងការ​នគរបាល​ជាតិ​គួរពិនិត្យមើល​ភាព​អសកម្ម​របស់លោក គោ ស៊ុំ​សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ និង​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ជាបន្ទាន់។​

​ប្រភព​ពី​អ្នក​ចូល​លេងល្បែង​ក្នុង​សណ្ឋាគារ​សន្តិភាព​បាន​ឲ្យ​ដឹងថា​ល្បែង​ពេញនិយម​បំផុត​គឺ​ភ្នាល់​ប្រដាល់ ឲ្យ​តែ​ថ្ងៃ​ណា​មាន​គូ​ប្រដាល់​ល្អៗ​ផ្សាយ​តាម​ទូរទស្សន៍​សៀម​និង​ទូរទស្សន៍​ក្នុងប្រទេស​កម្ពុជា​គឺមាន​អ្នក​ចូល​លេង​យ៉ាង​កកកុញ​។ ក្រៅពីនេះ​មាន​ល្បែង​បៀ​អាប៉ោង និង​បញ្ជល់មាន់ ក៏ដូចជា​ល្បែង​តាម​ប្រព័ន្ធ​អន​ទ្បា​ញ ហើយ​មាន​មន្ត្រីរាជការ​កម្លាំង​សមត្ថកិច្ច​និង​អ្នកជំនួញ​តូចធំ​មកពី​គ្រប់ទិសទី តែង​ប្រមូល​ផ្តុំគ្នា​លេងល្បែង​យ៉ាង​សប្បាយ ។ ​វិធានការ​ពង្រឹង​សន្តិសុខ​សង្គម​របស់លោក គោ ស៊ុំ​សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ និង​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​នេះ​គឺជា​រឿង​ឥតន័យ​ពីព្រោះ​ ​ល្បែងស៊ីសង​និង​បទល្មើស​ផ្សេងៗ​នៅតែ​កើត​ទ្បើង​យ៉ាង​ពេញបន្ទុក នាំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​ ​៕

អាត់-ខែម-420x288