ខេត្តត្បូងឃ្មុំ៖ សេចក្តីរាយការណ៏ ឲ្យដឹងថាឈ្មួញឈើ ឈ្មោះបុត្រ (ជនជាតិ យួន) ដឹកជញ្ជូន ឈើរាល់ថ្ងៃ ដោយសារបាន ចាត់ចែង បង់ប្រាក់ ដល់អាជ្ញាធរ សមត្ថកិច្ច និងជំនាញពាក់ព័ន្ធ ជាពិសេសនោះ គឺទិញក្បាល លោកប្រាជ្ញច័ន្ទ ចៅហ្វាយខេត្តត្បូង ឃ្មុំជាថ្នូរនឹង ការដឹកជញ្ជូន ឈើយ៉ាងរលួន ទៅប្រ ទេសយួនក្នុង នោះ សូម្បីតែខាង រដ្ឋបាលព្រៃឈើ របស់លោក ឆេង គឹមសុន ក៏ត្រូវបានឈ្មោះបុត្រ អះអាងថា បានចាត់ចែងរួចហើយដែរ ។មេឈ្មួញ បុត្រដែលល្បីឈ្មោះ ក្នុងជំនួញរកស៊ី ដឹកជញ្ជូនឈើខុសច្បាប់ នៅស្រុកមេមត់ខេត្តត្បូងឃ្មុំ យកទៅលក់ចែកចាយប្រទេសយួន ហើយបច្ចុប្បន្ននេះ បានប្រមូលទិញឈើ ពីតំបន់ព្រៃឡង់ ខេត្ដកំពង់ធំ ព្រំប្រទល់ខេត្ដក្រចេះ ។
ឈ្មួញឈ្មោះបុត្របានប្រមូលទិញ ឈើក្រហម ប្រភេទលេខ២ មួយចំនួន មានច្បាប់អនុញ្ញាត មួយចំនួននិង លោតឆត្រ ភាគច្រើនបង្កប់ឈើធ្នង់ ដើម្បីដឹកជញ្ជូន ចេញពីចំណុចក្រោយ វត្ដកំប្រឺស ឆ្ពោះទៅ ប្រទេសយួន តាមច្រកទន្លេចាម យ៉ាងរលូន ។ សមត្ថកិច្ចពាក់ព័ន្ធ កំពុងទទួលបានលាភសក្ការៈ ពីឈ្មោះបុត្រ ទើប ការដឹកជញ្ជូនឈើរបស់គាត់ មិនដែលមាន នរណាហ៊ានប៉ះពាល់ ព្រោះសមត្ថកិច្ច មន្ដ្រីជំនាញ ក្នុងខេត្ដត្បូងឃ្មុំនេះទទួលផលប្រយោជន៏។សារពត៌មានយើងមិនអាចទាក់ទងពីលោកចៅហ្វាយខេត្តបានទេ។ចំណែកឈ្មួញឈើ
ជនជាតិយួនឈ្មោះបុត្រឲ្យដឹងថាអ្នកកាសែតចុះកាលណាល្បីកាលហ្នឹង!៕
Recent Comments