មន្រ្តី​​ថ្នាក់​លើរហួ​ត​ដល់ថ្នា​​ក់ក្រោម​ជាប់ពាក់ព​ន្ទ័ជាមួយស​កម្មភា​ពបំផ្លាញ​រ៉ែមាសខេ​ត្តរតនគិរី

ថ្មីៗ​ កន្លងទៅនេះ​ មន្ត្រីជាន់ខ្ពស់​ក្រសួង​ រ៉ែ​និង​ថាមពល​ បាន​អះអាងថា​ពលរដ្ឋ​ខ្មែរ ​ដែលមាន​បំណង​ធ្វើ​អាជីវក ម្ម​រ៉ែ​ខ្នា តតូច​និង​មធ្យម​អាច ​ស្នើសុំ​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​រ៉ែ​ក្នុង ស្រុក​ពី​ក្រសួង​រ៉ែ​និង​ថាមពល​។  ការអះអាង​របស់​មន្ត្រី​ ជាន់ខ្ពស់​ក្រសួង​រ៉ែ​ និង​ថាមពល​បែប នេះ​បានកើត​ទ្បើង​ក្នុងខណៈ​ ដែលមាន​បទល្មើស​បំផ្លាញ ​ធនធាន​រ៉ែ​កើត​ទ្បើង ​យ៉ាង​អនាធិបតេយ្យ ​ជាពិសេស​រ៉ែ​មាស រ៉ែ​ត្បូង  រ៉ែ​ថ្មកែវ និង​ខ្សាច់​ជាដើម ​។ ក៏ប៉ុន្តែ​ក្រសួង​រ៉ែ​និង​ថាមពល​ មិនបាន​ចាត់វិធានការ​លុបបំបាត់​បទ ល្មើស​បំផ្លាញ​ធនធាន​រ៉ែ​មាស ​ក្នុង​ខេត្តរតនគិរី​នោះទេ បើទោះបី​បច្ចុប្បន្ន​បទ​ល្មើស​បំផ្លាញ​រ៉ែ​មាស​ក្នុង​ខេត្ត​នេះ​កើត​ទ្បើង​រាប់រយ​កន្លែង​ក៏ដោយ​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ព្រួយបារម្ភ​ពី​ការ​រលាយ​ហិនហោច​ធនធាន​រ៉ែ​ដ៏​មានតម្លៃ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ប្រភពព័ត៌មាន​ពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា​មក​ដល់​ពេល​នេះ​​បទ​ល្មើស​​បំផ្លាញ​រ៉ែ​មាស​តាម​បណ្តា​ស្រុក​មួយចំនួន​ក្នុង​ខេត្តរតនគិរី​នៅតែ​កើត​ទ្បើង​យ៉ាង​ពេញបន្ទុក ជាពិសេស​ក្នុង​ឃុំ​ទ្បា​មិញ ស្រុក​បរ​កែវ ខេត្តរតនគិរី ហើយ​ការទប់ស្កាត់​របស់​សម​ត្ថ​កិច្ច​ពុំមាន​ប្រសិទ្ធភាព​នោះទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​នៅក្នុង​ខេត្តរតនគិរី មាន​តំបន់​ជាច្រើន​នៅក្នុង​ស្រុក​អណ្តូង​មាស ស្រុក​បរ​កែវ និង​ស្រុក​អូ​រយ៉ា​ដាវ សំបូរ​ទៅដោយ​ធនធាន​រ៉ែ​មាស និង​រ៉ែ​ត្បូង​មានតម្លៃ​ហើយ​បច្ចុប្បន្ន​ជនល្មើស​មួយចំនួន​កំពុង​ធ្វើ​អាជីវកម្ម​រ៉ែ​ខុសច្បាប់​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ជាពិសេស​ជនជាតិ​យួន​បាន​ចូលមក​បំផ្លាញ​រ៉ែ​មាស​របស់​ខ្មែរ​ឲ្យ​រលត់រលាយ ហើយ​គ្មាន​សមត្ថកិច្ច​និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។មន្ត្រី​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​ផ្នែក​ការពារ​បរិស្ថាន​បាន​ឲ្យ​ដឹងថា​កន្លងមក​សកម្មភាព​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​និង​រុករក​រ៉ែ​មាស​របស់​ប្រជាពលរដ្ឋ​និង​ក្រុមហ៊ុន​មួយចំនួន​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​បរិស្ថាន​ធម្មជាតិ ក៏ដូចជា​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ព្រមទាំង​ប៉ះ​ពា​ល់​អាយុជីវិត​មនុស្ស​សត្វ​ថែមទៀត​។ ជាក់ស្តែង​នៅក្នុង​ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ​និង​ព្រះវិហារ​ជាដើម បទល្មើស​បំផ្លាញ​រ៉ែ​មាស​នៅតែ​កើតមាន​យ៉ាង​អនាធិបតេយ្យ ហើយ​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រី​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ទាំងនេះ​មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ទ្បើ​យ​។ ដូច្នេះ​រដ្ឋាភិបាល​លោក ហ៊ុន សែន គួរ​ពិនិត្យ​ទ្បើង​វិញ​អំពី​បញ្ហា​នេះ ជាពិសេស​ករណី​ជនជាតិ​យួន​ចូលមក​បំផ្លាញ​រ៉ែ​មាស​ក្នុង​ខេត្តរតនគិរី ត្រូវតែ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​៕

11077858_370250579847443_3553675022731841504_n-420x288