ក្រុម​ហ៊ុនសុ​ខ ទៀង កំពុង​ធ្វើអាជីវ​កម្មបូមខ្សាច់ខុស​ច្បាប់ខ្លាំង​មុនផ្គើននិង​បទប​ញ្ញារប​ស់​លោកហ៊ុន​សែន

ប្រភព​ ដដែល​បាន​ឲ្យ​ដឹង ​​ថាក្រុមហ៊ុន ឈ្មោះសុខ ទៀង ​ មាន​ដេប៉ូ​ខ្សាច់​មួយ​កន្លែង​ទៀត  នៅ​ខាងត្បូង ​ជាប់​គល់​ស្ពាន​ ព្រែក​សំរោង  ពេល​នេះ​កំពុង​មមាញឹក ​ខ្លាំង​ណាស់មាន​រថយន្ត​ ដឹក​ខ្សាច់​ធំ​ៗ​ច្រើន​គ្រឿង  បាន​ដឹកខ្សាច់​ យក​ទៅ ​លក់​នៅ​គ្រប់​ទីកន្លែង​ ។ ប្រជា​ពល​រដ្ឋបានបញ្ជាក់ថា  ក្រុមហ៊ុនខាងលើ​នេះ  ដឹក​ខ្សាច់​ពី​ដេប៉ូ​យក​ ទៅ​ចាក់​នៅ​ចំណុច​ភូមិ ព្រែក​សំរោង​២ ដែល​អាជ្ញាធរបាន​អនុញ្ញាត​តែ​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​ដឹក​ទៅលក់​កន្លែង​ផ្សេងៗ​ច្រើន​ជាង​។ប្រជាពលរដ្ឋ​ក្រុងតាខ្មៅ បាន​សំណូមពរ​ដល់ អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ​ គប្បីអនុវត្តន៍​ច្បាប់​ឲ្យ​មានប្រសិទ្ធភាព លើគ្រប់ក្រុមហ៊ុន​ទាំងអស់ ហើយគួរ​មាន​វិធានការ​ជាមួយ​ម្ចាស់​អាជីវកម្ម​បូមខ្សាច់ ​ឲ្យ​អនុវត្ត​ន៍តាម​​ច្បាប់​ផង​។ ប្រជាពលរដ្ឋក្រុងតាខ្មៅ បានរិះគន់ថា គេមានការ​កត់​សម្គាល់ថា​ មួយរយៈកន្លងមកនេះ អាជ្ញាធរខេត្តកណ្ដាល មានវិធានការ យ៉ាងក្ដៅគគុក ជាមួយម្ចាស់អាជីវកម្មបូមខ្សាច់ក្នុងទន្លេដែលគ្មានច្បាប់ត្រូវបានផ្អាក និងបញ្ឈប់​ការ​ធ្វើអា​ជីវកម្មជាបន្តបន្ទាប់ ខណៈនេះមានតែក្រុមហ៊ុន សុខ ទៀងមួយប៉ុណ្ណោះ ដែលនៅ​តែ​បន្ត​ធ្វើអាជីវកម្មនៅក្រុងតាខ្មៅដដែល។ប្រជាពលរដ្ឋក្រុងតាខ្មៅ ខេត្តកណ្តាល បាន​ប្រាប់​ឲ្យ​ដឹង​ថា អាជីវកម្ម បូម និង​ដឹក​ជញ្ជូន​ខ្សាច់​របស់​ក្រុមហ៊ុន សុខ ទៀង ត្រូវ​បាន​អាជ្ញាធរ អនុញ្ញាត​ឱ្យធ្វើ​អាជីវកម្ម​ខ្សាច់​សម្រាប់​យក​ខ្សាច់​ទៅ​ចាក់​បំពេញ​ដី​ទំនាប​នៅ​ចំណុច​ភូមិ​ព្រែក​សំរោង​២ តែ​ប៉ុណ្ណោះ គឺ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​រាលដាល​ទៅ​កន្លែង​ផ្សេង​ទៀត​ឡើយ តែ​ផ្ទុយ​ទៅ​វិញ ក្រុមហ៊ុន​នេះ​តាំងពី​មុន​មក​ធ្វើ​អាជីវកម្ម​ខ្សាច់​មិន​គោរព​ច្បាប់​ឡើយ ។ ប្រភពដដែលរិះគន់ថា គេមិនដឹងថា អាជ្ញាធរក្រុងតាខ្មៅ បានដឹងពីការរំលោភបំពានច្បាប់របស់ក្រុមហ៊ុនឬយ៉ាងណាទេ តែភាពជាក់ស្ដែង​ក្រុមហ៊ុន​ខាងលើ​ កំពុង​បូម​ខ្សាច់​ចាក់​លុប​ស្រះ​ទឹក​ធំមួយ​កន្លែង​ នៅ​ចំណុច​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ​។ ប្រជាពលរដ្ឋបាននិយាយថាភាព​អនាធិបតេយ្យ​នៅ​ក្នុង​ទន្លេបាសាក់ចាប់ពី​ក្រុង​តា​ខ្មៅ​ទៅ​ដល់​ក្បាល​កោះអន្លង់ចិន ស្រុក​ស្អាង ដោយសារ​ទូក​បូម​ខ្សាច់​ទាំង​យប់​ទាំង​ថ្ងៃ​មិន​មានការ​កំណត់​ទីតាំង​ឲ្យ​បាន​ច្បាស់លាស់​ កាលពីពេលកន្លងមក បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន ។ សកម្មភាព​នេះ រឹតតែ​នាំ​ឲ្យ​មាន​កង្វល់​ដល់​ប្រជាពលរដ្ឋ​ដែល​មានផ្ទះ និង​ដីចំការ​នៅ​ជាប់​ច្រាំង​ទន្លេ​ព្រួយបារម្ភ ខ្លាច​បាក់​ស្រុត​ច្រាំង​ទន្លេ ដោយសារ​ការ​បូម​ខ្សាច់​អនាធិបតេយ្យ​។ ប្រជាពលរដ្ឋ​ មានការខឹងសម្បា​ ដោយសារ​រថយន្ត​ដឹក​ខ្សាច់​ដឹក​ពេញ​ហៀរទ្រុង​រថយន្ត​មិន​គ្របតង់ធ្វើឲ្យ​ដីខ្សាច់ ជ្រុះ​រប៉ាត់រប៉ាយ​លើ​ផ្លូវ​បង្ក​ឲ្យ​មាន​ដី​ហុយ ទ្រលោម​ខ្លាំង​ពិបាក​ដកដង្ហើម និង​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ ជួនកាល​មាន​អ្នក​បើក​ម៉ូតូ​បាន​ដួល​រង​របួសជាច្រើននាក់ ៕

150323_03-420x288