ការព្រមានរបស់លោកអភិបាលខេត្តឈួរច័ន្ទឌឿនលើ​ម​ន្ត្រីជ​​លផលនៅពីក្រោ​យខ្នង​បទ​ល្មើស​នេ​សាទអូ​សអ៊ួននិង​រ៉ុញជនរបស់ជនយួនសាបដូច​ទឺកទ​ន្លេ

ខេត្តកំពង់ឆ្នាំង ៖ប្រជាពលរដ្ឋ ស្រុក​កំពង់​លែង  ស្រុកជលគីរី និងស្រុកបរិបូរណ៏  ខេត្តកំពង់ឆ្នាំងបានរាយកា រឲ្យដឹង ថាស​ព្វថ្ងៃនេះ មានឧបករណ៍ អូសអ៊ួននិងរ៉ុញ ជន​ខ្នាតធំៗដែ​លបានប្រើនូវម៉ាស៊ឺន ដែលចំនួនប្រមាណ៧ គ្រឿងទៅ ១០គ្រឿង  មានកម្លាំង១ ៨០សេស និង  នីសាន់៣៥សេស​ បានកំពុ​ងធ្វើសកម្មភាពលួច លាក់យ៉ាងខ្លាំងក្លា  ដោយមាន ការជួយបិទបាំង ពីមន្ត្រីជលផលខេត្ត  សកម្ម​ភាពបទល្មើស ទាំងនោះបានកើតមានរៀងរាល់យប់ នៅចំណុច (ពាមឆ្លោក គៀនចំព្រីង ដូនតី កោះក្អែរ កោះបាយក្រៀម  ភ្នំទេម្ពី​ រ​ហូតទៅដល់ទន្លេក្រៅ​ស្ថិតនៅក្នុងផ្នែកកំពង់ប្រសាទ)។ដែលការប្រព្រឹត្តនោះសុទ្ធសឹងតែជាជនជាតិវៀតណា​ម។
បើតាមប្រភពមន្ត្រីជលផលដែលមិនបញ្ចេញឈ្មោះឲ្យ​ដឹងថារាល់សកម្មភាពដែលជនជាតិវៀតណាមទាំងនោះអា​ចដំណើរការប្រព្រឹត្តបទល្មើសនេសាទក្នុងទីតាំងខាង​លើបានដោយលួចលាក់នោះ គឺត្រូវបានការការពារដោយមន្ត្រីជលផលជើងខ្លាំង២​​នាក់ដែលម្នាក់(ជានាយរងខ័ណ្ឌរដ្ឋបាលជលផលខេត្ត​)និងម្នាក់ទៀត​(ជានាយផ្នែកជលផលផ្សារឆ្នាំង គ្រប់គ្រង៤ស្រុក គឺស្រុកបរិបូរណ៏​ ស្រុកទឹកផុស ស្រុកកំពង់លែង និងក្រុងកំពង់ឆ្នាំង)។
ប្រភពពីប្រជាពលរដ្ឋដែលរកស៊ីបទល្មើសតាមដងទន្លេ​បានបង្ហើបឲ្យ​ដឹងថា​សកម្មភាពទាំងឡាយដែលជនជាតិវៀតណាមទាំងនោះ​ហ៊ានធ្វើសកម្មភាពបទល្មើសនោះគឺដោយសារតែពួកគេទាំងនោះ បា​នត្រូវរ៉ូវគ្នាជាមួយមន្ត្រីជលផលទាំង២នាក់ខាងលើរូចហើយ និងរាល់ការចុះចាប់ចងត្រូវបានមន្ត្រីតាំង២នាក់ខាងលើនេះជាអ្នកផ្ត​ល់នូវសញ្ញារួចជាស្រេច មិនត្រឹមតែប៉ុណ្ណោះអ្នកប្រព្រឹត្តបទល្មើសនេសាទនោះបានបង់លុយ​ឲ្យទៅមន្ត្រីជំនាញទាំង២នាក់ មានតម្លៃ៤០០ដុល្លារក្នុងទូកអូសអ៊ួន និងរ៉ុញជន១គ្រឿង សម្រាប់រយៈពេល១ខែនេះសម្រាប់នាយរងខ័ណ្ឌ​រដ្ឋបាលជលផលខេត្ត ចំណែកចំណាយឲ្យទៅនាយផ្នែកជលផលផ្សារឆ្នាំង២០០ដុល្លារក្នុង​ទូកអូសអ៊ួន និងរ៉ុញជន១គ្រឿង សម្រាប់រយៈពេល១ខែដូចគ្នា។
កន្លងមកអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរច័ន្ទឌឿន ធ្លាប់បានធ្វើ​ការព្រមានថាយ៉ាងហ្មត់ចត់ថា នឹងមិនលើកលែងចំពោះមន្ត្រីណាម្នាក់ដែលបានបើកដៃ ឃុបឃិតជា​មួយអ្នកប្រព្រឹត្តបទល្មើសនេសាទនៅក្នុងខេត្តកំពង់ឆ្នាំង ហើយឈរពីក្រោយខ្នងអ្នកទាំងនោះ។
លោកអភិបាលខេត្តធ្លាប់បានអះអាងថា នឹងចាត់វិធានការដល់មន្ត្រីទាំ​ងនោះរួមទាំងជនដែលបានធ្វើបទល្មើសនេសាទថែមទៀតផង ដោយធ្វើការសហការជាមួយ អយ្យការអមសាលដំបូងខេត្ត ក្នុងការស្វែ​ងរកឈ្មួញនេសាទ ដែលប្រើឧបករណ៍អួនអ៊ួននិងរ៉ុញជនខ្នាតធំដែលខុសពីច្បាប់ជលផល​កំណត់។ប៉ុន្តែមកដល់ពេលនេះត្រូវបានគេមើលឃើញថា​ការអះអាងរបស់អភិបាលខេត្តកំពង់ឆ្នាំង​គឺពិតជាមានប្រសិទ្ធភាពលើក្រុម​ឈ្មួញដែលបានប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់រហូត​ដល់បុគ្គលមួយចំនួនត្រូវបានជាប់ខ្នោះច្រវាក់​ និងត្រូវបានចំណាយលុយអ​ស់ជាច្រើន​ដើម្បីជាថ្នូរនៅក្រៅឃុំ។​ ប៉ុន្តែទន្ទឹមនោះ​មន្ត្រីជលផលមួយចំនួនដែលបានកាងនៅពីក្រោយជនល្មើសនេសាទខុស​ច្បាប់នោះមិនត្រូវបានចាត់វិធានការដូចអ្វីដែ​លអភិបាលខេត្តបានអះអាងកន្លងមកនោះទេ៕

11081384_1564293250508875_2143113952309577952_n