ប្រធាន​មន្ទីរ​ហិរញ្ញវត្ថុ​ខេត្តកំ​ពង់​ឆ្នាំងអ៊ូ​ជួបកុ​សលល្បី​ខាងពុក​រលួយ

ខេត្តកំពង់ឆ្នាំង​៖  ​មន្ត្រីខេត្ត  និប្រជាពលរដ្ឋ  បានរាយការ​ណ៍មកថា  រយៈពេល​ប៉ុន្មាន​ ឆ្នាំ​មកនេះ  លោក​ប្រធាន​ មន្ទីរ ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត  ឈ្មោះ អ៊ូ ជួប​កុសល  កំពុងតែ​ទទួល​បាន ​នៅ​ភាព​ល្បី​ល្បា​យ​ នៅក្នុង​ចំណោម​ មន្ត្រីរាជ ការ​ទូទាំង​ខេត្ត  ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ ​កឹ​ប​កេង​ថវិកា​របស់ ​មន្ទីរ​ខ្លួន​និង​ការឃុបឃិត​ ជាមួយ​អ្នក​សាង សង់​​សំណង់​ជូន ​មន្ទីរ​អង្គភាព​ជាច្រើន​ នៅក្នុង​ខេត្ត ហើយ​ទទួលបាន​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ក្នុង​មួយឆ្នាំៗ​រហូតដល់​ខ្ទង់​១០០០​លាន​រៀល​។​
​ប្រភព​បាន​ឲ្យ​ដឹងថា លោក​ប្រធាន​មន្ទីរ អ៊ូ ជួប​កុសល គា​ត់​មិនមែន​ត្រឹមតែ​ល្បី​ពី​ខាង​ចេះ​កេះគៀវ​បណ្តា​មន្ទីរ រដ្ឋបាល​ក្រុង​ស្រុក ឃុំ​សង្កាត់ យក​ផលប្រយោជន៍​ជា​ប្រាក់​ទឹកតែ​នោះទេ ដោយ​សូម្បីតែ​​ការចំណាយ​ជាច្រើន​នៅក្នុង​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដែល​រូបគាត់​ជា​ប្រធាន​មន្ទីរ​នោះ​ក៏​គាត់​បាន​កឹ​ប​កេង​អស់យ៉ាង​ច្រើន​ក្នុង​មួយឆ្នាំៗ​ ធ្វើអោយ​មន្ត្រី​ដែល​ធ្វើការ​ជាមួយ​គាត់​កើតការ​ក្តៅក្រហាយ​មិនតិច​ទេ​។
​ប្រភព​បាន​បន្ត​ឲ្យ​ដឹងថា​សម្រាប់​ប្រាក់​រេច្ច​ទ័យ​ឆ្នាំ​២០១៤ ​ចំនួន​៨​ជុំ​ដែល​ដក​មក​ចាយ​ម្តងៗ គឺ​ត្រូវ​លោក​ប្រធាន​មន្ទីរ អ៊ូ ជួប​កុសល ស៊ី​ស្ទើរ​អស់ ដោយ​ថវិកា​ទាំងនោះ​លោក​ប្រធាន​មន្ទីរ​មិនសូវ​បាន​​យកមក​ចំណាយ​ទេ​។ រូបគាត់​រួម​និង​មន្ត្រី​ជំនិត​បានធ្វើ​ឯកសារ​ខ្យល់​ជាច្រើន​ដើម្បី​ស៊ីដាច់​ថវិកា​ដែល​គាត់​យកមក​ចាយ​នោះ​។
ក្រៅពី​ការ​កិបកេង​ប្រាក់​រេច្ច​ទ័យ​លោក​ប្រធាន​មន្ទីរ​រូបនេះ​​ក៏បាន​ស៊ីប្រាក់​សម្រាប់​ការថែទាំ​និង​ជួសជុល​ក្នុង​មួយឆ្នាំៗ​អស់​មិនតិចជាង​៧០​លាន​រៀល​នោះទេ​។
លោក​ប្រធាន​មន្ទីរ អ៊ូ ជួប​កុសល ជា​អនុប្រធាន​គណកម្មា​ធិកា​រ​លទ្ធកម្ម​ខេត្ត រូបគាត់​បានធ្វើ​អោយ​ប្រធាន​មន្ទីរ​ជាច្រើន កើតការ​ក្តៅក្រហាយ​ចំពោះ​ករណី​ដែល​រូបគាត់​បាន​យក​ក្រុម​អ្នកម៉ៅការ​ក្នុងកា​រ​សាងសង់​ឬ​ជួសជុល​ដោយមាន​តម្លៃ​ខ្ពស់កប់ពពក​និង​ការបង្ខំ​ឲ្យ​ប្រធាន​មន្ទីរ​ទាំងនោះ​ទទួលយក​ស​មិ​ទ្ឋិផល​ដែលមាន​តម្លៃ​ថ្លៃ​លើស​ត​ម្លៃ​ធម្មតា​មួយ​គុណ​នឹង​បី​ដង​នៃ​តម្លៃ​ទីផ្សារ​។ ទោះជា​យ៉ាងណា​សម្រាប់​មន្ទីរ​ជាច្រើន​នៅក្នុង​ខេត្តកំពង់ឆ្នាំង នៅតែ​មិន​ហ៊ាន​ប្រឆាំង​តប​​តទៅ​និង​សកម្មភាព​ដ៏​ស្មោគគ្រោក​របស់លោក​ប្រធាន​មន្ទីរ អ៊ូ ជួប​កុសល នោះឡើយ​។
​បញ្ហា​នេះ​ដោយសារតែ​ប្រធាន​មន្ទីរ​ជាច្រើន​គឺ​ចេះតែ​ស៊ូទ្រាំ​ បើ​មិន​ព្រមធ្វើ​តាម​លោក​ប្រធាន​មន្ទីរ អ៊ូ ជួប​កុសល នោះ​មន្ទីរ​របស់​ពួកគាត់​នៅពេល​រត់​ឯកសារ​សម្រាប់​ដក​សាច់​ប្រាក់​ចំណាយ​ផ្សេង​ៗ​និង​ជួប​បញ្ហា​ច្រើន​ដូច្នេះ​ពួកគាត់​ត្រូវតែ​ទទួលយក​ទាំង​បង្ខំ ទោះបី​ពួកគាត់​ដឹងថា​មិន​ត្រឹមត្រូវ​ក៏ត្រូវ​យក​ដែរ​បើ​មិន​យក​គឺ​អត់ ហើយ​និ​ង​មាន​បញ្ហា​មួយចំនួនទៀត​។
​ទាក់ទង​ព័ត៌មាន​នេះដែរ អ្នកយកព័ត៌មាន​ពុំ​អាច​ទំនាក់ទំន​ង​សុំ​ការបំភ្លឺ​ពី​លោក​ប្រធាន​មន្ទីរ អ៊ូ ជួប​កុសល បានទេ​ដោយ​ទូរស័ព្ទ​ចូល​នៅពេល​លើក​ទូរស័ព្ទ​ឮថា​អ្នកកាសែត​សម្ភាសន៍ រូប​គាត់​អះ​អាងថា​ស្តាប់​មិនបាន​ចុច​ទូរស័ព្ទ​បិទ នៅពេល​ទូរស័ព្ទ​ទៅទៀត​គឺ​គាត់​លែង​លើក​ទូរស័ព្ទ​តែម្តង​៕ ​

2015-04-03 16-51-0410915183_1531330827139482_7613819023993433265_n