ប្រធា​នផ្សា​រទួលស​ង្កែពិត​ជាថ្លើម​ធំមែន​ហ៊ានបើ​កឲ្យ​មាន​ល្បែង​ស៊ីសង​​គ្រឿងញៀ​​នពេញ​ម៉ាផ្សារ

វិធានការ​ដាក់​ចេញនូវគោល​​ នយោ​បាយភូ​មិ​​- ​​ឃុំមា​នសុវត្ថិភាព បានធ្វើឲ្យមន្រ្តីអាជ្ញាធរ  និងសមត្ថកិច្ចតាម បណ្តាខេត្ត​- ក្រុង ស្រុក- ខណ្ឌ មួ​យចំនួនយកចិត្តទុក  ដា​ក់​អនុវត្តន៍ឲ្យ​បានដិ​ត  ដល់ដើម្បី  រក្សាសន្តិសុខ សណ្តា​ប់ធ្នា​ប់ស​ង្គម  ធ្វើឲ្យប្រជាពល  រដ្ឋអាចរស់នៅ​  និងប្រក​បរបរចិញ្ចឹម ជី​វិតដោយភាពសុខសាន្ត ​ ។ ប៉ុ​ន្តែ​អាជ្ញាធរ  និងសមត្ថកិច្ចតាមមូលដ្ឋាន មួយចំនួនមិ​នយក​ចិត្តទុ​ក​ ដាក់អនុ វត្តន៍គោលន​យោបាយភូមិ- ឃុំមា​នសុវត្ថិភាព ដោយ​គ្មាន​ការយកចិត្តទុកដាក់ទេ ហើ​យបែរជាបណ្តោយ​ ឲ្យបទល្មើសកើ​តឡើង យ៉ាងពេ​​ញ បន្ទុកដូចជា​ ករណីចោរកម្ម ល្បែងស៊ីសង គ្រឿង​ញៀ​ន ​និងបទល្មើសផ្សេង​ៗជាច្រើនទៀ​ត​ដែលនាំឲ្យប៉ះ ពាល់សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម បណ្តាលឲ្យ​​ប្រជាពលរ​ដ្ឋ មានការភ័យខ្លា​ច​​យ៉ា​ងខ្លាំង ហើយ​គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ទាំង៩ចំណុច មានសា​រៈសំខាន់ខ្លាំងណាស់ ក្នុង​ការរក្សា សន្តិ​សុ​ខ​​ សង្គម តាមរ​យៈការលុបបំបា​ត់ ​បទល្មើសផ្សេងៗ ដូចជាល្បែងស៊ីសង​ គ្រឿងញៀន ​និងអំពើ ពាលា អាវាសែជា​ដើម ។
ជាក់សែ្តងមានសេ​ចក្តី រាយការណ៍​​មក​ថា​កា​រអប់​រំ​ព​ល​រដ្ឋ​ពី​គោល​នយោបាយ​ភូមិឃុំ​មាន​សុវត្ថិភាព​ ម្តេចកើតបើថ្នាក់​ដឹកនាំផ្សារទួលស​ង្កែ
បណ្តោយឲ្យកើត​មានអំពើអសកម្ម​ក្នុងផ្សា​រ​ល្បែ​ងក​ន្ទុយលេខនៅផ្សារទួលសង្កែសង្កាត់ទួលសង្កែខណ្ខឫស្សីកែវ។
ដែលថ្នាក់ដឹកនាំ​ផ្សារដែល​កំពុង​ធើ្វឲ្យពល​រ​ដ្ឋក្តៅ​ក្រ​ហាយក្នុងការចូ​លទៅទិញឥវ៉ាន់ក្នុង​ផ្សារ។
ពួកគាត់បានត្អូញ​តែ្អរថានៅក្នុងផ្សារមាន​វង់​​លែ្ប​ងស៊ី​សងគ្រប់ប្រភេទនិងគ្រឿងញៀនជា​ច្រើន​ប្រភេទកំពុងតែភ្នា​ល់ដាក់លុយយ៉ាងគគ្រឹ​ក​គគ្រេងដោយ​គ្មានវិធាន
ការទប់ស្កាត់និងបង្រ្កាប​ឡើយពីគណៈកម្មា​​​ធិកា​រផ្សា​​រនេះសោះ។
ពលរដ្ឋបានបន្តទៀតថា​ព្រោះការបើកល្បែង​​​ស៊ី​សង​​នេះ​កំពុងតែធើ្វឲ្យពួកភ័យខ្លាចនិងរអាគ្រប់គ្នាៗក្នុងចូល​ទៅទិញរបស់របប
នៅក្នុងផ្សារទួលសង្កែ។
ព្រោះសព្វថៃ្ងនេះនៅក្នុង​ផ្សារទួលសង្កែសម្បូ​​​ណ៌​ទៅ​ដោយ​ចោរឆក់លួចយ៉ាងសាហាវនិងគ្មានវិធានការ​ទប់ស្កាត់ពីលោក
ប្រធានផ្សារឡើយក្នុងកា​របើកលែ្បងស៊ី​សង​​​ដែល​ប​ណ្តា​លឲ្យកើតមានអំពើអស​កម្មក្នុងផ្សារជាពិសេ​សល្បែងកន្ទុ​យលេខ។សារពត៌មាន​យើ​ងមិនអាចទំនាក់ទំន​ងពីគណៈកម្មា​ធិការផ្សា​​​របំភ្លឺបានទេ៕

2015-04-03 16-51-0410915183_1531330827139482_7613819023993433265_n