លោក​មេអធិ​ការស្រុ​កមេមត់​ឈ្មោះ​ប៉េងអេ​ងហាក់​យកស្បែ​កនគរ​បាលកា​ងបទល្មើ​សព្រៃឈើធំជាងគេម៉ា​ខេត្តត្បូង​ឃ្មុំថែ​មទាំង​ឲ្យប្រ​ពន្ឋដើ​រទិញ​ខុសច្បា​ប់ម៉ាសេ​រី

ខេត្ត​ត្បូងឃ្មុំ ៖ សេចក្តីរាយការណ៏ ពីប្រជា​ពលរដ្ឋ​ក៏​ ដូច​ជា​មន្ត្រី​តូចតាច  នៅ​ស្រុក​មេមត់ ​ ឲ្យដឹងថាលោក  ប៉េង អេង​ហាក់  ជា​អធិការ​នគរបាល  ស្រុក​មេមត់   កំពុងតែ​ធ្វើ​ជាខ្នង​បង្អែក  ឲ្យ​​ឈ្មួញ​ឈើ​ប្រណីត​ល្បី​ឈ្មោះ ​ស្រី វណ្ណៈ ដែល​គេ ​និយម​ហៅ  ចែ​ណាក់  រស់នៅ​ភូមិ​មេមត់  ឃុំ​មេមត់  ស្រុក​មេមត់  ខេត្ត​ត្បូងឃ្មុំ  ធ្វើ​ជំនួញ​ឈើ​​យ៉ាង​ពេញ បន្ទុក គ្មាន​សមត្ថកិច្ច​ណា ហ៊ាន​ក្អក​ជាមួយ​គាត់​ឡើយ ។ មូលហេតុ​ដែល​ឈ្មួញ​ឈើ​ភេទ​ស្រី​នេះ​អាច​ធ្វើ​សកម្មភា ព​រកស៊ី​ជួញ​ឈើ ​​ប្រណីត​ក្នុង​អាណា ចក្រ​ខេត្ត​ត្បូងឃ្មុំ​ដោយ​ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប​ត្រូវ បាន​មន្ត្រី​តូចតាច​មួយ​ចំនួន បាន​ខ្សឹប​ប្រាប់​ថា អ្នកស្រី វណ្ណៈ​ ដែល​គេ​និយម​ហៅ ចែ​ណាក់​នោះ​គឺ ជា​ភរិយាជើងល្អ​លោក ប៉េង អេង​ហាក់ អធិការនគរបាល ស្រុក​មេមត់ ហ្នឹង​ឯង ​។
បច្ចុប្បន្ន​ចែ​ណាក់ ក្នុង​ការរកស៊ី ដឹកជញ្ជូន​​ឈើ​ប្រណីតៗ​នាំចេញ​ទៅ​ស្រុក​យួន តាម​ច្រករបៀង ក្នុង​ដែនដី ស្រុក​មេមត់​ដែល​លោក​ប្តី របស់គាត់​គ្រប់គ្រង ដោយ​គ្មាន​ក្រែង​ញញើ​ត​អ្វី​ឡើយ ហើយ​ជាទូទៅ ឈើ​របស់ ចែ​ណាក់ ដឹកជញ្ជូន​មក​ពី ភាគ​ខាងលើ គឺ​មកពី​ខេត្ត​ក្រចេះ ស្ទឹងត្រែងខេត្ត​មណ្ឌលគិរី ទាំង​បេង ធ្នង់ គ្រ​ញូង នាងនួន នាង​ចាប ។​
ប្រជាពលរដ្ឋ​រស់នៅ ក្នុង​ស្រុក​មេមត់ បានឲ្យ​ដឹងថា ក្នុង​១​យប់ៗ មាន​រថយន្ត​ម៉ាក កាមរី​ហើម ស្វិត ឡង់​គ្រីស័រ រថយន្ត ម៉ាក​ស៊ាំ​ង​យ៉ុង និង​រថយន្ត​យី​ឌុប ដឹកឈើ​ប្រណីត​ប្រភេទ​ធ្នង់ និ​ង​ប្រភេទ​នាងនួន មិន​ក្រោម ១៥​ទៅ ២០​គ្រឿង នោះទេ។ ប៉ុន្តែ​សមត្ថកិច្ច គ្រប់​ជំនាញ មិន​ដែល​បង្ក្រាប​នោះ​ទេ ចាំតែ​រាប់​ក្បាល​ឡាន យ​ក​លុយ​ប៉ុណ្ណោះ​។ ​រឿង​ដែល​លោក ប៉េង អេង​ហាក់ បិទ​ភ្នែក​ឬ​ធ្វើ​ជា​បង្អែក ឲ្យ​ប្រពន្ធ​រកស៊ី​ដឹកឈើ​ប្រណីត យ៉ាង​អនាធិបតេយ្យ នាំឲ្យ​មា​ន​ការរិះគន់ ជា​ចំហរ​ថា “​គាត់​ជា​មន្ត្រី​ដែល​ផ្គើន​នឹង​ប្រសាសន៍​សម្តេច​តេជោ ដែល​ណែនាំ​មន្ត្រី​ឲ្យ មុជទឹក​ឲ្យដុះ​ក្អែល កុំ​ឲ្យប្រពន្ធ​លូកដៃ ក្នុង​​ការងារ​ប្តី ដូច​ពាក្យចាស់ លោក​ពោល​ថា ប្តី​ស័ក្តិ​៤ ប្រពន្ធ​ស័ក្តិ​៥”​។
តើ លោក ម៉ៅ ពៅ ស្នងការ​នគរបាល ខេត្ត​ត្បូ​ងឃ្មុំ ទទួល​បាន​ប្រយោជន៍​អ្វីខ្លះ​ពី​លោក ប៉េង អេង​ហាក់ ដែល​កំពុង​ធ្វើ​ជា​ខ្នងបង្អែក ឲ្យ​ប្រពន្ធ​រកស៊ី​ឈើ​ខុសច្បាប់ នោះឡើយ​បាន​ជា​​សម្ងំ​ឈឹង​ធ្វើ​មិន​ដឹង​ចំពោះ​បទល្មើស​ព្រៃឈើ​ដែល​ចែ​ណា​ក់​ប្រ ព្រឹត្ត​ដោយ​មាន​ការការពារ​ពី​លោក ប៉េង អេង​ហាក់ ។ ​ទាក់ទិន​នឹង​សេចក្តី​រាយការណ៍​ខាងលើនេះ សារព័ត៌មានយើង​ មិន​អាច​រក​ការបំភ្លឺ​ពី​លោក ប៉េង អេង​ហាក់ បាននៅឡើយ៕

10928194_1565025163769017_440839781860060513_n