រថ​យន្តព​ណ៍ត្រេ​អ៊ីពាក់ស្លា​កលេខខេ​មរភូមិន្ទ ដឹក​ឈើខុសច្បា​ប់ចូលក្រុ​ងសៀម​រាបដូច​ហែក​ឋិន

សកម្ម​ភាព​ រថយន្តពណ៍​ ត្រេ​អ៊ីពាក់​ស្លាក ​លេខ​ខេមរភូមិន្ទ  ​ដឹក​ឈើ​ ខុស​ច្បាប់​ពី​ ស្រុក​វ៉ារិន​មក​ ក្រុង​សៀមរាប​ រាប់​សិប​ គ្រឿង​នៅ​ពេល​យប់ ​ ​តែ​មិន​មាន​ មន្រ្តី​ជំ​នាញ​  ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ ធ្វើ​ដឹង​ធ្វើ​លឺ​នោះ​ទេ  ដែល​ សកម្ម​ភាព​ ទាំង​នេះ​ហាក់​ ធ្វើ​អោយ​គេ ​សង្ស័យថា មន្ត្រី​ជំ​នាញ  និង​ក្រុម​សមត្ថ​កិច្ច​  ឃុប​ឃិត​គ្នា ប្រ​ព្រឹត្តអំ​ពើ​ពុក​រលួយ ស៊ី​សំ​ណូក​សូក​ ប៉ាន់ ។

យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​ឃុំ​ស្រែណូយ​ ស្រុក​វ៉ារិន​ ខេត្តសៀម​រាប បាន​អោយ​ដឹង​ថា មាន​រថយន្ត​ចង្កូត​ស្តាំពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទរាប់​សិប​គ្រឿងដឹក​ឈើ​លៀនវែងៗសំ​ពីង​សំ​ពោងឥត​ច្បាប់យក​មក​ចែក​ចាយ​អោយ​ដេប៉ូ​លក់​ឈើ​ក្នុង​ក្រុង​សៀមរាប ក្នុង​មួយ​យប់​មិន​ក្រោម​៣០​ជើង​ដោយ​ឆ្លង​កាត់​ស្នាក់​ការ​មេព្រៃឃុំ​ស្រែណូយមួយកន្លែង ស្នាក់់​ការ​មេព្រៃវ៉ារិន​មួយកន្លែង ស្នាក់​ការ​មេព្រៃខ្នារង្វះស្រុក​បន្ទាយ​ស្រី​មួយកន្លែង ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​ស្រុក​បន្ទាយ​ស្រីពីរ​កន្លែង ស្នាក់ការ​បរិស្ថានក្រសួង​នៅ​ក្បាល​ស្ពានក្នុង​ស្រុក​បន្ទាយ​ស្រី ​មួយកន្លែង និង​ស្នាក់​ការ​អង្គការ​បរិស្ថាន​ជាច្រើន​កន្លែងរាប់​មិន​អស់​តាម​ដង​ផ្លូវ ព្រម​ជាមួយគោល​ដៅ​របស់​ប៉ូលីស​សេដ្ឋ​កិច្ច​ជាច្រើន​កន្លែង​ទៀត តែ​សមត្ថ​កិច្ច​ និង​ជំ​នាញ​ខាង​លើនេះបាន​ត្រឹម​តែ​ដាក់​ស្នាក់​ការ​ និង​ប៉ុស្តិ៍យាម​ចាំ​យក​លុយ​តែប៉ុណ្ណោះ។​

ប្រភព​ពី​ពលរដ្ឋ​នៅ​ផ្សារស្រែ​ណូយ ឃុំ​ស្រែណូយ​បាន​លួច​បង្ហើប​អោយ​ដឹង​ថា ក្រុម​រថ​យន្ត​ត្រេអ៊ី​ដឹក​ឈើ​អត់​ច្បាប់​​ខាង​លើ​នេះជា​មន្ត្រី​ប៉ែអឹម​ដែល​មាន​លំ​នៅ​ស្ថាន​នៅ​ឃុំ​ស្រែណូយ​តែម្តងដែល​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា លោក និត ​និង​លោក ណាត។

លោក​ សេងលន នាយសង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ខ្នារង្វះមិន​អាច​សុំ​ការ​បំ​ភ្នឺ​បាន​ទេ ព្រោះ​ទូរ​ស័ព្ទ​ចូល​តែ​លោក​ថា ជាប់​រវល់នៅ​រសៀល​ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៥នេះ។

លោក ខុង​សារ៉ាត នាយរង​ស្តី​ទីសង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រែណូយបាន​ប្រាប់​តាម​ទូរស័ព្ទ​ថា កាល​ពី​ដើម​ខែ​មីនាថ្មីៗនេះ ខាង​ប៉ូលីស មេព្រៃ និង​ខាង​ម៉េ​ប៉ែអឹម​បាន​កោះ​ហៅ​លោក និត និងលោក ណាត មក​ធ្វើ​កិច្ច​សន្យា​ម្តង​រួច​ហើយ ចំ​ពោះ​ការ​រក​ស៊ី​ដឹក​ឈើ​ខាង​លើ​ បន្ទាប់​ខាង​សារព័ត៌មាន​មួយ​ចំ​នួន​បាន​ធ្វើ​ការ​ចុះ​ផ្សាយ។ លោក ខុងសារ៉ាត់​ មិន​បាន​បក​ស្រាយ​ចំ​ពោះ​សំ​នួររបស់​អ្នក​យក​ព័ត៌​មាន​យើង​ដែល​សួរថា ˝បើ​លោក​ប៉េអឹម​ពីររូប​ខាង​លើ​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​សាជាថ្មីតើ​ខាង​មេព្រៃគួរ​មាន​វិធាន​ការ​យ៉ាងណា?˝។នៅ​ម៉ោង​១និង​៨នាទីរសៀលដដែលនេះលោក និត បាន​ប្រាប់​តាម​ទូរស័ព្ទថា លោកកំពុង​ឈាប់​លេង​ប្រដាល់ស្តាប់​មិន​បាន​ ហើយ​ក៏មិន​មាន​ពេល​និយាយដែរ បើ​អ្នក​កាសែត​មាន​ការ​អី​ចាំ​ល្ងាច​លោក​លេង​ប្រដាល់​ចប់​ចាំ​ខល​ទៅ​ម្តង​ទៀត។នៅ​ម៉ោង​១និង​១០នាទីរសៀលដដែលនេះដែរ​ អ្នក​យក​ព័ត៌មាន​យើង​ក៏ពុំ​អាច​សុំ​ការ​បក​ស្រាយ​ពី​លោក ណាត បាន​ទេ ព្រោះ​ទូរ​ស័ព្ទចូល​ត្រូវ​បាន​ភរិយារបស់លោក​លើក​ទទួល​ រួច​ប្រាប់​ថា ប្តី​របស់​គាត់​បាន​ទៅ​ភ្នាល់​ប្រ​ដាល់​បាត់​ហើយ។ពលរដ្ឋ​ខេត្ត​សៀមរាប សំណូម​ពរ​ទៅ​លោក ទាគឹម​សុទ្ធ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើខេត្ត​សៀមរាប និង​ ឯកឧត្តម​ ម៉នសាម៉ុន មេប៉េអឹម​ខេត្តសៀមរាប មេត្តាចាត់ការ​ទៅ​លើ​លោក និត និង​លោក ណាត ផង​កុំ​អោយ​យក​ស្បែក​ជា​មន្ត្រី​ប៉េអឹម​ ប្រើ​រថ​យន្ត​ពណ៍ត្រេអី ពាក់​ស្លាកលេខ​ខេមរភូមិន្ទ​ ដឹក​ឈើ​ខុស​ច្បាប់​បែបនេះ ព្រោះ​វាអាច​ជាកត្តា​បំ​ផ្លាញ​ព្រៃ​ឈើ​ផង ហើយ​វា​អាច​ប៉ះ​ពាល់​ដល់​កិត្តិ​យសកង​រាជ​អាវុធហត្ថ​ផង៕ ដោយ៖ ផ្លុង-រ៉េត

ksnews_03_29032015