ឈ្មួញ​យួនលួ​ចចូលកាប់​ឈើឆ្លើយចោ​ទប្រកាន់​ថាទា​ហ៊ានសឹករ​ងខេត្តមណ្ឌ​លគីរីជាអ្ន​កបើកភ្លើងខៀវឲចូលកា​ប់ព្រៃឈើ​ខុសច្បាប់​ក្នុងទឹក​ដីខ្មែ​រ

មណ្ឌលគិរី ៖ ប្រភព​ព័ត៌​ មាន​ពីប្រជា​ពលរដ្ឋ ​​នៅក្នុង​ស្រុក​កែវ សីមា​​ខេត្ដមណ្ឌ​លគិរី​​ឲ្យ ដឹ​ង​ថា​គេ​ឃើ​ញ មាន​ឈ្មួញ​ជន ​ជាតិ​​យូនបាន លួច​ចូល​​តា​ម ច្រក​របៀង  ​មកកាប់​និងដឹក ជញ្ជូន​ឈើខុស ច្បាប់​ក្នុងភូមិ​សាស្ដ្រ ខេត្ដ​មណ្ឌល គិរី​ជាពិសេស ក្នុងទឹកដី​ស្រុកកែវសី មា​និងស្រុកអូរាំង​គឺ ដោយសារ​ទាហ៊ាន ​បើកដៃឲ្យ​។ប្រភពព័ត៌មាន​បានបន្ដទៀតថា​បើទោះ​បីលោកឃិនម៉េងស្រេងមិនបាន​ចេញមុខ​ចេញមាត់​ផ្ទាល់ក៏ប៉ុន្តែ​មានមន្ដ្រីយោធា​ការពារព្រំដែន​ម្នាក់ឈ្មោះ​សៅរិទ្ធ​គឺជា​កូនចៅ​របស់លោក​ឃិនម៉េងស្រេង​ផ្ទាល់គឺជា​អ្នកបាន​អនុញ្ញាតឱ្យ​ឈ្មួញជនជាតិ​វៀតណាម​លួចឆ្លង​ដែន​ ដោយខុសច្បាប់​នៅតាមច្រក​ របៀង​អមដោយ​ត្រាក់ទ័រ​ និងគោយន្ដ​ ដើម្បីកាប់​និងដឹកជញ្ជូន​ឈើត្រឡប់​ទៅវិញ។ចង់​ឬមិនចង់​គេគួរ​ធ្វើការ​ស៊ើបអង្កេត​មើលថា​តើលោកឧត្ដមសេនីយ៍ ​ផ្កាយ១ឃិនម៉េងស្រេង​មេបញ្ជាការប្រតិបត្ដិការ​សឹករង​ខេត្ដមណ្ឌលគីរី​មានជាប់ពាក់ពាន់​និងការឃុប​ឃឹតបើក​ឲ្យឈ្មួញវៀតណាម​លួចចូលម​កកាប់ឈើក្នុង​អាណាចក្រ​ក្រោមការ​គ្រប់គ្រង​របស់​យោធាខេត្ត​មណ្ឌល​គីរី​មែនឬអត់?​ជាពិសេស​ក្នុងទឹកដីស្រុកកែវសីមា ​និងស្រុកអូរាំង​។។ជាក់ស្ដែង​កាល​ពីប៉ុន្មានថ្ងៃមុននេះ​មានការ​បង្ក្រាប​ឈ្មួញ​ជនជាតិវៀតណាម​៦នាក់​ ដកហូតត្រាក់​ទ័រ១​គ្រឿង​និងរថយន្ដ​បង្កង់៣គ្រឿងខណៈដែល​ពួកគេ​បានព្យាយាមដឹក​ជញ្ជូនឈើ​ចេញពី​ព្រៃការពារ​ស្ថិត​​ក្នុងដែន​អភិរក្សក្នុងភូមិ​សាស្ដ្រស្រុក​កែវសីមា​ដែលប្រតិបត្ដិ​ការ​នេះធ្វើ​ឡើង​ដោយកម្លាំង​អាវុធ​ហត្ថ​​លើផ្ទៃប្រទេស​និងអង្គការ​ អភិរក្ស​ចម្រុះសីមា ។ប្រភ​ពព័ត៌​មានខាងលើ​បានឲដឹង​ទៀតថាក្រោយពី​ការចាប់ខ្លួន​ជន​ជាតិ​យួនទាំ​ងនោះបាន​ឆ្លើយថា​ពួកគេត្រូវ​បានមន្ដ្រីយោធា​ឈ្មោះសៅរិទ្ធ​នៅព្រំដែន​អនុញ្ញាត​ឱ្យចូល​ធ្វើសកម្មភាព​ កាប់​និង​ដឹកជញ្ជូន​ឈើខុសច្បាប់​ ។ទាក់​ទង​ករណីនេះ​គេឃើញ​លោកឃិនម៉េងស្រេង​និយាយប្រាប់​កាសែតថា​ ជនជាតិ​វៀតណាម​ទាំង​៦​នាក់​រួម​នឹង​រថយន្ត​៣​គ្រឿង​និង​ត្រាក់ទ័រ​១​គ្រឿង​បាន​លួច​ចូល​តាម​ច្រករបៀង​ជាប់​ព្រំដែន​ ស្រុក​កែវ​សីមា​ និង​ស្រុក​អូរ​រាំង​ នៅ​ក្នុងភូមិ​សាស្ត្រ​ដែន​អភិរក្ស​ ជីវចម្រុះ​សីមា​កាលពី​ថ្ងៃ​ទី​២៥​ខែ​មិ​នាឡឺ​ដោយ​សា​រវា​ ឆ្លៀត​​ត​ឱកាសពេល​ ដែល​កងកម្លាំង​ជាប់រវល់​ក្នុង​ឱកាស​បើកសម្ពោធ​អគារ​សឹក​រង​ស្រុក​អូរ​រាំង​នោះ​លួចចូល។

khin-meng-sreng1