ដល់​ពេល​ណា​លោក​ស៊ុន ​ចាន់​ថុល​រដ្ឋមន្ត្រី​ក្រសួងពា​ណិជ្ជកម្មចា​ត់វិធានកា​រលើប្រធានមន្ទី​រពាណិជ្ជកម្ម​ខេត្តកំពង់​ស្ពឺប្រព្រឹត្តអំពើពុករលួ​យជាប្រព៍ន្ធ

ប្រភពពី ​មន្ត្រីរាជការ​នៃ​មន្ទី រ​ពាណិជ្ជកម្ម ​ខេត្តកំពង់ស្ពឺ​បាន​ ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល  សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាងតិច​ពី ​២០០​ទៅ​៣០០​លាន​ រៀល​ដោយ​គ្មាន​ញញើត ​អ្វី​ទាំងអស់​។ លោក ញិ​ល  សំបូរ និង​បក្ខពួក​កិប កេង​ភាគច្រើន​ ទៅលើ​ប្រាក់​ ចំណាយ​ក្នុង​ជំពូក​៦០  ជំពូក ៦១​និង​៦២  និង​មួយផ្នែក​នៃ​ការចំណាយ​ ក្នុង​ជំពូក​៦៤ សូម្បីតែ​ថវិកា​ សម្រាប់​ជួសជុល​រ ថយន្ត​និង ​ចំណាយ​លើ​សម្ភារៈ​ការិយាល័យ​ក៏​លោក ញិ​ល សំបូរ និង​បក្ខពួក​លេប​ត្របាក់​ដែរ​។ បញ្ហា​នេះ​មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​ត្រូវ​ចុះទៅពិនិត្យ​ដោយផ្ទាល់​ដើម្បី​រក​ឲ្យ​ឃើញ​ការពិត ព្រោះ​កន្លងមក​ក្រុមអធិការកិច្ច​ក្រសួងពាណិជ្ជកម្ម​មិនសូវ​យកចិត្តទុកដាក់​ស៊ើបអង្កេត​ករណី​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​តាម​បណ្តា​ខេត្ត​នានា​ប្រព្រឹត្ត​អំពើពុករលួយ​នោះទេ​។ ជាពិសេស​លោក ស៊ុន ចាន់ថុល ដែលជា​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​មិនគួរ​បណ្តោយ​ឲ្យ​មន្ត្រី​ពុករលួយ​ដូចជា​លោក ញិ​ល សំបូរ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​ទ្បើ​យ​។

ល្មម​ដល់ពេល​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ចាត់វិធានកា​រលើ​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ស្ពឺ​ដែលសំបួរ ​រឿងអាស្រូវ​ពុករលួយ​របស់​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ស្ពឺ​ឈ្មោះ ញិ​ល សំបូរ ជា​សាធារណៈ​។ បន្ទាប់ពី​មានពត៍មានចុះ ផ្សាយ​អត្ថបទ​នេះ​ជា​សាធារណៈ​រួចមក ស្រាប់តែ​មានប្រតិកម្ម​ពី​ជនអនាមិក​ដែល​ទំនងជា​មន្ត្រី​ក្រសួងពាណិជ្ជកម្ម​លើក​ទ្បើង​ថា “​ឯកឧត្តម ស៊ុន ចាន់ថុល ពិតជា​មិន​ពាក់ព័ន្ធ​នៅក្នុង​អំពើពុករលួយ​ណាមួយ​ដូចដែល​បាន​ចោទប្រកាន់​ក្នុង​សារព័ត៌មាន​របស់លោក​នោះ​ទ្បើ​យ​”​។ លោក ស៊ុន ចាន់ថុល មិន​ជាប់​ពាក់ព័ន្ធ​អំពើ​ពុករលួយ​ជាមួយ​លោក ញិ​ល សំបូរ ទេនោះ​គួរ​ចាត់វិធានការ​លើ​លោក ញិ​ល សំបូរ ជាបន្ទាន់​ ​។​

ថ្មីៗ​នេះ​ប្រភពពី​មន្ត្រីរាជការ​នៃ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ស្ពឺ​បាន​លាតត្រដាង​ពី​អំពើពុករលួយ​របស់លោក​ញិ​ល សំបូរ ក្នុង​តំណែង​ជា​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ហើយ​ឃុបឃិត​ជាមួយ​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ចាប់តាំងពី​បាន​ទ្បើង​កាន់តំណែង​ជា​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ស្ពឺ​ពេលណា​លោក ញិ​ល សំបូរ បាន​ឃុបឃិត​ជាមួយ​កូនប្រសា​របស់ខ្លួន​ដែលជា​អនុប្រធាន​មន្ទីរ ហើយ​រៀបចំ​បណ្តាញ​ពុករលួយ​យ៉ាងរឹងមាំ កេងប្រវ័ញ្ច​ថវិការដ្ឋ​តាម​គ្រប់​រូបភាព​គ្មាន​ញញើត​អ្វី​ទាំងអស់​។ បញ្ហា​នេះ​បើ​មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​ចង់ដឹង​ការពិត​សូម​ចុះទៅ​សាកសួរ​មន្ត្រីរាជការ​ក្នុង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តកំពង់ស្ពឺ ប្រាកដជា​ដឹង​ការពិត ហើយ​កុំ​ខំ​ជួយ​បិទបាំង​ភាព​ព្រងើយកន្តើយ​របស់លោក​រដ្ឋ​មន្ត្រី ស៊ុន ចាន់ថុល ដោយ​ខ្វះ​ការពិចារណា​។

ស៊ុន-ចាន់ថុល1-420x288