ប្រជាសហគ មន៍ភូមិប៉ាតាង ដែលមាន ជម្លោះដីធ្លីជាមួ យក្រុមហ៊ុន៧មករា ផារី បានបញ្ជាក់ ថាពួកគាត់គ្មាន ជំនឿលើ អាជ្ញាធរ ក្នុងការដោះ ស្រាយជម្លោះដីធ្លី របស់ពួកគាត់ទេ ហើយបញ្ហាសំខាន់ គឺក្រុមហ៊ុនត្រូវ បញ្ឈប់ជា បន្ទាន់នូវ សកម្មភាព ឈូសឆាយដី ព្រៃសហគមន៍ ។ លើសនេះទៅទៀត ប្រជាពលរដ្ឋ បានអំពាវនាវឲ្យ ក្រសួងម ហាផ្ទៃនិង អាជ្ញាធរជាតិដោះ ស្រាយទំនាស់ដី ធ្លីដែលមានលោក ប៊ិន ឈិន ជាប្រធានជួយ រកដំណោះស្រាយ ដល់ពួកគាត់ ឲ្យបានទាន់ ពេលវេលា ដើម្បីកុំឲ្យក្រុមហ៊ុន ៧មករាផារី ធ្វើអ្វីៗតាមអំពើចិត្តទៀត។ករណីក្រុមហ៊ុន៧មករាផារី ប្រើអំណាចឆក់ប្លន់ដីធ្លីប្រជាពលរដ្ឋនៅភូមិប៉ាតាង ឃុំសេសាន ស្រុកអូរយ៉ាដាវ បានធ្វើឲ្យប្រជាសហគមន៍ប្រមូលផ្តុំគ្នាតវ៉ាជាបន្តបន្ទាប់ ហើយនៅថ្ងៃអង្គារ ទី៣១ ខែមីនា ស្អែកនេះមន្ត្រីអាជ្ញាធរនឹងកោះហៅប្រជាពលរដ្ឋដើម្បីដោះស្រាយ។ កាលពីថ្ងៃទី ២៨ ខែ មីនា ឆ្នាំ២០១៥ សមាជិកសហគមន៍ភូមិប៉ាតាង ដែលមានគ្នាប្រមាណ១០នាក់បានចុះពិនិត្យមើលព្រៃឈើដែលក្រុមហ៊ុន៧មករាផារី ឈូសឆាយបន្ទាប់ពីពួកគាត់រកឃើញថាមានកម្មករជនជាតិយួនរាប់សិបនាក់បានប្រើប្រាស់គ្រឿងចក្រឈូសឆាយរំលំដើមឈើនិងប្រមូលយកឈើមានតម្លៃក្នុងព្រៃស្រោងដែលអ្នកភូមិអភិរក្សទុកសម្រាប់កូនចៅជំនាន់ក្រោយ។ តំណាងសហគមន៍ភូមិប៉ាតាង បានឲ្យដឹងថាឈើមូលរាប់ពាន់ដើមត្រូវក្រុមហ៊ុន៧មករាផារីឈូសឆាយរំលំនិងបន្សល់ទុកនូវក្នុងព្រៃ ជាហេតុធ្វើឲ្យប៉ះពាល់ដល់បរិស្ថានធម្មជាតិក៏ដូចជាការរស់នៅរបស់ពួកគាត់យ៉ាងពេញបន្ទុក។ ប្រជាពលរដ្ឋបានរិះគន់ថាទាំងលោក ថង សាវុន អភិបាលខេត្តរតនគិរី និងលោក ម៉ា វិចិត្រ អភិបាលស្រុកអូរយ៉ាដាវ តែងចេញមុខការពារផលប្រយោជន៍ក្រុមហ៊ុន៧មករាផារី ។ ក្រុមមន្ត្រីសិទ្ធិមនុស្សនៅខេត្តរតនគិរី បានអំពាវនាវឲ្យមន្ត្រីរដ្ឋបាលព្រៃឈើនិងមន្ត្រីបរិស្ថានខេត្ត ចុះពិនិត្យនិងចាត់វិធានការទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើដែលបង្កទ្បើងដោយក្រុមហ៊ុន៧មករាផារីជាបន្ទាន់។ ជាពិសេសលោក អ៊ុក រ៉ាប៊ុន ជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាលោក ឆេង គឹមសុន អគ្គនាយករដ្ឋបាលព្រៃឈើត្រូវចាត់វិធានការទប់ស្កាត់សកម្មភាពរបស់ក្រុមហ៊ុន៧មករាផារី ព្រោះក្រុមហ៊ុននេះកំពុងបំពានលើអាជ្ញាប័ណ្ណរបស់រាជរដ្ឋាភិបាលយ៉ាងទទឹងទិស។ ជាពិសេសលោក អ៊ុក រ៉ាប៊ុន និងលោក ឆេង គឹមសុន ត្រូវចាត់វិធានការលើលោក វង្ស សុកសិរី មេរដ្ឋបាលព្រៃឈើខេត្តរតនគិរីជាបន្ទាន់ ព្រោះមន្ត្រីរូបនេះមិនដែលចាត់វិធានការទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើ ៕
Recent Comments