លោក​ស្រីប្រធា​នមន្ទី​រប្រៃស​ណីយ៍​ខេត្តតា​កែវ ម៉ម​សាវីកំពុង​ប្រព្រឺត្ត​អំពើពុករ​លួយមិ​នញ​ញើតនឺ​ងអង្ក​ភាពប្រ​ឆាំងអំ​ពើពុក​រលួយ

តាកែវ៖ អស់រយៈ ពេលជាច្រើន ឆ្នាំលោក ស្រីប្រធានមន្ទីរ ប្រៃសណីយ៍ខេត្ត តាកែវ ម៉ម សុវី  ត្រូវបាន មន្ត្រីក្នុង មន្ទី រអះអា  ងថា លោក ស្រីប្រធាន មន្ទីររូបនេះ កាក់កប  និងទទួល  បានផលប្រយោជន៍  យ៉ាងច្រើនពី ការប្រព្រឹត្តិអំពើ ពុករលួយ កឹបកេង ថវិកាជាតិក្នុង មួយឆ្នាំៗមិនតិចជាង ១០០លានរៀលទេ ។

តាម ប្រភពបានឲ្យដឹងថា  ហើយថវិកាស្ទើរ តែទាំងស្រុង ដែលលោកស្រី ប្រធានមន្ទីរ បានកឹបកេង នាពេលកន្លង មកគឺបានធ្លាក់ ចូលកណ្តប់ដៃ  របស់គាត់ និងមួយផ្នែក ត្រូវ បែងចែក ទៅឲ្យលោកអនុប្រធាន មន្ទីរ ស្រី សារឿន  រួមនិង លោកប្រធាន ការិយាល័យរដ្ឋបាល  ចាន់ ហេង ។ សម្រាប់ម ន្ត្រីដទៃទៀតដែល  បានបំរើការងារ នៅក្នុង មន្ទីរនេះ គឺ  កំរទទួល បានផលប្រយោជន៍ ណាស់ក្រៅ តែពីប្រាក់បៀវត្សរ៍របស់ខ្លួនបន្តិចបន្តួច។

តាមប្រភពបានឥឲ្យដឹងថា ចំពោះថវិកាដែលលោកស្រីប្រធានមន្ទីរកឹបកេងនាពេលកន្លងមកក្នុងនោះគឺប្រាក់ចំណាយសម្រាប់ការងាររដ្ឋបាល ការចំណាយលើ ការទទួលភ្ញៀវជាតិប្រាក់សោហ៊ុយទូទាត់ក្នុងប្រទេស ប្រាក់ខែមន្ត្រីជាប់កិច្ចសន្យា។ នៅមុនពេលដែលរាជរដ្ឋភិបាល បានឲ្យមន្ត្រីក្រសួងប្រៃសណីយ៍ បើកប្រាក់ខែតាម ប្រព័ន្ធធនាគារនោះគឺលោកស្រីប្រធានមន្ទីរ ម៉ម សាវី បានកឹបកេងស៊ីប្រាក់ខែមន្ត្រីចំនួន៥រូបដែលមិនមកធ្វើការ ប៉ុន្តែក្រោយពីបើកប្រាក់ ខែតាមប្រព័ន្ធធនាគារ និងដោយអង្គភាពប្រឆាំងអំពើពុករលួយមានការរឹតបន្តឹងខ្លាំងលើករណីមន្ត្រីខ្មោចនៅតាមក្រសួងស្ថាប័ន ទើបលោកស្រីប្រធាន មន្ទីរបង្ខំឲ្យមន្ត្រី ទាំង៥រូបមកបំពេញ ការងារវិញ។ ចំណែកមន្ត្រីទាំង៥រូបនោះដែលមិនដែលចូលធ្វើការសោះ គឺមាន៣រូបបានមកចូលធ្វើការវិញដូចជាលោក អ៊ុក ពល លោក ម៉ៅ សាវី លោក ឃុន សេង ហើយ២រូបទៀតមានលោក យុង សុធា និងលោកស្រី មាស សើ ដោយបានសុំព្យួរឈ្មោះ។

សម្រាប់ទឹកប្រាក់ដែលស្រីប្រធានមន្ទីរ ម៉ម សាវី បានកឹបកេងនោះគឺប្រាក់រដ្ឋបាលក្នុងមួយឆ្នាំៗដោយគាត់បានស៊ីដាច់មិនតិចជាង៣លានរៀល ប្រាក់ជំពូក៦២មិនតិច ជាង៦លានរៀល ប្រាក់សំរាប់ថែទាំនិងជួសជុល២០ទៅ៣០លានរៀល ប្រេងឥន្ទៈមួយចំនួន រួមនិងផលប្រយោជន៍បុគ្គលិកមួយចំនួនទៀតនៅក្នុងជំពូក៦៤ ដូច្នេះបូករួម ក្នុងមួយឆ្នាំៗ គឺលោកស្រីប្រធានមន្ទីររូបនេះទទួលបានប្រាក់ពីការកឹបកេងខាងលើមិនតិចជាង១០០លានរៀល។ ទោះបីខ្ទង់ចំណាយសម្រាប់ មន្ទីរប្រៃសណីយ៍ ខេត្តតាកែវ មានទឹកប្រាក់តិចហើយមន្ត្រីរាជការដែលបំពេញការងារសរុបមិនដល់២០នាក់ផងនោះ។ ដោយសារតែមាការកឹបកេង ប្រព្រឹត្តិអំពើពុករលួយនោះ បានធ្វើ ឲ្យលោកស្រីប្រធានមន្ទីរមានជីវភាពល្អប្រសើរជាងមន្ត្រីជាច្រើនទៀតនៅក្នុងមន្ទីរ។

ហើយកន្លងទៅគឺគេបានឃើញក្រុមអធិការកិច្ចនិងសវនកម្មតែងតែនាំគ្នាចុះធ្វើការត្រួតពិនិត្យការចំណាយជាបន្តបន្ទាប់នៅក្នុងមន្ទីរនេះ ប៉ុន្តែក្រុមទាំងនេះពុំដែល រកឃើញចំណុចអវិជ្ជមានរបស់លោកស្រីប្រធានមន្ទីរនិងបក្ខពួកទេ។
តាមមន្ត្រីបានឲ្យដឹងថាប្រសិនបើក្រុមអធិការកិច្ចឬសវនកម្មចង់ដឹងការពិតពីការចំណាយត្រឹមត្រូវឬមិនត្រឹមត្រូវនៅចំណុចណាមួយរបស់មន្ទីរប្រៃសណីយ៍នោះគឺគួរតែពិនិត្យឯកសារចំណាយឲ្យបានច្បាស់លាស់និងហៅមន្ត្រីសួរជាសំងាត់ម្តងមួយៗនឹងដឹងការពិតជាមិនខាន់។ ហើយសម្រាប់លោកស្រីប្រធានមន្ទីរនិងបក្ខពួករបស់គាត់គឺតែងតែធ្វើការលាក់បាំងនៅឯកសារចំណាយ ដោយបុគ្គលិកភាគច្រើនគឺមិនបានដឹងពីការចំណាយទេ។

8446