លោ​ក អាំ​ ផ​ល្លីន ​ក្រាន់​តែ​មានមុខងា​រជាទី​ប្រឹក្សា​សម្តេច ​ហេង សំរិ​នប្រធានរ​ដ្ឋសភាសោះ​​ហ៊ានប្រើ​អំណាច​រំលោ​ភយក​ដីរដ្ឋធ្វើជា​កម្មសិ​ទ្ធគ្មាន​ញញើត​ច្បាប់

កំពតៈ ​លោក​ អាំ​ ផល្លីន​​ ដែល​គេ​ដឹង​ថា​​ មាន​តួ​នាទី ​ជា​ទី​ប្រឹក្សា​សម្តេច​ហេង ​ សំរិន​និង ​លោក​  ជឹម​ ផល្លា​  ដែល​ជា​អភិ បាល​រង​ ខេត្ត​កំពត​កំពុង​ធ្វើ​ សកម្មភាព​ឈួស ​ឆាយ​ដី​ព្រៃ​របស់ ​​រដ្ឋ​ដែល​ស្ថិត​នៅ​ តំបន់​វាល​ឈើ​ត្រាវ​ ក្នុង​ភូមិ​ព្រៃ​ផ្តៅ​​ ឃុំ​​ត្រ​ពាំង​​ ភ្លាំង​ស្រុក​ ឈូក​ខេត្ត​កំព ត​បាន​រង​ការ​ឈួស​ឆាយ​​ យ៉ាង​អាណា​ធិប​​តេយ្យ​​​ ពី​សំ​ណាក់​​ក្រុម ​​ហ៊ុន​ឯក ជន​មួយ​​ ដែល​​គេ​ស្គាល់ ​ថា​​មេ​ក្លោង​ធំ​ឈ្មោះ​  អាំ ​ផល្លីន ​មាន​មុខ ​ងារ​​ជា​ទី​ប្រឹក្សា​សម្តេច​  ​ហេង ​សំរិន ​ប្រធាន​រដ្ឋសភាកម្ពុជា ​បានឃុបឃិត គ្នាជាមួយអភិបាល​រង ខេត្ត​កំពត​លោក ជឹម ផល្លា​ កំពុងតែប្រើ​ប្រាស់អំណាច ផ្តាច់ការ​ឈួសឆាយ ដីរ​ដ្ឋមក ​ធ្វើ​​ជាកម្មសិទ្ធិផ្ទាល់ ខ្លួនដោយមិនញញើត ច្បាប់ឡើយ។

ករណីឈួសឆាយដីព្រៃរបស់​រដ្ឋដែលដឹកនាំដោយលោកអាំ ផល្លីន និងអភិបាល​រងខេត្ត​កំពត​លោក ជឹម ផល្លា​នោះគេមិនដឹងថា ក្នុង​ដំណាក់កាលនេះហើយ​ស្របពេលដែលសម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែនកំពុងតែធ្វើ​ការ​កែទម្រង់ស៊ីជម្រៅនិងដុសក្អែលមន្រ្តីក្រោមឱវាទរបស់ខ្លួន​ដែលពាក់ព័ន្ធការយកអំណា​ច​តួ​នាទី​ទៅប្រើ​ប្រាស់​ដើម្បីប្រយោជន៍ផ្ទាល់ខ្លួននោះហើយ​ដែលធ្វើ​ឲ្យ​គណបក្សប្រជា​ជន​ធ្លាក់​​​ស​ម្លេ​ងឆ្នោ​តរហូត២០កៅអី ដោយសារមន្រ្តីថ្នាក់ក្រោមធ្វើ​ព្យុះធ្វើ​ភ្លៀងនាពេល​កន្លង​​មក​។

ជាក់ស្តែងដូចករណី អាំ ផល្លីន មានមុខងារ​ជាទីប្រឹក្សាសម្តេចហេង សំរិនប្រធានរដ្ឋស​ភាកម្ពុជា​បានឃុប ឃិតគ្នាជាមួយអភិបាល​រងខេត្ត​កំពត​លោក ជឹម ផល្លា​ប្រើ​ប្រាស់អំ​ណា​ចការ​ជួលពលរដ្ឋស៊ីឈ្នួលពី៣០ទៅ៤០នាក់ប្រដាប់ដោយជំពាមកៅស៊ូ ពូថៅ និង​កាំបិតផ្គាក់ប្រើអំពើហិង្សាលើមន្ដ្រីនគរបាលប៉ុស្ដិ៍អង្គការសង្គមស៊ីវិល​និងអ្នកសារព័ត៌​មាន​កា​លពី​​ពេលថ្មី​ៗប្រមាណ​១០​នាក់ ដែលធ្វើដំណើរតាមគោយន្ដកន្ដ្រៃឆ្ពោះទៅតំ​បន់​នោះ ។

ផ្ទុយទៅវិញសព្វថ្ងែនេះអាំ ផល្លីនដែលមានងារជាទីប្រឹក្សា​និងអភិបាលរងខេត្តកំពត​ម្នាក់​​ទៀតគឺលោក ជឹម ផល្លា​​​រងការចោទថា ពួកគេកំពុងតែធ្វើ​នំអត់​ម្សៅ​ឈួ​​ស​ឆា​យ​ដីរបស់រដ្ឋ​នៅតំបន់នេះឲ្យ​ស្អាតរួចរាល់ហើយដើម្បីលួចធ្វើ​បណ្ណកម្មសិទ្ធិឲ្យ​បានត្រឹម​ត្រូវនិងត្រៀមលក់ទៅក្រុមហ៊ុនវិនិយោគផ្សេងទៀត។ដូច្នោះរឿងអីដែលពួកគេមិនហានចំណាយលុយទិញពលរដ្ឋស៊ីឈ្មួលមកបង្រ្គប់កិច្ចដើម្បីទទួលបានផលប្រយោជន៍ដាក់ហៅប៉ៅផ្ទាល់ខ្លួនទៅវិញ។

យោងតាមសេចក្តីរាយការណ៍ពីខេត្តកំពតឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានស្ដីពី​សកម្មភាព របស់ក្រុមហ៊ុនមួយ កំពុងតែឈូសឆាយដី ព្រៃនៅតំបន់ខាងលើនោះ  មន្ដ្រី​អង្គ​ការក្រៅ​រដ្ឋាភិបាល និងអ្នកកាសែតមួយចំនួនបានធ្វើ​ដំណើរទៅកាន់តំបន់នោះ ដោយមានការសុំ អនុញ្ញាតពីអាជ្ញាធរ ខេត្ដ និងអាជ្ញាធរស្រុក ក្នុងគោលបំណងទៅ យក​ព័ត៌មាននិងចង់ដឹង ថាតើក្រុមហ៊ុន ដែល កំពុងឈូសឆាយដីព្រៃ មានច្បាប់និងប៉ះ​ពាល់ដល់ដីប្រជាពលរដ្ឋដែរឬយ៉ាងណានោះ ។ប៉ុន្តែធាតុពិតកម្លាំងសម្ងាត់របស់​លោក អាំ ផល្លីននិងលោកជឹម ផល្លា​អភិបាលរងខេត្តកំពសុទ្ធតែជួលប្រជាពលរដ្ឋ​ឲ្យ​មក​រារាំង​ទៅវិញនិងបានដាក់ដើមឈើកាត់ ផ្លូវ មិនឱ្យទៅរួច ហើយថែមទាំងបាញ់ជំពាម និងប្រើពូថៅ កាំបិតផ្គាកគំ​រាមប្រើអំពើហិង្សាទៅវិញ។

មន្រ្តីអង្គការសង្គមស៊ីវិលដែលចុះអង្កេតតំបន់នោះនិងអាជ្ញាធរមូលដ្ឋាន​បញ្ជាក់ថា «ម្ចាស់​ក្រុមហ៊ុន ដែលកំ​ពុង​ឈូសឆាយដីព្រៃ នៅតំបន់នោះ ឈ្មោះអាំ ផល្លីន ទីប្រឹក្សា សម្ដេចប្រធាន​រដ្ឋសភា​ហេង សំរិន និងអភិ បាលរងខេត្ដកំពត ម្នាក់ឈ្មោះជឹម ផល្លា ។ប៉ុ​ន្តែរហូតមកដល់ពេលនេះគេមិនដឹងថា​ ករណីរំលោភយកដីព្រៃរដ្ឋនោះពួកគេ​អាច​កាង​និងហ៊ុំព័ទ្ធតាមអំពើចិត្តដល់ពេលណាទេ ព្រោះសព្វថ្ងែរដ្ឋាភិបាលកម្ពុជាធ្លាប់បាន​ប្រកាសហើយថា បុគ្គលណាហានរំលោភយកដីរដ្ឋនោះមិនថា ពាក់សក្តិឬផ្កាយ​ពេញ​មេឃក៏ដោយ​ឲ្យ​តែខុសច្បាប់នឹងត្រូវផ្តន្ទាទោសតាមច្បាប់។ដូច្នោះ​​ដោយសារតែសព្វ​ថ្ងែនេះ​រាជរដ្ឋាភិបាលកំពុងតែដកហូតដីសម្បទានពីក្រុមហ៊ុន​ដែលទទួលសិទ្ធិទៅមិនធ្វើ​ការ​​អ​ភិវឌ្ឍ​​ន៏នោះនឹងដកយកមកចែកជូនពលរដ្ឋកាន់​កាប់​ត្រឹម​ត្រូវតាម​ច្បាប់​ភូមិ​បាល​វិញ​ហើយចំណែកអ្នករំលោភដីរដ្ឋនឹងប្រឈមចំពោះ​មុខច្បាប់ជាមិន​ខានឡើ​យ៕

10951104_1573456962902551_8468946233862707016_n