ខេត្តពោធិ៍ សាត់៖ ប្រជាពលរដ្ឋ ជាច្រើនជាពិសេស ឈ្មួញរកស៊ី ដឹកទំនិញតាមបណ្ដោយ ផ្លូវជាតិលេខ៥ បានសម្ដែង រិះគន់ និងរអ៊ូថា សមត្ថកិច្ចចម្រុះ ដែលមាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ និងនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចរួមន គរបាលចរាចរណ៏ជើងគោក នៃស្នងការដ្ឋាននគរបាល ខេត្តពោធិ៍សាត់ បានដាក់កុងត្រូល ជជុះគាប ស៊ីលុយ ពីប្រជាពលរដ្ឋអ្នក រកស៊ីតូចតាចដោយយក តម្លៃទ្វេរ១គុណ១០ ។ កម្លាំង នគរបាលខាងលើ ត្រូវបានគេអះអាងថា កំពុងយកឈ្មោះអភិបាល ខេត្តពោធិ៍សាត់លោក ម៉ៅ ធនិន និង ព្រះរាជអាជ្ញាផង ដែរ ដើម្បីគំរាមទារប្រាក់ ពីឈ្មួញរកស៊ី។
សេចក្ដីរាយការណ៏បន្តរិះគន់យ៉ាងខ្លាំងចំពោះកម្លាំងប៉ូលិសនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដែលមានប្រធាន ជាឧត្តមសេនីយ៍ ជា សុមេធិបានដាក់កូនចៅក្រោមឱវាទចុះមកកាន់ទឹកដីខេត្តខេត្តពោធិ៍សាត់ដើម្បីឃ្លាំមើលនិងបង្ក្រាបបទល្មើសទូទៅដែលជាប់ពាក់ព័ន្ធនិងបទល្មើសសេដ្ឋកិច្ច ។ ក្រុមអ្នករកស៊ីដឹកទំនិញតាមបណ្តោយផ្លួវជាតិលេខ៥ បានរៀបរាប់ប្រាប់បន្តអោយដឹងថា កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងដែលចុះបេសកកម្មមកកាន់ទឹកដី ខេត្តពោធិ៏សាត់ដឹកនាំដោយនាយការិយាល័យនៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួង មហាផ្ទៃ លោកវរៈសេនីយ៍ឯក ទូច យុទ្ធា ត្រូវបានប្រជាពលរដ្ឋរិះគន់ និង ចោទថា ដាក់កុងត្រូលជជុះដេញប្រមាញ់ស្ទាក់ចាប់រថយន្តដឹកទំនិញ ជាពិសេសរថយន្តដឹកផល អនុផលព្រៃឈើ ជំរិតទារប្រាក់។ ប្រភពបន្តថា ប្រជាពលរដ្ឋអ្នករកស៊ីដឹកសត្វគោ ក្របី មាន់ ទា ជ្រូកនិងទំនិញផ្សេងៗជាច្រើនទៀត ត្រូវឈប់ចូលបង់លុយអោយប៉ូលិសដែលឈរជើងនៅគល់ស្ពានផ្លូវជាតិលេខ៥ស្ថិតក្នុងភូមិសាស្រ្តភូមិមាន់ចែសង្កាត់រលាបក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់ ខាងលើដោយមិនអាចចៀសផុត
ឡើយ។ប្រភពខាងលើបានអះអាងបន្តថាកម្លាំងចម្រុះនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខាងលើនេះ ការបង្ក្រាបមានតិចតួច ស្ទើរតែអត់ក៍ថាបាន ហើយគេបង្ក្រាបតែចំពោះរថយន្តណាដែលមិនបានបង់ប្រាក់ប៉ុណ្ណោះ។បច្ចុប្បន្នក្រុមចម្រុះនេះកំពុងតែដាក់កុងត្រូល ជជុះ ស្ថិតក្នុង គោលដៅជាចំណុចរសើបមួយសម្រាប់ការអូសទាញនៃការគាំទ្រការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ ក៍ដូចជាបោះឆ្នោតសភា នីតិកាលទី៦ នាពេលខាងមុខ។កន្លងមក សម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានព្រមានដល់កងកម្លាំងប្រដាប់អាវុធ ដែលប្រាស់ចាកពីគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការសម្រួលចរាចរណ៍រកស៊ីចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋ ដោយហាមមិនអោយមានការដាក់កុងត្រូលជជុះ។ទោះយ៉ាងណាមន្ត្រីនគរបាលនៅចំណុចខាងលើបានបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋ៕
Recent Comments