ល្បែងស៊ី​សងខុស​ច្បាប់តើ​តពេញ​បន្ទុក​នៅក​ណ្តាល​ក្រុង​តា​ខ្មៅនិ​ងស្រុ​កស្អាង និ​ងស្រុក​កោះធំ​សមត្ត​កិច្ចមិន​បង្រ្កាបពី​ព្រោះ​ប៉ះពា​ល់ឆ្នាំង​បាយ

ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​ស្អាង ខេត្តកណ្តាល បាន​ឲ្យ​ដឹងថា​នៅក្នុង​មូល​ដ្ឋាន​របស់​ពួកគាត់​មេ​កន្ទុយលេខ​ធំៗ​មាន​ជាច្រើន​នាក់​ដូចជា​ឈ្មោះ ឈន​,​ឈ្មោះ រឹក​,​ឈ្មោះ ប៉ូ​ទ្បូ និង​ឈ្មោះ លោកគ្រូ តិច​លៀង ជាដើម ហើយ​មិនដែល​ឃើញ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់​វិធានការ​ទប់ស្កាត់​នោះទេ​។ ចំណែក​មេ​កន្ទុយលេខ​នៅ​ស្រុក​កោះធំ​មានដូចជា​ឈ្មោះ សុខា​ទ្បៅ , ឈ្មោះ វណ្ណា ជាដើម ពួកគេ​បើក​កត់​កន្ទុយលេខ​ទ្រង់ទ្រាយ​ធំ​ជា​យូរ​មកហើយ​ពុំមាន​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​បង្ក្រាប​ទាល់តែសោះ​។ ជាងនេះទៅទៀត​តាម​ការអះអាង​របស់​មេ​កន្ទុយលេខ​ដូចខាងលើ​បាន​ឲ្យ​ដឹងថា​ពួកគេ​បង់លុយ​ឲ្យ​សមត្ថកិច្ច​ប្រចាំខែ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​ដូច​សព្វថ្ងៃនេះ​។

ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​តាខ្មៅ ស្រុក​ស្អាង និង​ស្រុក​កោះធំ ខេត្ត​កណ្តាល កំពុង​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម ព្រោះ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​មិន​យក​ចិត្តទុកដាក់​អនុវត្តន៍​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះទេ​។ ចំណែក​លោក អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល​និង​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្តាល ក៏​មិន​យកចិត្តទុកដាក់​ចំពោះ​សេចក្តី​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​ជុំវិញ​បញ្ហា​អសន្តិសុខ​សង្គម​នោះទេ ហើយ​បណ្តោយ​ឲ្យ​បទល្មើស​កើត​ទ្បើង​ឥតឈប់ឈរ​។ សព្វថ្ងៃនេះ​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ដូចជា​កន្ទុយលេខ ភ្នាល់​បាល់ទាត់ បញ្ជល់មាន់ និង​បៀ​អាប៉ោង កំពុង​កើត​ទ្បើង​យ៉ាង​ពេញបន្ទុក​នៅក្នុង​ក្រុង​តាខ្មៅ ស្រុក​ស្អាង និង​ស្រុក​កោះធំ ព្រោះ​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ​។​

​ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុង​តាខ្មៅ ស្រុក​ស្អាង និង​ស្រុក​កោះធំ ខេត្តកណ្តាល បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​និង​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​ចាត់វិធានការ​ពង្រឹង​សន្តិសុខ​សង្គម​ក្នុង​ខេត្តកណ្តាល​ទ្បើង​វិញ ដើម្បី​កុំ​ឲ្យ​ពួកគាត់​រស់នៅ​ក្រោម​ការ​ភ័យខ្លាច​សព្វបែបយ៉ាង​តទៅទៀត​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា អាជ្ញាធរ​ឃុំ សមត្ថកិច្ច​នគរបាល​ឃុំ ក៏​ដូច​ជា​អាជ្ញាធរ​ស្រុក​-​ក្រុង​និង​សមត្ថកិច្ច​នគរបាល​ស្រុក​-​ក្រុង ព្រមទាំង​អាជ្ញាធរខេត្ត​និង​សមត្ថ​កិច្ច​នគរបាល​ខេត្តកណ្តាល​កំពុង​ជាន់ឈ្លី​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​យ៉ាង​ងងើល ហេតុនេះហើយ​ទើប​បទល្មើស​ល្បែងស៊ីសង គ្រឿងញៀន និង​អំពើ​ចោរ​កម្ម​រាលដាល​យ៉ាង​ពេញបន្ទុក ​៕

ល្បែងខេត្តកណ្តាល