ន្ត្រីនៅម​ន្ទីរធម្ម​ការខេ​ត្តកោះ​កុងមាន​សង្ឃឹម​តែលើអ​ង្គភាពប្រ​ឆាំងអំ​ពើពុ​ករលួ​យក្នុង​​ការ​រក​យុ​ត្តិធម៌

ខេត្តកោះកុង៖ មន្ត្រីជាច្រើននៅ ក្នុងមន្ទីរធម្មកា​រនិង សាសនាខេត្តកោះកុង បានអំពាវនាវសូម​អោយ អង្គភាពប្រឆាំងអំពើ ពុករលួយប្រញាប់​ បើកការស៊ើប អង្កេតណ៍ទៅ លើករណី​អំពើ ពុករលួយកឹបកេង ថវិកាជាតិនិងថវិកា ដែ​លជាផលប្រយោជន៍ របស់មន្ត្រីតូចតាច ដែល​ប្រព្រឹត្តិ ដោយ លោកប្រធានមន្ទីរ  ដួង សាវឿន ​ ជាមួយនិងកូនស្រីឈ្មោះ  វ៉ា រ៉ាវី ដែលជាអនុប្រធានមន្ទីរ និងជាអ្នកកាន់ការងា​រ រដ្ឋបាលនិងហិរញ្ញវត្ថុ នោះ។ ព្រោះថា បច្ចុប្បន្នរាល់ ការចាយវាយថវិកាជាតិ​ នៅក្នុងមន្ទីរមួយនេះគឺធ្វើឡើងដោយ ការ​​ស៊ុំគ្រលំ​គ្នាស្ងាត់ៗរវាង ឳពុកនិងកូនដោយមិនអោ​យ មន្ត្រីផ្សេងទៀតនៅក្នុងមន្ទីរដឹងរឿងចំ​ណាយទាំងនោះទេ។
តាមប្រភពបានអោយដឹងថាករណីអំពើ​ពុករលួយមួយនេះគឺពួកគាត់ពុំមានសេចក្តីសង្ឈឹម​លើក្រសួងធម្មការនិងសាសនាទេ។ ដោយសារតែមន្ត្រីមួយចំនួននៅក្រសួង​មួយនេះដូចជាលោកស្រីអគ្គនាយករដ្ឋបាល​និងហិរញ្ញវត្ថុឈ្មោះ កែវ សុធារី ដែលមានអំណាចខ្លាំងនៅក្នុងក្រសួងនេះគឺជា​អ្នកធ្វើជាខ្នងបង្អែកអោយលោកប្រធានមន្ទីរ ​ដួង​ សាវឿន និងកូនស្រីរបស់គាត់ វ៉ា រ៉ាវី ។ បញ្ហាដែលឳពុកធ្វើប្រធានមន្ទីរនិងកូនស្រីអ​នុប្រធានមន្ទីរទទួលបន្ទុកការងាររដ្ឋបាលនិងហិរ​ញ្ញវត្ថុនៅក្នុងមន្ទីរតែមួយគឺសុទ្ធតែមានការដឹ​ងឭពីលោករដ្ឋមន្ត្រី មិន ឃិន និងមន្ត្រីសំខាន់ៗទាំងអស់នៅក្នុងក្រសួងធម្ម​ការនិងសាសនា ទាំងរដ្ឋមន្ត្រី និងមន្ត្រីសំខាន់​ៗសុទ្ធតែដឹងឭជុំវិញបញ្ហានេះ។ប៉ុន្តែពួកគាត់បែរជាធ្វើមិនឃើញទៅវិញ។ ហើយមន្ត្រីសំខាន់ខ្លះនៅក្រសួងក៏ចង់ចូលរួម​ចាត់វិធានការលើករណីនេះដែរ ។ប៉ុន្តែមិនអាចហ៊ានតតាំងជាមួយនិងលោកស្រី​អគ្គនាយក កែវ សុធារី ដែលជាមនុស្សពូកែផ្លុំត្រចៀករដ្ឋមន្ត្រី មិន ឃិន ។ដូច្នោះធ្វើអោយការដឹកនាំរបស់លោករដ្ឋមន្ត្រី ​មិន ឃិន ជួបនៅបញ្ហាជំលោះផ្ទៃក្នុងដែលកើតមានឡើ​ងស្ទើរគ្រប់ទីកន្លែងនិងសម្បូរ​ទៅដោយរឿង​អាស្រូវពុករលួយនៅតាមបណ្តាខេត្តនោះ។
តាមប្រភពបានអោយដឹងថាមន្ទីរធម្មការខេ​ត្តកោះកុងនៅឆ្នាំ២០១៣និង២០១​៤បានបាត់បង់ថវិកាដោយសារអំពើពុករលួ​យអស់យ៉ាងតិចជាង១០០លានរៀលក្នុងមួយឆ្នាំៗ ហើយថវិកាទាំងនេះគឺបានធ្លាក់ចូលក្នុងដៃ​លោកប្រធានមន្ទីរ ដួង សាវឿន និងកូនស្រីជាអនុប្រធានមន្ទីរនិងអតីតជាប្រ​ធានការិយាល័យរដ្ឋបាលរបស់មន្ទីរឈ្មោះ វ៉ា រ៉ាវី តែពីរនាក់ឳពុកកូនតែប៉ុណ្ណោះ។ ចំណែកមន្ត្រីផ្សេងទៀតគឺពុំទទួលបានផលប្រ​យោជន៍អ្វីផ្សេង ក្រៅតែពីប្រាក់ខែនិងប្រាក់បេសកម្មបន្តិចបន្តួចនោះ។
ហើយថ្មីៗនេះក្រោយពីបណ្តាញព័ត៌មានបាន​ចុះផ្សាយពីរឿងអាស្រូវរបស់គាត់នោះលោកប្រធានមន្ទីរ ដួង សាវឿន ក៏បានស្វែងរកមុខអ្នកទម្លាយអាថ៌កំបាំងដែល​ហ៊ានផ្តល់ព័ត៌មានដល់អ្នកកា​សែតនិងប្រុងនាំមន្ត្រីទៅស្បថចាក់ភ្លេងពិនពា​ធទៀត ដោយលោកប្រធានមន្ទីរបានតំរូវអោយមន្ត្រីក្រោមឱវាទស្តា​ប់តាមដំបូន្មាននិងស្មោះត្រង់ជាមួយគាត់។ សំរាប់មន្ត្រីមួយចំ​នួនបានបញ្ចេញទស្សនៈថាពួកគាត់មិនក្បត់មេទេ។ ប៉ុន្តែមេបានស៊ីតែពីរនាក់កូនស្រីបង្កើត។ ចំណែកមន្ត្រីដ៏ទៃទៀ​តដែលបានខិតខំធ្វើការតាំងពីលោកស្រីអនុប្រធានមន្ទីរ វ៉ា រ៉ាវី នៅកុមាររហូតដ៏មានប្តីនិងរហូតដល់ក្លាយជាស្រ្តីមេម៉ាយ​ទៅវិញបែរជាលោកប្រធានមន្ទីរមើលមិនឃើញ ហើយប្រឹងលើកស្ទួយកូនស្រីអោយត្រៀមបន្តតំណែងនៅពេ​លដែលរូបគាត់ចូលនិវត្តន៍នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ខាងមុខនេះថែមទៀត។
តាមប្រភពបានអោយដឹងថាចាប់តាំងពីលោកប្រធានមន្ទីរ​ ដួង សាវឿន បានយកកូនស្រីមកអោយធ្វើជាប្រធានការិយាល័យរដ្ឋបាល​និងក្រោយមកតម្លើងតំណែងជាអនុប្រធានមន្ទីរនោះ ការងារទាំងអស់គឺស្ថិតតែនៅក្នុងដៃឳពុកកូនគេពីរនាក់តែប៉ុ​ណ្ណោះ។ ចំណែកមន្ត្រីផ្សេងទៀតដែលខិតខំធ្វើការ១០-២០ឆ្នាំគឺមិនត្រូ​វបានលោកប្រធានមន្ទីរ ផ្តល់អទិភាពជូនទេ។
តាមប្រភពបានបញ្ជាក់ថាដោយសារតែមានការរួមដៃរវាង​ឳពុកនិងកូនដែលជាប្រធាន អនុប្រធានមន្ទីរគឺនៅឆ្នាំ២០១៤មន្ទីរមួយនេះបានបាត់បង់ថវិ​កាជាង១០០លានរៀលក្នុងនោះមានការ​កឹបកេងថវិកាចំណាយលើផ្នែកផ្គត់ផ្គង់សំភារៈរដ្ឋបាលដែល​ចំណាយអស់ទឹកប្រាក់ខ្ទង់៣០លានរៀល ។ប៉ុន្តែការចំណាយពិតប្រាកដគឺអស់មិនដល់១០លានរៀល។ ចំណាយលើការផ្គត់ផ្គង់ប្រេងឥន្ទនៈអស់ប្រាក់ខ្ទង់២០លាន​រៀល ។ប៉ុន្តែប្រេងស្ទើរទាំងអស់បានធ្លាក់ចូលក្នុងដៃឳពុកនិង​កូនចំណែកមន្ត្រីផ្សេងទៀតបានដ៏តិចតួចបំផុត។ចំណាយលើការថែទាំនិងជួសជុលអង់ជិត៩០លានរៀលក្នុង​នោះជាង៧០លានរៀល​សំរាប់ការធ្វើសួនច្បារនិងចាក់ដីនៅចំហៀងមន្ទីរ។ប៉ុន្តែចំណាយជាក់ស្តែងអស់យ៉ាងច្រើនជិត២០លានរៀលនិ​ងចំណាយលើការជួសជុលរថយន្តC​RVស៊េរីឆ្នាំ២០០២អស់រ​ហូតជិត៨លានរៀល។ប៉ុន្តែរថយន្តនេះមិនទាន់ខូចអ៊ីធ្ងន់ធ្ងរទេបើចំណាយជាក់ស្តែង​យ៉ាងច្រើនអស់ត្រឹម១លានរៀល។ ហើយរថយន្តនេះគឺលោកប្រធានមន្ទីរប្រើប្រាស់ជាមធ្យោបា​យផ្ទាល់ខ្លួន។ ចំណែកម៉ូតូចំនួន៦គ្រឿងរបស់មន្ទីរដែលមន្ត្រីនីមួយៗយក​ទៅជិះសំរាប់ធ្វើការនោះ មន្ត្រីណាគ្រប់គ្រងម៉ូតូណាគឺត្រូវចំណាយប្រាក់ជួសជុលដោ​យខ្លួនឯង។ សម្រាប់ការចំណាយលើផ្នែកទំនាក់ទំទងសាធារណៈនិងផ្ស​ព្វផ្សាយគឺអស់ប្រាក់ខ្ទង់១០លានរៀល តែចំណាយជាក់ស្តែងអស់យ៉ាងច្រើនត្រឹមពាក់កណ្តាល។ ចំណែកការចំណាយលើសោហ៊ុយទូទាត់ក្នុងប្រទេសគឺអស់​ប្រាក់ខ្ទង់៣០លានរៀល ។ប៉ុន្តែអ្នកដែលទទួលបានប្រាក់នេះច្រើនសន្ធឹកសន្ធាប់នោះគឺ​លោកប្រធានមន្ទីរនិងកូនស្រីជាអនុប្រធាន។ ចំណែកមន្ត្រីផ្សេងទៀតមានឈ្មោះថាទទួលប្រាក់នេះមួយចំ​នួនបែរជាត្រូវគេស៊ីដាច់​និងអ្នកខ្លះបានប្រាក់ត្រឹមពាក់កណ្តា​លនៃតម្លៃបេសកម្មដែលគាត់ត្រូវទទួលបាន។ ដោយសារតែមានអំពើពុករលួយបែបនេះទើបបានធ្វើអោយ​មន្ត្រីជាច្រើននៅក្នុងចំណោមមន្ត្រីក្របខណ្ឌចំនួន១០នាក់ ដែលបច្ចុប្បន្នមាន៨នាក់មានឈ្មោះបើកប្រាក់ខែតាមប្រព័ន្ធ​ពត៌មានវិទ្យាកើតការក្តៅក្រហាយ​និងមិនពេញចិត្តចំពោះលោកប្រធានមន្ទីរនិងលោកស្រីអនុប្រ​ធាននោះ។
សូមរំលឹកថានៅមន្ទីរធម្មការនិងសាសនាខេត្តកោះកុងនៅឆ្នាំ​២០១៤មានគម្រោងចំណាយថវិកាសរុប៣៦២លានរៀល ក្នុងនោះជំពូក៦០ មានចំនួន៨០លានរៀល ជំពូក៦១ចំនួន៩០​លានរៀល​ជំពូក៦២មានចំនួន៥៤លានរៀល និងជំពូក៦៤ចំនួន១៣៨លានរៀល។ ហើយថវិកាខាងលើនេះក្រោយពីបានបញ្ចប់ការចំណាយនៅបំ​ណាចឆ្នាំ២០១៤ឃើញថា​មានការសេសសល់តិចតួចដោយសារការរៀបចំគម្រោងចំ​ណាយខ្លះមិនទាន់ពេលវេលាទើបចាយមិនអស់។ ហើយនៅឆ្នាំ២០១៥មន្ទីរមួយនេះថវិកាសំរាប់ត្រៀមចំណាយ​ចំនួន៤៤១,៤លានរៀល។
ដោយសារតែមានអំពើពុករលួយនិងភាពអយុត្តិធម៌ដ៏ធ្ងន់ធ្ង​រនៅមន្ទីរធម្មការនិងសាសនាខេត្តកោះកុងបាន​ធ្វើអោយមន្ត្រីជាច្រើនកើតការក្តៅក្រហាយ។ ហើយមន្ត្រីទាំងនោះបានសុំអោយលោករដ្ឋមន្ត្រីក្រសួងធម្មកា​រនិងសាសនា មិន ឃិន និងលោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គប្រឆាំងអំពើពុករលួយនិងលោកអភិបាលខេត្តកោះ​កុង ប៊ុន លើត និងក្រុមប្រឹក្សាខេត្តជួយពិនិត្យស្រាវជ្រាវនិងចាត់វិធានការដោះ​ស្រាយលើករណីខាងលើនេះ។ ព្រោះថាបើឳពុកធ្វើជាប្រធានមន្ទីរ តើកូនអាចធ្វើជាអនុប្រធាន​និងជាអ្នកកាន់ការងាររដ្ឋបាលនិងកិច្ចការហិរ​ញ្ញវត្ថុនៅក្នុងមន្ទីរជាមួយគ្នាស្របច្បាប់ដែរឬទេ។ កន្លងមកអង្គភាពប្រឆាំងអំពើពុករលួយធ្លាប់ចេញសេចក្តីព្រមា​នមិនអោយឳពុកធ្វើប្រធានស្ថាប័ន យកកូនមកកាន់ការងារហិ​រញ្ញវត្ថុនៅក្នុងស្ថាប័នជាមួយគ្នាឡើយ៕

ឹឹឹឹ-320x238