ខេត្តកោះកុង៖រឿងអាស្រូវ ពុករលួយកំពុង តែបកបោកមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកោះកុងដែលមាន លោក អ៊ុកនឿ នជាប្រធានមន្ទីរ និងបានធ្វើអោយ មន្ត្រីជាច្រើន បានសម្តែងនូវ ការមិនពេញចិត្ត នៅការ ដឹកនាំរបស់ លោកប្រធានមន្ទីរ ដោយសារតែមន្ត្រីទាំងនោះ មើលឃើញថាប្រធាន របស់ខ្លួនជាមនុស្ស ដែលពូកែពុករលួយ និងកឹបកេងថវិកាជាតិ ។
តាមប្រភ ពបានអោយដឹងថា ដោយសារតែ មានការប្រព្រឹត្តិអំពើពុករលួយ ពីសំណាក់លោកប្រធានមន្ទីរ និង បក្ខពួកបានធ្វើអោយរដ្ឋបាត់បង់ ថវិកាដោយ ឥតប្រយោជន៍ ក្នុងមួយឆ្នាំយ៉ាងតិចជាង២០០លានរៀល ហើយថវិកាទាំងនេះបានធ្លាក់ចូលក្នុងដៃលោកប្រធានមន្ទីរអ៊ុកនឿនយ៉ាងតិច៨០%និងប្រហែល២០% គឺបានចូលក្នុងដៃបក្ខពួករបស់លោកប្រធាន២-៣នាក់តែប៉ុណ្ណោះ។ចំណែកមន្ត្រីភាគច្រើនក្នុងចំណោម មន្ត្រីសរុបជាង២០នាក់គឺមិនទទួលបានផលប្រយោជន៍ទេ។ហើយការប្រព្រឹត្តអំពើពុករលួយរបស់លោក ប្រធានមន្ទីរនិងបក្ខពួកគឺមានគ្រាប់រូបភាពដូចជាការកឹបកេងប្រាក់ថែទាំជួសជុលរបបបេសកម្មប្រាក់ មន្រ្តីមានជំងឺនិងប្រាក់ទិញសំភារៈផ្សេងៗ មួយចំនួនធំថែមទៀត។
តាមប្រភពបានអោយដឹងទៀតថានៅឆ្នាំ២០១៤មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកោះកុងគឺបាន ចំណាយថវិកាជាតិសរុបជិត៨០០លានរៀលក្នុងនោះដកជាង២០០លានរៀលដែលជាបន្ទុកបុគ្គលិក។ ក្រៅពីនោះប្រាក់ជាង៥០០លានរៀលទៀតគឺត្រូវបានគេកឹបកេងអស់យ៉ាងតិចជាង២០០លានរៀល ហើយប្រាក់ដែលនៅសេសសល់ទើបត្រូវបានគេយកទៅចំណាយលើការងាររដ្ឋបាលនិងកិច្ចការផ្សេងៗ។ ហើយចំពោះប្រាក់ដែលគេកឹបកេងបានច្រើនជាងគេនៅឆ្នាំ២០១៤នេះគឺប្រាក់សំរាប់ថែទាំនិងជួសជុល ដោយគេចំណាយអស់រហូតដល់ជាង៣០០លានរៀលប៉ុន្តែការចំណាយជាក់ស្តែងលើការធ្វើរបងមន្ទីរ និងចាក់សាប ក្នុងមន្ទីរអស់ប្រាក់យ៉ាងច្រើនត្រឹម ១០០លានរៀលតែប៉ុណ្ណោះ។
ចំពោះការកឹបកេងប្រាក់ដ៏ច្រើនខាងលើគឺមានការឃុបឃិតជាមួយគណកម្មាធិកាលទ្ធកម្មខេត្តកោះកុង ទើបអាចប្រព្រឹត្តបានដោយរលូនប៉ុន្តែសាមីមន្ទីរដែលជាម្ចាស់គំរោងគឺជាអ្នកដែលទទួលបានផល ប្រយោជន៍ច្រើនជាងគេ។ដោយមានបញ្ហាបែបនេះទើបធ្វើអោយមន្ត្រីភាគច្រើននៅក្នុងមន្ទីរខាងលើ មិនពេញចិត្តទៅនឹងប្រធានរបស់ខ្លួននោះ។សូមរំលឹកថានៅឆ្នាំ២០១៤មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្ត កោះកុងមានគំរោងថវិកាជាតិសំរាប់ចំណាយសរុប827,0លានរៀលក្នុងនោះជំពូក60មានចំនួន 120,0 លានរៀល ជំពូក 61មានចំនួន 350,0លានរៀល ជំពូក 62 មានចំនួន 80,0លានរៀល និងជំពូក 64 មានថវិកាចំនួន 277,0លានរៀល។សំរាប់ការចំណាយជាក់ស្តែងពីដើមឆ្នាំរហូតដល់ចុងឆ្នាំ២០១៤គឺមន្ទីរខាង លើបានចំណាយថវិកាសរុប អស់ជិត៨០០លានរៀលហើយថវិកាដែលនៅសល់គឺត្រូវបង្វិលចូលថវិកា ជាតិវិញ។
Recent Comments