ខេត្តមណ្ឌលគិរី ៖ ប្រភពពីអ្នករកស៊ីដឹកទំនិញចូលទៅលក់ប្រទេសយូន គ្រាន់តែរថយន្តតូចៗ ដឹកផ្លែឈើ ដឹកជ័រទឹក ដឹក ដើមឬស្សី នឹង ដំឡូង គឺត្រូវបង់ក្នុងមួយឡានចាប់ពី ១០ម៉ឺនរៀល រហូត ២០ម៉ឺនរៀល ឯណោះ ចំពោះមន្ត្រីគយ ដោយគ្មានចេញវិក្កយបត្រអីទេ ក្នុងនោះផងដែរ ក្រៅពីមន្ត្រីគយ នៅមាន ប៉ូលិសព្រំដែន ប៉ូលិសសេដ្ឋកិច្ច មន្ត្រីកាំកុងត្រូល គយចល័ត ថែមទៀតផង គ្រាន់តែអោយលុយ បានឆ្លងហើយ តែបើគ្មានលុយបង់ តាមការតម្រូវទេនោះ នឹងជួបលំបាក ។
មន្ត្រីសាខាគយនិងរដ្ឋាករ ប្រចាំការនៅ ច្រកទ្វេភាគីឡាបាខេ ដែលមានទីតាំង ស្ថិតនៅក្នុងស្រុកកែវសីមា រងការចោទប្រកាន់ថា ជំរិតទារលុយពីអ្នករកស៊ីដឹកទំនិញ តាមតែអំពើចិត្ត ខណៈដែលអ្នករកស៊ី ដឹកទំនិញកំប៉ិចកំប៉ុក ទៅប្រទេសវៀតណាម រកតែប្រាក់ចំណេញមិនឃើញ។ ជាពិសេសប្រជាពលរដ្ឋ រស់នៅស្រុកកែវសីមា និងអ្នកប្រកបរបរ ដឹកទំនិញបន្តិចបន្តួច ឆ្លងទៅប្រទេសវៀតណាម នាំគ្នាលើឡើងថា បច្ចុប្បន្នការប្រកបរបរនេះ មិនបានធ្វើអោយ ជីវភាពពួកគាត់ ប្រសើរនេះទេ ដោយសារការយកពន្ធថ្លៃខុសធម្មតា គ្មានវិក្កយបត្រត្រឹមត្រូវ ពីមន្ត្រីគយ ដែលប្រចាំការនៅច្រកឡាបាខេ។ជុំវិញព័ត៌មានខាងលើ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តមណ្ឌលគិរី មិនអាចទំនាក់ទំនងបានទូរសព្វ័ចូលគា្មនអ្នកទទួល៕
Recent Comments