ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញមិនមានសមត្ថកិច្ចណាបង្ក្រាបទល់តែសោះ

ភ្នំពេញ៖ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ លុបបំបាត់​ឱ្យ​បាន​នូវ​បទល្មើស​អំពើ​ឆក់​ប្លន់ លួច​ជាដើម ។ ប៉ុន្ដែ​ទីតាំង​ទទួល ចាក់​កន្ទុយលេខ​ដ៏​ធំ​នៅ​រាជធានី​ភ្នំពេញ ដែល​គ្រប់គ្រង​ដោយ​ឧកញ៉ា អ៊ូ ឆាយ បែរជា​សមត្ថកិច្ច អាជ្ញាធរ​ពាក់ព័ន្ធ​មិនមាន វិធានការ​បង្ក្រាប​?

​អ្នក​កត់​កន្ទុយលេខ​បាន​អះអាងថា ឧកញ៉ា អ៊ូ ឆាយ គឺជា​អ្នក​ប្រមូល​យក ការលក់​កន្ទុយលេខ​ទាំង​តូច​ទាំង​ធំ​នៅ រាជធានី​ភ្នំពេញ មិនដឹងថា គាត់​មានច្បាប់​អនុញ្ញាត​ឬ​អត់​ច្បាប់​នោះទេ ដែល​ជា​ទូទៅ​សមត្ថកិច្ច អាជ្ញាធរ​រួមទាំង តុលាការ​ផង​ដែរ​ពុំ​បាន​បង្ក្រាប ។

រាល់សកម្មភាព​ប្រមូល​ការចាក់​កន្ទុយលេខ របស់​ឧកញ៉ា អ៊ូ ឆាយ កាន់តែ​មាន​ទ្រង់ ទ្រាយ​ធំ ដែល​គេ​ចាត់ទុកថា ឧកញ៉ា អ៊ូ ឆាយ ថ្វី​ត្បិត​តែ​ទទួលបាន​លាភសក្ការៈ ក្នុងនាម​ជា​មេ​កន្ទុយលេខ ប៉ុន្ដែ​ទង្វើ​បែប នេះ​កំពុង​បំពាន​ដ៏​ធ្ងន់ធ្ងរ​ទៅ​លើ​គោលនយោបាយ​ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព ដែល​អភិបាល​រាជធានី​ភ្នំពេញ​មាន​វិធាន ការបង្ក្រាប​ឬ​មាន​ចេតនា​ណាមួយ​ផ្ដើម​ឱ្យ​មាន​បទល្មើស​ក្នុងសង្គម ព្រោះ​ប្រភព នៃ​បន​ល្បែងស៊ីសង​គឺជា​ការ​ផ្ដើមចេញ​ឱ្យ​មាន​បទល្មើស​ចោរឆក់​ប្លន់​លួច​គ្រប់បែបយ៉ាង ។

​ដូច្នេះ​គេ​ពុំ​ដឹង ថា ទីតាំង​ប្រមូល​កន្ទុយលេខ​ដ៏​ធំ​របស់ ឧកញ៉ា អ៊ូ ឆាយ ដែល​ស្ថិតនៅ​ខាងក្រោយ ស្ថានីយ​ប្រេង​ស៊ី​គី​ម៉ិច និង​តាម​ច្រក ចូល​ភូមិ​កោះនរារ សង្កាត់​ច្បារ អំពៅ​២ ខណ្ឌ​ច្បារអំពៅ បើកទទួល​យក​ជា​ចំហ ដោយ​មិន​ខ្លាច​ញញើត​សមត្ថកិច្ច​មាន ច្បាប់​ឬ​អត់​ច្បាប់​នោះទេ ព្រោះ​ចាប់ពី ម៉ោងជិង​៤​រសៀល​មាន​អ្នក​ឡើង​លុយ​ដ៏ ប្រសេកប្រសា​ចដូច​ហែរ​កឋិន ។​

ប្រជាពលរដ្ឋ​បាន​រិះគន់ថា កន្លងទៅ សមត្ថកិច្ច​រួម​ទាំង​ អាជ្ញាធរ​ផង​ដែរតែង តែ​បាន​លើកឡើង​ពី ​គោលនយោបាយ ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព ក្នុងនោះ​ក៏ មាន​រៀបចំ​ជា​វេទិការ​សាធារណៈ​តាម មូលដ្ឋាន​ឱ្យ​មាន​ការ​សំណូមពរ​ពី​ប្រជា ពលរដ្ឋ​ដល់​អាជ្ញាធរ​ដើម្បី​បង្ក្រាប​បទ ល្មើស​ផ្សេងៗ ពិសេស​បញ្ហា​បន​ល្បែង ស៊ីសង ប៉ុន្ដែ​ជាក់ស្ដែង​ទីតាំង​ប្រមូល ការចាក់​កន្ទុយលេខ​ដ៏​ធំ​របស់​ឧកញ៉ា  អ៊ូ ឆាយ នៅ​សង្កាត់​ច្បារអំពៅ​២ ហាក់​គ្មាន សមត្ថកិច្ច​និង​អាជ្ញាធរ​អើពើ ដែល​ពួក គាត់​មិនដឹងថា ឧកញ៉ា អ៊ូ ឆាយ មាន ឥទ្ធិពល​អំណាច បើក​លក់​កន្ទុយលេខ ផ្ដាច់មុខ​នៅ​រាជធានី​ភ្នំពេញ​មានច្បាប់ ទម្លាប់ ឬ​អាជ្ញាធរ សមត្ថកិច្ច​ពាក់ព័ន្ធ បាន​ប្រយោជន៍​ពី​ឧកញ៉ា អ៊ូ ឆាយ ដើម្បី បិទបាំង​ទីតាំង​បន​ល្បែង​ដ៏​ធំ​នេះ​ឬ​មួយ យ៉ាងណាទេ​? ​ប្រជាពលរដ្ឋ​បាន​បន្ដថា ប្រសិនបើ អ្នកធំ ឬ​មាន​អំណាច​ស្ដុកស្ដម្ភ​កើតចេញ ពី​ការប្រកប​មុខរប​របើ​ក​បន​ល្បែង​ស៊ី សង​វិញ​មែន​នោះ ពិតជា​ពុំ​មាន​សេចក្ដី ថ្លៃថ្នូរ​ក្នុងសង្គម អាចនិយាយបាន​ថា ការ បើក​បន​ល្បែង​ដោយ​ខុសច្បាប់​ជា​ចេតនា បំពាន​ច្បាប់​និង​មាក់ងាយ​ដ៏​ធ្ងន់ធ្ងរ​មក លើ​សមត្ថកិច្ច​និង​អាជ្ញាធរ​ពាក់ព័ន្ធ ។​

គួររំលឹកថា បើ យោង​តាម គោល​ន​យោ​បាយ ភូមិ​​-​ស​ង្កាត់ មាន​​សុ​វត្ថិ​ភាព គេ​​ស​ង្កេត​ឃើញ ស​មត្ថ​កិច្ច​​បាន​​ចុះ​ប​ង្ក្រាប និង​​ឃាត់​ខ្លួន​​មេ​​ឆ្នោត ជា​​ហូរ​ហែ​​ដោយ​ខ្លះ ត្រូវ​ប​ញ្ជូន​​ទៅ​កាន់​​តុ​លា​ការ ហើយ​​ខ្លះ​ទៀត ត្រូវ​​ស​មត្ថ​កិច្ច​​ចាប់​​គោះ​​លុយប៉ុន្ដែ​ទីតាំង​ទទួល ចាក់​កន្ទុយលេខ​ដ៏​ធំ​ជាច្រើន​កន្លែង ឬ​កូនកញ្ច្រែង​តាម​ផ្សារ តុ​កាហ្វេ និង​តាម​ផ្ទះល្វែង នៅ​ទូទាំង រាជធានី​ភ្នំពេញ ដែល​គ្រប់គ្រង ឬ​ឡើង​ឲ្យ​លោក​ឧកញ៉ា អ៊ូ ឆាយ បែរជា​សមត្ថកិច្ច​ពាក់​ព័ន្ធ មិនមាន​វិធានការ​បង្ក្រាប នាំ​ឲ្យ​មានការ​រិះគន់ យ៉ាង​សម្បើម​។​ កន្លង​ទៅ​កន្លែង​លក់ កន្ទុយលេខ​តូចៗ​ប្រឈម​នឹង​ការបង្ក្រាប ញឹកញាប់ តែ​ដោយ​ឡែក​ទីតាំង​របស់ ឧកញ៉ា អ៊ូ ឆាយ ពិតជា​អស្ចារ្យ​ដែរ​…៕

download