លោកជាវុទ្ធី នាយការិយាល័ យគយនិងឈ្មោះ គឹមប្រធានកាំកុង ត្រូលកំពុងឃុបឃិត និងក្រុមហ៊ុនរុង រឿងបានឃុបឃិត ជាមូយគ្នាជម្រិត យកលុយពី ប្រជាពលរដ្ឋដែល បានដឹកកសិផល ពោតឆ្លងកាត់ ច្រកអូររំដូល ដោយមាន ស្ថាប័នចំរុះ នៅទីនោះ ដូចជា គយមន្រ្តីកាំកុងត្រូល ប៉ូលិសនិងទាហាន ទំនាក់ទំនង ព្រំដែនជាអ្នក នាំគ្នាជាន់ក.ជម្រិត ប្រជាពលរដ្ ឋយ៉ាងគឃ្លើន ។បើតាមព័ត៌មានបាន ឱ្យដឹងថាស្ថាប័នគ យកាំកុងត្រូល បាននិងកំពុងឃុបឃីត ជាមូយ និងក្រុមហ៊ុន បានឃុបឃិត គ្នាធ្វើបាបប្រជា ពលរដ្ឋដោយ ប្រើពាក្យថាជំនាញរៀង ខ្លួននេះជាអំពើ ល្មើសច្បាប់របស់ស្ថាប័នទាំង៣ខាងលើព្រោះវាផ្ទុយពីអនុសាសន៍របស់ ប្រមុខរដ្ឋាភិបាលដែលបានប្រកាសថាកសិផលរបស់ប្រជាពលរដ្ឋដែលនាំចេញគឺ មិនឱ្យយកពន្ធឡើយគឺយកត្រឹមតែថ្លៃបាយបានហើយបែរជាលោក ជា វុទ្ធី , លោកគឹមនិងប្រធានក្រុមហ៊ុនមួយនេះបែរជារួមដៃគ្នាច្របាច់.ក ប្រជាពលរដ្ឋយកលុយទៅវិញ។
លោកជា វុទ្ធី និង លោក គឹមព្រមទាំងប្រធានក្រុមហ៊ុនមួយនេះបាននិងកំពុង តែធ្វើព្យុះធ្វើភ្លៀងនិងជំរិតប្រជាពលរដ្ឋយ៉ាងឃោរឃៅបំផុតចំពោះតំលៃ នាំកសិផលទៅលក់នៅប្រទេសថៃព្រោះអីលោក ជា វុទ្ធី និងលោកគឹមព្រមទាំងក្រុមហ៊ុនបានអនុវត្តរូបមន្តកាប់ដាវជម្រិតយកថ្លៃ ពេកក្នុងការនាំកសិផលពីស្រុកទៅលក់នៅប្រទេសថៃវាខុសពីច្បាប់ រដ្ឋាភិបាលដែល បានចែងនិងកំណត់ឱ្យស្ថាប័នដែលមានភារកិច្ចបង់ពន្ធនិងត្រួតពិនិត្យនៅតាម ច្រកនីមួយៗឱ្យជួយសំរួលនិងរកទីផ្សារជូន ប្រជាពលរដ្ឋ។
ផ្ទុយទៅវិញបច្ចុប្បន្នមន្ត្រីគយកាំកុងត្រូលក្រុមហ៊ុនកំពុងតែ នាំគ្នាគាបសង្កត់ជាន់.កប្រជាពលរដ្ឋខ្មែរដោយយកតំលៃការនាំកសិផលថ្លៃ ពេកធ្វើឱ្យឈ្មួញឬប្រជាពលរដ្ឋដែលបានកសិផលពោតច្រើនមិនអាចនាំចេញ ទៅលក់នៅប្រទេសថៃបានឡើយព្រោះតំលៃក្រោមតុវាថ្លៃទ្វេជាពីរដែល ប្រជាពលរដ្ឋមិនអាចទទួលយកបាន ។ប្រភពដដែលនោះបន្តទៀត ថាគឺ លោក ជា វុទ្ធី និងលោក គឹមបានឃុបឃិតគ្នាជម្រិតទារថ្លៃតឹកតែ កសិផលដែលដឹកចេញ ក្នុង១ឡាន កង់១៨ គឺយក ៥០០បាត ពោតស្នួល ពោតគ្រាប់ ៨០០បាត។ចំណែកឡានកង់១០និងឡានកង់៦យក៣០ម៉ឺនទាំងគ្រាប់ទាំងស្នួល មិនតែប៉ុណ្ណោះ លោក ជាវុទ្ធី និង លោក គឺម បានធ្វើឱ្យប្រជាពលរដ្ឋក្តៅក្រហាយយ៉ាងខ្លាំងហើយដែលបញ្ហានេះមិនគួរបើ ក្រសួងមហាផ្ទៃមើលរំលងសកម្មភាពរបស់ក្រុមមន្ត្រីពុករលួយនូវច្រកទ្វារ អូររំដួលនោះទេ៕
Recent Comments