រឿង​អាស្រូ​វចេ​ញពី​មន្ទី​រអភិ​វឌ្ឍន៍​ជនបទ​ខេត្តម​ណ្ឌល​គីរី​ស៊ីដាច់​ផ្លូវខុស​គម្រោ​ង

ក្រុម​ប្រជាពលរដ្ឋ​នៅ​ខេត្ត​មណ្ឌល​គី​រីបាន​សម្តែង​នូវ​ ការមិនសប្បាយចិត្ត​ចំពោះ​ផ្លូវលំ​របស់​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត ដែល​បាន​សាង​សស់​ពី​ក្រុង​សែន​មនោ​រម្យ ទៅកាន់​ឃុំ​មេ​ម៉ង់ស្រុក​កែវ​សីមា ប្រវែង​ជាង ២០​គីឡូម៉ែត្រ ដែល​តាម គម្រោង​ឆ្នាំ​២០១០ដល់​២០១២ កន្លងផុត​ទៅ​ថ្មីៗ​នេះ មិន​ត្រូវ​តាម​គោល​គម្រោងនិង​គ្មាន​គុណភាព​ដែល​នាំឱ្យ​ប្រជាពលរដ្ឋមាន​ ការលំបាក​ក្នុងការ​ធ្វើ​ចរាចរ​ជាង​មុន​ទៅទៀត ។​

​តាម​ ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា ជាក់ស្តែង​ផ្លូវ​ចាប់​ពី​ភូមិ​ស្រែ​អ៊ីទៅកាន់​ឃុំ​មេ​ម៉ង់ គឺ​ប្រជាពលរដ្ឋ​ធ្វើចរាចរ លែង​កើត​ទៀត​ហើយ  ព្រោះ​ផ្លូវ​នោះ​ក្លាយជា​អណ្តូង និង​ប្រឡាយ​ទៅហើយ​ពួកគាត់​បាន​លើកឡើង​ថាហេតុអ្វី​បាន ជា​ផ្លូវ​ក្លាយទៅជា​មហា​យ៉ាប់​បែបនេះ ឬ​មួយ​លោក យន់ សា​រោមប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​សាងសង់ និង​ស៊ីដាច់ គម្រោង​ទេ​ដឹង​។​

​ បើ​តាម​ប្រជាពលរដ្ឋ​បាន​បន្តថា ពួកគាត់​បាន​ឮ​ប្រសាសន៍​របស់​លោក ជាសុផារ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ធ្លាប់​លើក​ឡើង​ថាលោក​តែងតែ​ចង់បាន​ការអភិវឌ្ឍន៍​មាន​ទាំង​បរិមាណនិង​គុណភាព ​សម្រាប់​តម្រូវការ​ប្រជាពលរដ្ឋ​ងាយស្រួល ធ្វើដំណើរ ។

​ ផ្ទុយ​ទៅ​វិញ​លោក យន់ សា​រោមប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​មណ្ឌល​គី​រី កំពុងតែ​ត្រូវបាន​ប្រជា​ពលរដ្ឋ​រិះគន់​ចំៗ​ថាការស្ថាបនា​ផ្លូវ​លំនៅ​មណ្ឌល​ គី​រី​មិន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​ឡើយ ។​

​ដូចជា មិនមែន​តែ​ផ្លូវលំ​ពី​ក្រុង សែន​មនោ​រម្យទៅកាន់​ឃុំ​មេ​ម៉ង់​នោះទេ សូម្បី​តែ​ផ្លូវលំ​ជា​ច្រើន​ខ្សែ​នៅក្នុង​ស្រុកកោះ​ញែក​ឯណោះ​វិញ ក៏​មាន​សេចក្តីរាយការណ៍​ចេញ​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​អរ​បួននាំគ្នា​ប្តឹង​លោក យន់ សា​រោម ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ពាក់ព័ន្ធ​ទៅ​ហ្នឹង​រឿង​ផ្លូវលំ​មានតែ​ក្នុង​ របាយការណ៍​តែ​ជាក់ស្តែង​គ្មាន​ផ្លូវ​សម្រាប់​ធ្វើដំណើរ​នោះទេ ។

​ប្រភព​ពី​ប្រជាពលរដ្ឋ​និយាយថា មាន​តែ​របាយការណ៍​សេះ​ហោះ​គ្រាន់តែ​ជា​លេស​មួយ​សម្រាប់​ដក​លុយ​ពី​ក្រសួង​ប៉ុណ្ណោះ ។

​ជុំវិញ​បញ្ហា​អសមត្ថភាព​ខាងលើ​ក្រុម​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​លោក​ជា សុផារ៉ា ដែល​ជា​រដ្ឋមន្ត្រី គួរតែមាន​វិធានការ​ពិនិត្យ​មើល

​ផ្លូវ​ទាំងនោះ​ឡើងវិញ ។ ជាពិសេស​មិនគួរ​បើ​រដ្ឋ​មន្ត្រី ក្រសួង​នេះ​មើលរំលង​ទង្វើ​អសមត្ថភាព របស់ យន់ សា​រោម នោះទេ ។​/
​ដោយ​ ៖ ឆ្មាំ​ចាំ​ដី​

ab191