មេឈ្មួញ រ្ន័ត ចាន់ណា និង​កូន​ឧក​ញ៉ាដែល​ល្បីរក​ស៊ី​ឈើខុស​ច្បាប់ ​កំពុង​រត់កា​រតំណែង​យក​មេបញ្ជា​ការរ​ងប៉េ​អឹម

មន្ត្រី​តូចតាច​មួយចំនួន​បានឲដឺងថាមេ​ឈ្មួញ រ្ន័ត ចាន់ណា ឪឡូវនេះ​រត់ការ​ខ្វែងដៃខ្វែងជើង​ឡើង​ធ្វើជា​មេបញ្ជាការរង​ប៉េអឹមខេត្ត​ ត្បូងឃ្មុំ​ពី​សំណាក់​ឈ្មួញ​រកស៊ី​ដឹកឈើ​ដុះ​ស្នឹម​ទាំង​២​នាក់​នោះបាន​ លើកឡើងថា លោក វ៉ា សារិទ្ធបច្ចុប្បន្ន​ជា​មេបញ្ជាការ​ប៉េអឹម​ខេត្តកំពង់ចាម​ត្រូវបានចាត់តាំង​ ឲ្យ​រៀបចំ​រចនាសម្ព័ន្ធ​ដឹកនាំ​បង្កើត​កងរាជអាវុធហត្ថ​ប្រចាំខេត្ត​ ត្បូងឃ្មុំពោលគឺ​លោក វ៉ា សារិទ្ធ គឺជា​បេក្ខភាព​ដែល​ត្រូវ​ទៅកាន់​តំណែង​ជា​មេ​ប៉េអឹមខេត្ត​ត្បូងឃ្មុំ មាន​សិទ្ធិ​អនុម័ត​ជ្រើសរើស​មេបញ្ជាការរង  មេបញ្ជាការ​នៅតាម​ស្រុក និង​នៅតាម​ស្នាក់ការ​សន្តិសុខ​។ លោក វ៉ា សារិទ្ធកាន់តែ​ត្រូវប៉ាន់​នៅពេល​ផ្ទេរ​ចេញពី​ខេត្តកំពង់ចាមទៅធ្វើជា​មេ​ ប៉េអឹម​ខេត្ត​ត្បូងឃ្មុំដែលមាន​ទីតាំង​ជាប់​ព្រំប្រទល់​ដែន​ជា​ចំណុច​ សេដ្ឋកិច្ច​នៃ​ការដឹកជញ្ជូន​ទំនិញគេចពន្ធនិង​ឈើ​ខុសច្បាប់​ចេញទៅ​ស្រុក​យួន​ យ៉ាង​គគ្រឹកគគ្រេង​ទាំងយប់​ទាំង​ថ្ងៃ​។​

តាម​ប្រភព​មួយទៀតបាន ​ឲ្យ​ដឹង​ទៀតថាឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់​ដ៏​ល្បីឈ្មោះរ្ន័ត ចាន់​ណានិង​ឈ្មួញ​ម្នាក់ទៀត​ដែលជា​គេ​ស្គាល់​ថា​ជា​កូន​របស់​ឧកញ៉ា ស្រ៊ុន ម៉េង​លាងដែល​ធ្លាប់​បង្ក​ព្យុះភ្លៀង​ល្បី​ពេញ​ស្រុក​មេមត់កំពុង​ចំណាយលុយរ​ ត់រក​ខ្សែ​ទុយោសម្រាប់​ការអន្តរាគមន៍​ឡើង​ធ្វើជា​មេបញ្ជាការរង ប៉េអឹម​ខេត្ត​ត្បូងឃ្មុំហើយ​បើតាម​ប្រភព​ខ្សឹបខ្សៀវ​នោះ ទំនងជា​លោក វ៉ា សារិទ្ធអូ​ខេ​ចំពោះ​បេក្ខភាព​របស់​មេ​ឈ្មួញ​ទាំង​២​នាក់​នេះ​រួចទៅហើយ​។ ប៉ុន្តែ​គេ​មិន​ច្បាស់​ទេ​ថា តើ​លោក ប្រាជ្ញ ចន្ទដែល​អនាគត​នឹង​ក្លាយជា​ភិ​បាល​ខេត្ត​ត្បូងឃ្មុំឯកភាព​ពី​បញ្ហា​នេះ​ឬក៏​ យ៉ាងណា​នោះទេរីឯ​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​ជាច្រើនបាន​ អំពាវនាវ​សុំ​ឲ្យ​លោក សៅ សុខាជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេសនិង​អគ្គមេបញ្ជាការ​កងទ័ព​ ជាតិមេត្តា​ពិនិត្យមើល​លក្ខណសម្បត្តិ​របស់​មេ​ឈ្មួញ​ទាំង​២​នាក់​នេះ​ឲ្យ​ បាន​ស៊ីជម្រៅ​មុនពេល​សម្រេច​ចេញ​លិខិត​តែងតាំង​ឲ្យ​ធ្វើជា​មេបញ្ជាការរង​ ប៉េអឹម​ខេត្ត​ត្បូងឃ្មុំ​។​

 

​ ឈ្មោះរ្ន័ត ចាន់ណាគឺជា​មេ​ឈ្មួញ​ប្រមូល​ទិញ​ឈើ​ប្រណីត​គ្រប់​ប្រភេទ​រួមទាំង​ឈើ​គ្រញូង​ ផងដែរមកពី​បណ្តា​ខេត្ត​នានា​មក​ស្តុក​ទុក​ក្នុង​ខេត្តកំពង់ចាមតាម​ឃ្លាំង​ ជាច្រើន​កន្លែង​ក្នុងស្រុក​មេមត់ដើម្បី​បន្ត​នាំ​ចេញទៅ​លក់​នៅ​ស្រុក​យួន ច្រើន​ឆ្នាំ​មកហើយមិនដែល​មាន​នរណា​ហ៊ាន​ប៉ះ ​។

ដោយឡែក កូនប្រុស​របស់​ឧកញ៉ា ស្រ៊ុន ម៉េង​លាងដែល​ធ្លាប់តែ​បង្ក​ព្យុះភ្លៀង​ផ្អើល​ស្រុក​មេមត់ ខេត្តកំពង់ចាមក៏មាន​ឆ្អឹង​អណ្តែត​អាច​ឡើង​ធ្វើជា​មេបញ្ជាការរង​ប៉េអឹម​ខេត្ត ​ត្បូងឃ្មុំ​ផងដែរតាមរយៈ​ការចាយ​លុយរ​ត់រក​ខ្សែ​ទុយោ​អន្តរាគមន៍​សម្រាប់​ ការ​ឡើងកាន់​មុខតំណែង​ដ៏​មានអំណាច​មួយ​នេះ​។សូម​រំលឹកថា​អង្គភាព​ប្រឆាំង​ អំពើពុករលួយ​បានចេញ​សេចក្តី​ព្រមាន​ផ្ទួនៗ​ចំនួន​៣​លើក​រួចមកហើយ គិតពី​ដើមឆ្នាំ ២០១៤ កន្លងមកនេះដោយ​ព្រមាន​មិន​ឲ្យ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធប្រើ​អំណាច​ទឹក​លុយ​រត់ការរត់​រក​កិច្ច​អន្តរាគមន៍​ ដើម្បី​កាន់តំណែង​ក្នុង​ជួរ​ស្ថាប័នរដ្ឋអង្គភាព​ប្រដាប់អាវុធ​នោះទេ​។ ហើយ​លោក ហ៊ុន សែនក៏​ធ្លាប់បាន​ព្រមាន​នាំទៅ​ផ្តន្ទាទោស​តាមច្បាប់​ឬ​ដកហូត​មុខតំណែង​ វិញរាល់​មន្ត្រី​ទាំងឡាយណាដែល​ឡើងកាន់តំណែង​តាមរយៈ​កិច្ច​អន្តរាគមន៍​តាម​ ខ្សែ​ទុយោឬ​ការ​ចំណាយលុយ​សម្រាប់​ទិញ​មុខតំណែង​ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​គេ ​មិនដែល​ឃើញ​មន្ត្រី​ណា​ម្នាក់​ត្រូវបាន​នាំទៅ​ដាក់ពិន័យ​ឬ​ផ្តន្ទាទោស​ ពាក់ព័ន្ធ​ការរត់​ការអន្តរាគមន៍​ទិញ​មុខតំណែង​នោះទេ​។​

ការ​បែកធ្លាយ​នូវ​រឿងរ៉ាវ​ដ៏​រសើប​ពាក់ព័ន្ធ​នឹង​ការ​ចំណាយលុយនិង​ការរត់ ​រក​អន្តរាគមន៍​ដើម្បី​ឡើង​ធ្វើជា​មេបញ្ជាការរង​ប៉េអឹមខេត្ត​ត្បូងឃ្មុំ ពី​សំណាក់​មេ​ឈ្មួញ​រកស៊ី​ឈើ​ដុះ​ស្លែ​ទាំង​២​នាក់​នេះបានកើត​ឡើង​ដោយសារតែ​ មនុស្ស​អែបអប​ជាមួយ​មេ​ឈ្មួញ​ទាំង​២​នាក់​នេះ​បាន​ដើរ​អួតអាង​ប្រាប់​ក្រុម​ ឈ្មួញ​រកស៊ី​ឈើ​ដទៃទៀត​ឲ្យ​ត្រៀមខ្លួន​វេច​លុយ​យកទៅ​បង់​ជូន​ដល់​មេ​ឈ្មួញ​ រកស៊ី​ឈើ​ដ៏​មាន​ឥទ្ធិពលនិង​ឡើងកាន់តំណែង​ជា​មេបញ្ជាការរង​ប៉េអឹម ខេត្ត​ត្បូងឃ្មុំ​ ៕​

វ៉ា​-សារិទ្ធ