លោក​ពេជ្រ ​រដ្ឋា ​ដាក់​ជញ្ជីង​ថ្លឹងឡាន​​ពីរក​ន្លែង​នៅ​ខេត្ត​កំពត​សម្រាប់​ថ្លឹង​យក​លុយតា​មអំពើ​ចិត្ត​ផ្កើននិង​លោក ​ហ៊ុន ​សែន

ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញទាំងតូចទាំងធំ​បាន​ឲដឺង ថា ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​ចំនួន​២​កន្លែង​នៅក្នុង​ខេត្តកំពត ទី​១​មាន​ទីតាំងនៅ​ឃុំ​តានី ស្រុក​អង្គរជ័យ និង​ទី​២ ស្ថិតនៅ​ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ដោយ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំង​២​កន្លែង​នេះ ស្ថិតក្រោម​ការគ្រប់គ្រង​ដោយផ្ទាល់​ពី​លោក ពេជ្រ រដ្ឋា ជា​អនុប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពត​។ ជាទូទៅ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំង​២​កន្លែង​នេះ​មិនសូវ​ឃើញ​ចាប់​ឃាត់​ រថយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​ឲ្យ​ចូល​ថ្លឹង​នោះទេ​គឺ​គេ​ឃើញតែ​តៃកុង​រថយន្ត ​នៅពេល​បើកបរ​ឆ្លងកាត់​ទីតាំង​ជញ្ជីង​នោះ​ត្រូវ​ឈប់​បន្តកន្ទុយ​គ្នា​ខ្លះ​ ចូលទៅ​កត់​ឈ្មោះ​រថយន្ត ឆ្លងកាត់​ដើម្បី​ទុក​ទូទាត់​លុយ​ប្រចាំខែ សម្រាប់​អ្នក​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​រៀងរាល់ថ្ងៃ​ជាប្រចាំ ប៉ុន្តែ​សម្រាប់​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​ដែល​យូរៗ​ត្រូវ​បើក​ឆ្លងកាត់​ ម្តង​ត្រូវតែ​ចូល​បង់លុយ​ភ្លាមៗ​ឲ្យ​ទៅ​កូនចៅ​របស់លោក ពេជ្រ រដ្ឋា ខានមិនបាន។​

​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​ចំនួន​២​កន្លែង​របស់​មន្ទីរ ​​សា​ធា​រ​ណកា​រ​​និ​ង​ដឹកជញ្ជូន​ខេត្តកំពត ដែល​បង្កើតឡើង​ច្រើន​ឆ្នាំ​មកហើយ ​នោះ មិនមែន​ថ្លឹង​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​នោះទេ ព្រោះ​ក្រុមមន្ត្រី​ដែល​ប្រចាំការ​នៅ​ទីតាំង​ថ្លឹង​រថយន្ត​នោះ មាន​ក្រុមមន្ត្រី​ជំនាញ​រាប់​ក្បាល​ឡាន​ដឹក​លើស​ទម្ងន់​យកលុយ​យ៉ាង​ អនាធិបតេយ្យ​បំផុត រហូតដល់​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​បាន​រិះគន់ថា ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​ទាំង​២​កន្លែង​របស់​មន្ទីរ​សាធារណការ​ខេត្តកំពត បាន​ក្លាយជា​ជញ្ជីង​ថ្លឹង​លុយ និង​ថ្លឹង​តៃកុង​រថយន្ត ឲ្យ​ចូល​កត់​ឈ្មោះ​និង​ចំនួន​ជើង​ដែល​ត្រូវ​បើកបរ​ឆ្លងកាត់​ជញ្ជីង​ថ្លឹង​ រថយន្ត​ទុក​យក​ទូទាត់​បង់លុយ​ប្រចាំខែ​ទៅតាម​ចំនួន​ជើង​ដែល​ដឹកជញ្ជូន​តិច​ឬ ​ច្រើន​មិន​ខ្វល់ខ្វាយ​ពី​ការខូចខាត​ផ្លូវ​ស្ពាន ​។​

ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​របស់លោក ពេជ្រ រដ្ឋា អាច​ក្លាយទៅជា​ទីតាំង​ថ្លឹង​លុយ និង​ថ្លឹង​តៃកុង​ឡាន​ប្រមូល​លុយ​យកទៅ​ច្រក​ហោប៉ៅ​បាន​រាប់លាន​រៀល​ក្នុង​ មួយខែៗ​មិនដែល​មាន​នរណា​ហ៊ាន​ មាត់ គេ​សង្ស័យថា​លោក ខូ​យ ឃុន​ហួរ ជា​អភិបាល​ខេត្តកំពត ក៏ដូចជា​លោក លឹម សំបូរ ជា​ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកំពត បាន​ឃុបឃិតគ្នា ​ទុក​ឲ្យ​លោក ពេជ្រ រដ្ឋា ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​។ ទាំង​លោក ខូ​យ ឃុន​ហួរ និង​លោក លឹម សំបូរ ត្រូវគេ​សង្ស័យថា​បានទទួល​ផលប្រយោជន៍​ជាប់​ជាប្រចាំ​ពី​ការបិទ​ភ្នែក​បិទ​ ត្រចៀក​ឲ្យ​ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត​របស់លោក ពេជ្រ រដ្ឋា ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​គ្មាន​ក្រែង​ញញើត​ពី​ច្បាប់ទម្លាប់ បើទោះបីជា​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​នេះ​បង្ក​ភាព​ក្តៅក្រហាយ​ដល់​ អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​និង​ប៉ះពាល់​អារម្មណ៍​ប្រជាពលរដ្ឋ​បែបណាក៏ដោយ ក៏​លោក ខូ​យ ឃុន​ហួរ មិនឈឺក្បាលដែរ ។​

កូនចៅ​របស់លោក ពេជ្រ រដ្ឋា បាន​អួតអាង​ទៀតថា ប្រាក់ចំណូល​ដែល​បានមកពី​ការរាប់​ក្បាល​ឡាន​យកលុយ​តាមរបៀប​ពុករលួយ មិនមែន​ពួកគេ​យកទៅ​ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន​នោះទេ គឺមាន​បែងចែក​ថ្នាក់​ខេត្ត ថ្នាក់​មន្ទីរ​និង​ថ្នាក់​ក្រសួង ដូច្នេះ​បើ​ចង់​ពិនិត្យ​ស្រាវជ្រាវ​ពី​ករណី​អំពើពុករលួយ មិនអាច​ធ្វើបាន​នោះទេ​ព្រោះ​អ្វីៗ​បានកើត​ឡើងជា​លក្ខណៈ​ប្រព័ន្ធ​។ លោក ហ៊ុន សែន ធ្លាប់បាន​អួតអាង​អំពី​យុទ្ធសាស្ត្រ​លុបបំបាត់​អំពើពុករលួយ លុបបំបាត់​កុងត្រូលជជុះ ប៉ុន្តែ​រឿង​ពិត​ដែល​លោក ពេជ្រ រដ្ឋា​កំពុង​ដាក់​ប៉ុស្តិ៍​ជជុះ​ជ្រក​ក្រោម​ស្លាក​ជញ្ជីង​ថ្លឹង​រថយន្ត​ ផ្ទុក​លើស​ទម្ងន់​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​អនាធិបតេយ្យ​ផ្គើន​ទៅនឹង​ការព្រមាន​របស់លោក ហ៊ុន សែន ​៕​

ខូយ-ឃុនហួរ-420x288