លោក​វរសេ​នីយ៍ទោ ​សុខ​ រ័ត្ន​ ប្រព្រឹ​ត្ដអំពើ​ពុករ​លួយ​ និង​ប្រើ​តួនាទី​ប្រមូល​លុយពី​ជំនួញ​ដឹកប្រណិតឈើ​ខុស​ច្បាប់

រាជធានី​ភ្នំពេញ ៖រឿង​ដែល​លោក​វរសេនីយ៍ទោ សុខ រ័ត្ន ប្រ​ព្រឹ​ត្ដ​អំពើពុករលួយ យក​ភារកិច្ច​តួនាទី ទៅ​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ គឺជា​ការរំលោភបំពាន ទៅនឹង​លិខិត​បេស​កកម្ម របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ ដែល​បាន​ចាត់តាំង លោក​វរសេនីយ៍ទោ សុខ រ័ត្ន ឲ្យ​ចុះ​ឱ្យ​ស្រាវជ្រាវ ស៊ើបអង្កេត​បទល្មើស ។ ជា​ញឹកញាប់ លោក​វរសេ​នីយ៍ទោ សុខ រ័ត្ន បាន​អួត​ ​ថា គាត់​ធ្វើ​អ្វីៗ​តាម​បញ្ជា​ថ្នាក់លើ យកលុយ​ទៅ​បំពេញ តម្រូវការ​ថ្នាក់លើ សុទ្ធតែជា​រឿង​ប៉ះពាល់​កិ​ត្ដិ​យស របស់​ថ្នាក់លើ ដែល​កំពុងមាន​វិធានការ​តឹងតែង ក្នុងការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​។

លោក​​វរ​សេ​នីយ៍​ទោ សុខ រ័ត្ន នាយ​រង​​កា​រិ​យា​ល័យ និង​​ជា​​ប្រ​ធាន​​ប្រ​តិ​បត្តិ ប្រ​ចាំ​ខេត្ត​​រតន​គិរី នៃ​នា​​យក​​ដ្ឋាន​​​នគ​រ​បាល ប្រ​ឆាំង​​បទ​ល្មើស​សេដ្ឋ​កិច្ច ក្រ​សួង​ម​ហា​ផ្ទៃ ដែល​មាន​​ជំ​នាញ ប្រ​មាញ់​​ក្រុម​​ឈ្មួញ រក​ស៊ី​​ដឹក​ជ​ញ្ជូន​​ឈើ ឲ្យ​បង់លុយ​ប្រចាំខែ​ និង​ប្រចាំ​ជើង ​គ្រប់​ច្រក ត្រូវបាន​កម្លាំង​នគរបាល​សេដ្ឋកិច្ច ក្រសួង​មួយក្រុម​ទៀត ដឹកនាំ​ដោយ​លោក​ផ្កាយ​៣ ជា សុ​មេធី វាយ​បំបែក​ឆ្នាំងបាយ តាមរយៈ​ការបង្ក្រាប សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ របស់​ឈ្មួញ​ទាំង​តូច​ទាំង​ធំ ដែល​ធ្លាប់​បង់លុយ ជូន​លោក សុខ រ័ត្ន​។​

​ឈ្មួញ​មួយចំនួន​បាន​លើកឡើងថា លោក​វរសេនីយ៍ទោ សុខ រ័ត្ន តែងតែ​បង្ហាញ​​មោទនភាព ក្នុងការ​ប្រើប្រាស់​លិខិត​បេសកកម្ម របស់​អគ្គស្នងការ ​ន​គ​របាល​ជាតិ និង​យកឈ្មោះ លោក​ឧត្ដមសេនីយ៍ឯក ជា សុ​មេធី អគ្គ​ស្នងការរង នគរបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​នគរបាល ប្រឆាំង​បទល្មើស ក្រសួងមហាផ្ទៃ ធ្វើជា​លេស​ដើម្បី​កោសរូស បង្ខំ​ឱ្យ​ក្រុម​ឈ្មួញ​រកស៊ី ដឹកជញ្ជូន​ឈើ​ខុសច្បាប់ និង​តាម​សិប្បកម្ម​កែច្នៃ​ឈើ ឱ្យ​បង់លុយ​តាមតែ​ទំនើងចិត្ត​។ ដូចជា​គ្រាន់តែ​ថ្លៃ​ក្បាល​​ឡាន លោក​វរសេនីយ៍ទោ សុខ រ័ត្ន តម្រូវឱ្យ​ឈ្មួញ​បង់លុយ ចាប់ពី ៥០​ទៅ ២០០​ដុល្លារ និង​តាម​សិប្បកម្ម ត្រូវ​បង់លុយ ចាប់ពី ២០០​ដុល្លារ ឡើងទៅ​។

Wat-Net-Saveoun-555