លោ​ក ​ប៉ែន​ ស៊ី​ម៉ន​ចូល​និវត្ត​ន៍​នៅ​ថ្ងៃ​ទី​១៥ ​កញ្ញា ​ឆ្នាំ​២០​១៤​ កំពង់​ការ​សុំ​ពន្យា​កំណើ​ត?

រាជធានី​ភ្នំពេញ ៖តាម​ប្រភព បាន​បង្ហើ​ឲ្យ​ដឹងថា លោក ប៉ែន ស៊ីម៉ន ដែលជា​អគ្គនាយក​គយ​និង​រដ្ឋាករ ត្រូវ​ដល់​អាយុ​ចូលនិវត្តន៍ នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៤ ប៉ុ​ន្តែ​លោក ប៉ែន ស៊ីម៉ន បាន​រត់ការ​ពន្យារ​អា​យុ កាន់តំណែង​ជា​មេ​គយ រហូត​ពេញ​មួយ​អាណត្តិ​តែម្តង ដូច្នេះ​គ្មាន​មន្ត្រី​ណា​ម្នាក់​អាច​ជ្រែ យក​តំណែង​លោក ប៉ែន ស៊ីម៉ន បានទេ​។ ​

លោក ប៉ែន ​ស៊ី​ម៉ន ប្រ​តិ​ភូ​​រាជ​រដ្ឋា​ភិ​បាល ទ​ទួល​ប​ន្ទុក​​ជា អ​គ្គ​នា​យក​​គយ​​និង​​រដ្ឋា​ករ ជិត​​ដល់​ពេល​​នឹង​ត្រូវ​​ចូល​និ​វត្តន៍ នៅ​​ប៉ុ​ន្មាន​​ខែ​​ខាង​មុខ​នេះ ហើយ​​បើ​​គ្មាន​អ្វី​​ប្រែ​ប្រួល​​ទេ​នោះ លោក ប៉ែន ស៊ី​​ម៉​ន នឹង​ត្រូវ​​ចូល​និ​វត្តន៍ នៅ​​ខែ​ក​ញ្ញា ឬ​​ថ្ងៃ​ទី​០១ ខែ​​តុ​លា ឆ្នាំ​​២០​១៤ ខាងមុខនេះ ពោល​គឺ​​តំណែង​នេះ កំពុង​តែមាន​អ្នក​រត់ការ ជាច្រើន​ផងដែរ ប៉ុន្តែ​មិនដឹងថា មន្ត្រី​ថ្នាក់​ណាខ្លះ​ទេ ដែលមាន​ឆ្អឹង​អណ្តែត ព្រោះ​គេ​ដឹងថា តំណែង​គ្រប់គ្រង​មន្ត្រី​គយ ដែលមាន​តួនាទី​ប្រមូល​ពន្ធ ជូន​រដ្ឋ​ដ៏​សំខាន់​មួយ​នេះ អាច​នឹង​ធ្លាក់​ទៅលើ មន្ត្រី​ឬ​សាច់ញាតិ​ជំនិត​បំផុត របស់លោក ប៉ែន ស៊ីម៉ន ក្នុងករណី​ដែល​គាត់ សុំ​ពន្យារ​អាយុ​ចូលនិវត្តន៍ មិនបាន​ជោគជ័យ​។​

​ ​មន្ត្រី​គយ​ ​មួយចំនួន បាន​លើកឡើងថា មន្ត្រី​គយ​ស័ក្តិ​ក្រហម ចំនួន ២​ឈុត ដែល​ជិត​ដល់​អាយុ​ចូលនិវត្តន៍ បាននាំគ្នា​រត់ការ​ស្នើសុំ ពន្យារ​អាយុ​ចូល​និវត្ត​ន៍ គឺ​ឈុត​ទី​១ មាន ១១​នាក់​និង​ឈុត​ទី​២ មាន ២០​នាក់ សរុប​ទាំងអស់ មាន​ចំនួន ៣១​នាក់ ហើយ​មាន​ភ្នាក់ងារ​គយ​សាមញ្ញ មួយចំនួនទៀត​ដែល​ភាគច្រើន កំ​ពុង​បម្រើ​ការងារ នៅ​ច្រក​ប៉ោយប៉ែត និង​ខេត្ត​ព្រះសីហនុ ដល់​អាយុ​ចូលនិវត្តន៍​ទៅហើយ ប៉ុន្តែ​ត្រូវបាន​ថ្នាក់លើ ឬ​ប្រធាន​អង្គភាព ឲ្យ​បន្តការងារ​ដោយ​តែង​តាំង ជាទី​ប្រឹក្សា ឬ​ជំនួយការ​ជាដើម ព្រោះតែ​ភ្នាក់ងារ​គយ​ចាស់ៗ​ទាំងនោះ​មាន​ជំនាញ​ច្បាស់លាស់ ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ក្រោម​តុ យកទៅ​ចែកគ្នា ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។

​ ការរត់​ការពន្យារ​អា​យុ​ចូលនិវត្តន៍ ត្រូវបាន​ធ្វើឡើង​ពី អគ្គ​នា​យ​ក​ដ្ឋា​ន​​គយ​​និង​​រដ្ឋា​ករ សុំ​ហត្ថលេខា​ពី​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ រហូត​មាន​ការចេញ ព្រះរាជក្រឹត្យ​ផងដែរ ហើយ​​ជា​គោ​ល​ការ​ណ៍ គេ​​អ​នុញ្ញាត​​ឲ្យ​មន្ត្រី ដែលមាន​ជំនាញ ពុករលួយឬ​មន្ត្រី​ដែលមាន​មុខ ចុះ​ពង្រឹង​មូលដ្ឋានជួយ​បក្ស​អាច​ទទួលបាន​សិទ្ធិ ពន្យារ​អាយុ​ចូលនិវត្តន៍ ក្នុង​គោលបំណង​សំខាន់ៗ​ចំនួន​២ គឺ​ទី​១ មន្ត្រី​គយ​ចាស់ៗ​ទាំងនោះ មាន​ស្មារតី​ចាយលុយ​ដែល​បានមកពី អំពើ​ពុក​រលួ​យ ដើម្បី​ពង្រឹង​បក្ស ជួយ​ជ្រោមជ្រែង​ដល់​ការបោះឆ្នោត នាពេល​ខាងមុខនេះ និង​ទី​២ ថ្នាក់ដឹកនាំ​គយ​មិន​​ទុក​ចិត្ត​ ​ចំ​ពោះ​​ម​ន្ត្រី​​គយ​​ជំ​នាន់​​ថ្មី ដែល​មាន​​គំ​និត​​ចង់​ផ្លាស់​ប្តូរ របៀប​របប​​អ​ស​កម្ម ហើយ​​គយ​​ជំ​នាន់​​ថ្មី មិន​សូវ​​គិត​គូរ​​រឿង​​ព​ង្រឹង​​បក្ស​​ ​។​

Wat-Ben-Simon-34-400x288