លោ​ក​ស្រី ​ថោង ​គឹម​ឡេ​ង អា​ងជា ​ប្អូន​ស្រី​មេគ​យខេ​ត្តប​ន្ទាយ​មាន​ជ័យ​នំា​ទំនិ​ញចូល​មិន​បង់ពន្ធ

ទំនិ​ញគេច​ពន្ធ​ជាច្រើន​ នៅតែ​ ត្រូវ​​បាន​គេ​នាំចូ​ល​ពីស្រុ​កថៃ ​តាមច្រ​​ក​របៀ​ង​ជា​​ច្រើ​ន​ក​ន្លែង​ ​ក្នុងអា​ណា​ចក្រ ​ខេត្តប​​ន្ទាយ​មា​នជ័​យ និង​​តា​មច្រ​ក​អន្ត​រជា​តិ​ប៉ោ​យ​​​ត​មាន​ចំនួ​នកើន​​ឡើង​ដែល​ធ្វើ​ឱ្យឈ្មួ ​ញរកស៊ី​ស្រប​ច្បាប់​ត្អូ​ញត្អែរ ​ដោយ​ក្តៅក្រ​ហាយកើ​តចេញ ពី​អំពើឃុប​ឃិត រវា​ងឈ្មួ​ញទុច្ចរិ​តខិ​ល​ខូ​ច​ជាមួ​យសម​ត្ថកិច្ច​។ ពិ​សេស​លោក​ ថោង ​សុខាំ​ភូ ប្រធា​នសា​ខាគ​យ និង​ រដ្ឋាក​រ ខេត្ត​បន្ទា​យមានជ័​យ គឺ​ជាម​ន្ត្រី​ជំនាញដែលទទួលរងនូវការរិះគន់ថា  តំណែងរបស់គាត់ពោរពេញ​ដោយ​អំពើពុករលួយ បក្ខពួក​គ្រួសារ និយម និងផ្តល់ការលើកទឹកចិត្ត សម្រាប់ឈ្មួញ​រកស៊ីខុសច្បាប់ ខណៈបានលាភសក្ការៈ​ផ្ទុយពីតួនាទីរបស់ខ្លួន ដែលជា អ្នកមាន​ភារកិច្ច​ទប់ស្កាត់បទល្មើសសេដ្ឋកិច្ច​ប្រមូលពន្ធជូនរដ្ឋ ។

ប្រភពពីមន្ត្រីគយ ដែលមិនសប្បាយចិត្ត នឹងរបៀបរបប ធ្វើការងាររបស់លោក ថោង សុខាំភូ បានឱ្យដឹងថាៈលោក ថោង សុខាំភូ បានទុកឱកាសឱ្យប្អូនស្រី របស់គាត់ ឈ្មោះថោង គឹមឡេងលូកដៃចូលយ៉ាង ជ្រៅចំពោះកិច្ចការផ្ទៃ ក្នុងរបស់សមត្ថ កិច្ចគយ ទាំងច្រកអន្តរជាតិប៉ោយប៉ែត និងក្នុងច្រករបៀងនានា ក្នុងខេត្តបន្ទាយ មានជ័យទាំងមូល ។

ឈ្មួញជាច្រើន ចង់រកស៊ីបានស្រួល ត្រូវមានទំនាក់ទំនង ពឹងពាក់អាស្រ័យ​អ្នកស្រី ថោង គឹម ឡេង សំរាប់រត់ការសេវា ទំនិញ នាំចូល គេចពន្ធ ហើយឈ្មួញ​ដែល​មិនមាន ទំនាក់ទំនងជាមួយប្អូនស្រី លោកថោង សុខាំភូ មន្ត្រីគយដែល​ពាក់ព័ន្ធមិនហ៊ាន​ទទួលយកសំណូកដាច់ខាត ។ មន្ត្រី​គយ ដែលមានភារកិច្ចប្រមូលពន្ធជូន រដ្ឋ និងបង្ក្រាបទំនិញគេចពន្ធមិនហ៊ាន ប៉ះពាល់ ឡើយ ប្រសិនបើទំនិញគេច ពន្ធនាំចូល ហើយមានឈ្មោះអ្នកស្រី ថោង គឹមឡេង ចេញមុខការពារ ។

ជាទូទៅទំនិញគេចពន្ធភាគច្រើន ជា សម្លៀកបំពាក់ ដែលមានតម្លៃខ្ពស់ គ្រឿងក្រអូប ទឹកដោះគោ ហ្គាសត្រូវ បានឈ្មួញដឹក ជញ្ជូន យ៉ាងអនាធិប​តេយ្យ ក្នុងនោះសូម្បីតែក្រុមហ៊ុនដឹក​ជញ្ជូនអ្នកដំណើរ​អង្គរអ៊ិចប្រេស ដែល​មានចំណតរបស់ខ្លួន នៅក្រុង ប៉ោយ​ប៉ែត បានក្លាយទៅជាទីតាំងរក្សាទុក ទំនិញគេចពន្ធរបស់ឈ្មួញ ដែលត្រូវ ពឹងផ្អែកក្រុមហ៊ុននេះ ប៉ាវផ្តាច់លើការ​ដឹក ជញ្ជូន ។ ក្នុងមួយថ្ងៃយ៉ាងហោច ណាស់ក៏ក្រុមហ៊ុនអង្គរអ៊ិចប្រេស្ស ដឹក ទំនិញគេចពន្ធចេញ ពីក្រុងប៉ោយប៉ែត ឆ្ពោះមករាជ ធានីភ្នំពេញ ចំនួន៣លើក ផងដែរដែលក្រុមឈ្មួញអះអាងថា ៖ ទំនិញគេចពន្ធគ្រប់ប្រភេទ គឺក្រុមហ៊ុន អង្គរអ៊ិចប្រេស្ស ធានា សេវាដឹកជញ្ជូន​ដោយគិតតែតម្លៃ ១២០០រៀល ទៅ ១៥០០រៀល ក្នុង១គីឡូក្រាម ហើយ ម្ចាស់ទំនិញ ចាំតែមកទទួលយក ទំនិញ​របស់ខ្លួន នៅចំណតឡានក្រុមហ៊ុននេះ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ប្រការដែលគួរឱ្យកត់សំគាល់​នៅត្រង់​ថា៖ បើមានករណីសមត្ថកិច្ចចាប់ ក្រុមហ៊ុននេះធានាសងវិញ ដោយគ្មាន​លក្ខខណ្ឌ ដែល ជាការធារារ៉ាប់រងដ៏ធំ សំរាប់អ្នករកស៊ីខុសច្បាប់។ សកម្មភាព​ចរាចរណ៍ទំនិញគេចពន្ធ​ដ៏គំហុកនៅ ខេត្តបន្ទាយមានជ័យ សុទ្ធ តែឋិតក្នុង ការទទួលខុសត្រូវរបស់លោក ថោង សុខាំភូ ប៉ុន្តែអាចជារឿងផលប្រយោជ ន៍ទើបប្រធានសាខាគយរូបនេះ គ្មាន វិធានការបង្ក្រាប និងផ្តល់ឱកាសឱ្យ ប្អូនស្រីរបស់ខ្លួន ចេញមុខការពារឈ្មួញ ដឹកទំនិញខុសច្បាប់ លក្ខណៈទ្រង់ទ្រាយ ធំទៀត ផង ។

ថ្មីៗនេះមានព័ត៌មានលេច ឮថាៈ សមត្ថកិច្ចចំរុះការពារផ្លូវថ្នល់ ពេលមានគ្រោះទឹកជំនន់ បានឃាត់ រថយន្តដឹកជញ្ចូនអ្នក ដំណើរ រកឃើញ មានទំនិញរបស់លោកស្រី ថោង គឹមឡេង បង់ពន្ធប្រមាណតែ ៥ភាគរយ​ប៉ុណ្ណោះ។ ករណី រកឃើញទំនិញ គេច ពន្ធរបស់អ្នកស្រី ថោង គឹមឡេង នេះ​សារព័ត៌មានយើង​មិនអាចសុំការ​ពន្យល់ពីមន្ត្រីគយ ខេត្តបន្ទាយមានជ័យ​បានទេ។

224